គោលការណ៍​ឈប់​សម្រាក​ថែទាំកូន​សម្រាប់​បុរស​នៅ​ប្រទេសជប៉ុន

ចិញ្ចឹមបី​បាច់​កូនជារឿង​ដែល​ពិបាកណាស់។ ស្ត្រីជាច្រើនបន្ទាប់ពីសម្រាលកូនមិនអាចត្រលប់ទៅធ្វើការភ្លាមៗបានទេ។ ការ​សម្រាក​ពេល​សម្រាល​កូនត្រូវបានកំណត់ដើម្បីធានាសិទ្ធិរបស់បុគ្គលិកស្ត្រី​។ ទោះជាយ៉ាងណាតើមានតែស្រ្តីម្នាក់​ឯង​អាចមើលថែទាំ​កូន​បាន​ទេ?

ក្រុមហ៊ុនជប៉ុនបច្ចុប្បន្នជាច្រើនបានរៀប​ចំគោលការណ៍ឈប់សម្រាកសម្រាប់​បុគ្គលិកប្រុសដែល​មាន​ប្រពន្ធមាន​ផ្ទៃ​ពោះឬក្រោយ​ពេល​សម្រាលកូន។

រូបភាព https://bizhint.jp/report/132035

​គោល​ការណ៍​អនុញ្ញាតអោយ​បុរសអាច​ឈប់​សម្រាក​នៅ​ផ្ទះ ជួយ​ប្រពន្ធទើប​សម្រាល​កូនដើម្បី​​មើលថែទាំ​កូន។ ប៉ុន្តែ​គោល​ការ​ណ៍​នេះ​បែរជា​ជួប​បញ្ហា​ធំមួយ​។

​នេះជាករណី​អនុវត្ត​តាមគោលការណ៍ខាងលើរបស់​សហគ្រាសធំ ក្រុមហ៊ុនតាម​សាខាមាន​ប្រហែល ១០,០០០​ បុគ្គលិក​។ នៅ​ការិយាល័យ​កណ្តាលនៃ​សហគ្រាសធំនេះ​មាន​បុគ្គលិកប្រុស​​ ២ នាក់កំ​ពុង​ឈប់​សម្រាក​មើលថែទាំ​កូន។ ស្មាន​ថា​សហគ្រាស​ធំដូចនេះ​ការឈប់​សម្រាក​នឹងមិនមានផលប៉ះពាល់ធំធេងដល់ប្រតិបត្តិការរបស់ក្រុមហ៊ុនឡើយ ប៉ុន្តែ​នៅ​ថ្ងៃទី ២ នៃ​ថ្ងៃ​ឈប់​សម្រាកបុគ្គលិក​ប្រុស​ត្រូវ​ថ្នាក់​លើ​ទូរ​ស័ព្ទប្រកាសថា​ខែ​ក្រោយមាន​បេសកកម្ម។ ប៉ុន្តែ​កូន​ដែល​ទើប​តែ​កើតនៅ​ផ្ទះត្រឹម​តែ​អាយុ ៣ ខែ​។

ប្រពន្ធ​របស់​បុគ្គលិក​ប្រុស​ក៏​មាន​គម្រោង​ពេលកូន​​ចូល​មត្តេយ្យនឹង​ត្រលប់ទៅ​ធ្វើ​ការ ប៉ុន្តែ​កូន​​នៅ​តែ​មិន​ទាន់​គ្រប់​អាយុ​នៅ​ឡើយ។ ដោយ​សារ​តែ​ប្រពន្ធកើត​កូន​គាត់​បាន​ទិញ​ផ្ទះ​ថ្មីហើយ​ខែ​នេះ​បាន​ផ្លាស់ចូលរស់នៅ។

មិន​ត្រឹម​តែ​មើល​ថែ​ទាំ​កូន ការផ្លាស់​ប្តូរ​ផ្ទះទៅ​កន្លែង​មួយ​ផ្សេងក៏​នាំ​មក​នូវ​បញ្ហា​សម្រាប់​ប្តី​ប្រពន្ធដែរ។ តួ​នាទី​របស់​ប្តី​នាពេល​នេះ​ពិតជា​សំខាន់ណាស់​។ ប៉ុន្តែ​នៅ​ពេល​នេះបញ្ជា​បេសកកម្ម​បែរជា​មក​ដល់។

គាត់​បាន​និយាយ​ជាមួយ​ថ្នាក់​លើ​ដើម្បី​ពន្យា​ពេល​បេសកកម្ម​ទៅ ២ ឬ ៣ ខែ​ក្រោយតែត្រូវ​បដិសេធ។ មិន​ត្រឹម​តែប៉ុណ្ណឹង​ការ​ស្នើ​សុំដាក់​បញ្ចូល​ថ្ងៃ​ឈប់​សម្រាក (មាន​ប្រាក់ខែ) ដើម្បី​ឈប់​អោយអស់់ខែរបស់គាត់ក៏​ត្រូវ​បដិសេធផង​ដែរ​។ ច្បាស់​ណាស់​នេះ​ជា​ការ​ចាប់​បង្ខំ​បុគ្គលិក​។

តាំង​ពី​បុរាណជនជាតិ​ជប៉ុនតែ​ងតែ​មាន​គំ​និត​ថាប្តី​ចេញ​ទៅ​ធ្វើ​ការ​ខាង​ក្រៅដើម្បី​រក​លុយ​ ចំណែក​ប្រពន្ធ​នៅ​ផ្ទះ​ថែទាំ​គ្រួសារ។ ប៉ុន្តែសម័​យ​បច្ចុប្បន្ន​បាន​ផ្លាស់​ប្តូរ មាន​ស្រ្តី​ជាច្រើន​ចេញ​ទៅ​ធ្វើ​ការ ហេតុ​នេះ​បុរស​ត្រូវ​ជួយ​សម្រាល​ទុក​ធុរៈរឿង​គ្រួ​សារ។ ទោះ​បី​មាន​គោល​ការណ៍​ថ្មីជាច្រើន​ទទួល​​ការ​យល់​ស្រប ប៉ុន្តែ​តើជនជាតិ​ជប៉ុនពិតជា​អាច​ផ្លាស់​ប្តូរ​គំនិត ឬនៅ​តែ​ចាស់​បុរាណមិន​ព្រម​ទទួល​យក។

ជាមួយនឹង​ស្ថាន​ភាព​េនះយុវជនជប៉ុននឹង​មិន​ខ្វល់អំពី​រឿង​មាន​កូន ហើយ​ភាព​ខុស​គ្នា​នៃចំនួន​ប្រជាជន​ជប៉ុនពិបាក​នឹង​ផ្លាស់​ប្តូរ​អោយ​ប្រសើរឡើង​ណាស់។

Kengo Abe

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: