ហេតុអ្វីប្រជាជនជប៉ុនបដិសេធមិនចូលរួម Nenkin កាន់តែច្រើនឡើងៗ?
ប្រជាជនជប៉ុនត្រូវស្គាល់ថាជាប្រជាជាតិរវល់ជាមួយនឹងការងារ។ ពួកគេខិតខំធ្វើការងារសម្រាប់ក្រុមហ៊ុនតែមួយរហូតដល់ទីបញ្ចប់នៃជីវិតរបស់ពួកគេ។
ដូច្នេះតើមានអ្វីកើតឡើងនៅពេលដែលជនជាតិជប៉ុនដល់អាយុចូលនិវត្តន៍?
នៅប្រទេសជប៉ុនមានរបបមួយហៅថា Nenkin។ នេះជារបបសន្សំប្រាក់ចូលនិវត្តន៍ខណៈពេលកំពុងធ្វើការ អ្នកនឹងទទួលបានប្រាក់ត្រលប់មកវិញក្នុងឆ្នាំដែលត្រូវកំណត់។
មានរបៀបសន្សំប្រាក់ខុសគ្នាជាច្រើនហើយ Nenkin ត្រូវចាត់ទុកថាជាចំនួនទឹកប្រាក់ចាំបាច់។
រូបភាព https://ja.wikipedia.org/wiki/日本の年金
មនុស្សទាំងអស់ដែលរស់នៅប្រទេសជប៉ុនអាយុពី ២០ ដល់ ៦០ ឆ្នាំសុទ្ធតែត្រូវចូលរួមក្នុងប្រាក់ចូលនិវត្តន៍នេះ។ សូម្បីតែជនបរទេសដែលស្នាក់នៅក្នុងប្រទេសជប៉ុនលើសពី ៣ ខែក៏ត្រូវចូលរួម។
ក្រៅពីនេះដើម្បីធានាបុគ្គលិកមានប្រាក់ចូលនិវត្តន៍ Nenkin ដូច្នេះក៏អនុវត្តសម្រាប់អាជីវកម្មដែរ។ ហេតុនេះប្រសិនបើចូលរួមក្នុងរបបនេះចំនួនប្រាក់ដែលទទួលបាននឹងកើនឡើងច្រើន។
ចំនួនប្រាក់ដែលផ្តល់ Nenkin ខុសគ្នាផ្អែកលើចំនួនឆ្នាំនៃបទពិសោធក៏ដូចជាអាយុរបស់បុគ្គលិក ការទូទាត់ជាមធ្យមប្រចាំខែគឺ ១៥០,០០០ យេន។
រូបភាព https://fuelle.jp/life/detail/id=4153
របបប្រាក់ចូលនិវត្តន៍ដូចគ្នានៅប្រទេសមានមនុស្សចាស់កើនឡើងដូចជាសហរដ្ឋអាមេរិក ដោយដឹងថាជីវភាពរស់នៅពេលចាស់ប្រហែល ៤០០,០០០ យេនប្រចាំខែ។ ដូច្នេះអាចឃើញថាចំនួន Nenkin នៅប្រទេសជប៉ុនទាបនៅឡើយ។
ចំនួនប្រាក់នេះអាស្រ័យទៅលើការចំណាយដែលអ្នកត្រូវបង់ពេលចាស់។ ឧទាហរណ៍អ្នកជាម្ចាស់ផ្ទះមួយ អ្នកត្រូវបង់ពន្ធលើអចលនៈទ្រព្យ។ ទោះជាយ៉ាងណាពន្ធដារនៅក្នុងប្រទេសជប៉ុនគឺមិនខ្ពស់ទេ។ លើសពីនេះបន្ទុកពន្ធនៅជប៉ុនក៏ស្រួលជាងពេលចូលនិវត្តន៍ ដោយសារអ្នកគ្រាន់តែចំណាយប្រាក់ ១០ % ផ្នែកសុខភាព។
ក្រុមហ៊ុននីមួយៗមានរបប និងគម្រោងសន្សំប្រាក់ចូលនិវត្តន៍សម្រាប់បុគ្គលិក។ អាស្រ័យលើចំនួនឆ្នាំនៃបទពិសោធន៍ការងារ និងចំនួនប្រាក់ដែលរកបាន (កត្តាទាំងពីរនេះគឺសមាមាត្រគ្នា) ជាមធ្យមបុគ្គលិកនឹងទទួលបានប្រហែល ២០ លានយេន។
ប្រសិនបើអ្នកខ្ចីប្រាក់ដើម្បីទិញផ្ទះគ្រាន់តែបញ្ចប់កម្ចីមុនពេលចូលនិវត្តន៍ អ្នកអាចរស់នៅបានល្អជាមួយនឹងប្រាក់ចូលនិវត្តន៍ គ្រាន់តែកុំខ្ជះខ្ជាយ។
នេះហើយជាមូលហេតុដែលមនុស្សជាច្រើនចូលចិត្តរបប Nenkin របស់ជប៉ុន។
ប៉ុន្តែគួរអោយស្តាយរបបនេះមានការផ្លាស់ប្តូរមួយចំនួន។
ដំបូងចំនួនប្រាក់កាត់បន្ថយគួរអោយកត់សម្គាល់ មិនត្រឹមតែប៉ុណ្ណឹងអាយុចាប់ផ្តើមទទួលប្រាក់ឈ្នួលក៏កើនឡើងផងដែរ។
មូលហេតុគឺដោយសារអតុល្យភាពចំនួនប្រជាជននៅប្រទេសជប៉ុន។ ប្រាក់ចូលនិវត្តន៍ពិតយកពីចំនួន Nenkin ដែលអ្នកនៅក្មេងបង់ដើម្បីចំណាយសម្រាប់មនុស្សចាស់។ ប៉ុន្តែចំនួនមនុស្សវ័យក្មេងនៅប្រទេសជប៉ុនកំពុងថយចុះស្របពេលដែលចំនួនមនុស្សចាស់កើនឡើង។
ចំពោះប្រាក់ចូលនិវត្តន៍ថយចុះប៉ះពាល់ដល់អារម្មណ៍របស់មនុស្សវ័យក្មេង ធ្វើអោយនាពេលបច្ចុប្បន្នមនុស្សជាច្រើនបដិសេធមិនចូលរួមក្នុងប្រាក់ចូលនិវត្តន៍។
លើសពីនេះការកើនឡើងនៃការចំណាយលើការព្យាបាលក៏មានផលប៉ះពាល់លើ Nenkin ដែរ។ ចំណាយលើការព្យាបាលជាបន្ទុករដ្ឋាភិបាល ទន្ទឹមនឹងនេះស្ថានភាពហិរញ្ញវត្ថុក៏កាន់តែអាក្រក់ផងដែរ។
ក្រៅពីនេះគំនិតធ្វើការអស់មួយជីវិតសម្រាប់ក្រុមហ៊ុនមួយក៏បានផ្លាស់ប្តូរ ដោយសារមានក្រុមហ៊ុនជាច្រើនក្ស័យធន។ ដូច្នេះ Nenkin អាចកើនបានលុះត្រាបុគ្គលិកនោះធ្វើការរយៈពេលយូរនៅក្រុមហ៊ុនមួយ។
ប្រហែលការធានាសម្រាប់មនុស្សចាស់នៅប្រទេសជប៉ុនមិនមានភាពជឿទុកចិត្តទៀតទេ។ ពេលនៅក្មេងផ្តោតអារម្មណ៍ធ្វើការងារដើម្បីសន្សំប្រាក់សម្រាប់ពេលចាស់។
Kengo Abe