មិន​គួរអោយជឿ – ល្បែង​គប់​ខ្នើយ​ប្រលែងលេង​ពេល​យប់តាម​ពិតគឺជា​កី​ឡាប្រពៃណី​របស់ជប៉ុន

នៅប្រទេសជប៉ុនសាលារៀនមាន​រៀបចំបោះជំរុំសម្រាប់​សិស្ស ទី​កន្លែង​បោះជំរុំ​ភាគ​ច្រើន​នៅ​ឆ្ងាយ ហើយ​ត្រូវ​ធ្វើ​ដំ​ណើរ​ដោយ​ឡាន​ក្រុង។ ពេលយប់សិស្សត្រូវបានរៀបចំអោយដេកនៅក្នុងបន្ទប់រួម។

ប៉ុន្តែនៅក្នុងបរិយាកាសដ៏រីករាយនៃយប់បោះជំរុំ តើ​ធ្វើ​យ៉ាង​ណាអាច​ដេក​លក់​បាន? ព្រោះ​តែ​ដេក​មិន​លក់ ប្អូន​ៗ​គិត​ឃើញ​ល្បែង​កំ​សាន្ត​សម្រាប់​ប្រលែង​គ្នា​។

រូបភាព https://ja.wikipedia.org/wiki/枕投げ

ផ្ទះសំណាក់នៅជប៉ុនភាគ​ច្រើន​រៀបចំជាបន្ទប់គេងលក្ខណៈគ្រួសារ។ បរិយាកាស​ក្នុង​នោះ​ពិតជាចម្លែក ធ្វើអោ​យ​អ្នក​ទោះបីងងុយ​ដេក​ប៉ុន្តែ​ចុង​ក្រោយ​បែរជាជជែក​គ្នារហូត​ដល់​យប់អាធ្រាត។

ហើយ​នេះក៏​ជា​កន្លែង​ដែលបង្កើត​ល្បែង​កី​ឡា​ប្រពៃណី​របស់​ជប៉ុន​គឺល្បែង​គប់​ខ្នើយ។

នរណា​ក៏​អាចធ្វើ​ជា​អ្នក​ចាប់​ផ្តើម​ល្បែងនេះដែរ។ សូម្បី​តែ​អ្នក​កំ​ពុង​ដេកក៏​ភ្ញាក់ដើម្បី​ចូល​រួម​ព្រោះត្រូវ​ខ្នើយ​គប់ចំខ្លួន។ ទោះ​បីជា​មិន​ឈឺ​ប៉ុន្តែធ្វើ​អោយ​យើង​ខឹងគប់ខ្នើយ​ទៅ​វិញ។

រូបភាព https://middle-edge.jp/articles/Te1rd

ដូច្នេះ​អ្នក​ទាំង​អស់​គ្នា​សុទ្ធ​តែ​ត្រូវ​ចូលរួម​គប់​ខ្នើយ​ ខើ្នយ​ហោះ​កាត់​ក្បាលជាមួយនឹង​សម្លេង​សើច និង​សម្លេង​ស្រែក។ ល្បែង​នេះ​គ្មាន​ចាញ់ឈ្នះហើយ​ក៏​មិន​កំណត់​ពេល​ណាឈប់ដែរ។ រហូត​ដល់​ពេលអ្នក​ទាំង​អស់​គ្នា​ហត់អាច​​អង្គុយ​ចុះសើចជាមួយ​​គ្នា ប្រសិន​មាន​កម្លាំង​នឹង​លេង​បន្ត។

អ្នកគិតថាល្បែងនេះសម្រាប់តែមនុស្សវ័យក្មេងប៉ុណ្ណោះ ប៉ុន្តែ​តាម​ពិតល្បែង​គប់​ខ្នើយមាន​តាំងពី​យូរ​មក​ហើយ។ ហើយសូម្បីតែប្រវត្តិសាស្រ្តនៃល្បែងនេះនៅក្នុងប្រទេសជប៉ុនក៏ចម្លែកណាស់ដែរ។

លេង​គប់​ខ្នើយ​ជា​ល្បែងកំ​សាន្ត​លេង​រួម​គ្នា​អោយ​សប្បាយ​ ប៉ុន្តែ​សម្រាប់​មនុស្ស​មួយ​ចំនួន​ហៅ​វាថាជាកី​ឡា។

រូបភាព https://www.buzzfeed.com/jp/shunsukemori/pillow-fight

មានព្រឹត្តិការណ៍មួយសម្រាប់ល្បែង​គប់​ខ្ន់យដែលប្រារព្ធ​ធ្វើ​ឡើង​នៅទីក្រុង Izu, Shizuoka។

វិន័យ​លេង​គឺ​ងាយ​ស្រួល​ គប់​ខ្នើយ​កាន់​តែ​ច្រើន​កាន់​តែ​ល្អ។ ព្រោះ​តែ​ព្រឹត្តិការណ៍ត្រូវ​បាន​ប្រារព្ធធ្វើឡើងនៅ Onsen ដូច្នេះ​សម្លៀក​បំពាក់​ប្រកួត​គឺ Yakata។

និយាយ​ពី​ល្បែង​គប់​ខ្នើយ​ពេល​បោះ​ជំរុំ។ ជាទូទៅ​ពាក់​កណ្តាល​ការ​ប្រកួតនឹង​មាន​គ្រូមកត្រួត​ពិនិត្យ។

រូបភាព https://www.buzzfeed.com/jp/shunsukemori/pillow-fight

មាន​មនុស្ស​ម្នាក់​ធ្វើ​ជា​អ្នក​យាម ពេល​មានលោក​គ្រូអ្នក​គ្រូមកនឹង​ផ្តល់​សញ្ញាទៅដល់មិត្ត​ភក្តិ។ ពេលនោះ​ត្រូវ​ប្រញាប់​រត់​ចូល​ភួយអោយ​លឿន​បំ​ផុត។ ប្រសិន​នៅ​ជុំ​វិញ​ខ្លួនមាន​ខ្នើយ​ត្រូវ​លាក់​វា​ផង​ដែរ។

ប្រសិន​បើ​មាន​ឳកាសបោះ​ជំរុំជាមួយ​នឹង​មិត្ត​ភក្តិ អ្នក​គួរ​តែ​សាកល្បង​ល្បែង​គប់​ខ្នើយ​នេះ។ ត្រូវ​ចង​ចាំ​ថា​គប់​ខ្នើយក្នុង​គោល​បំ​ណង​លេងកំ​សាន្ត មិន​បង្ក​ជម្លោះ និង​មិន​បំ​ផ្លាញ​សម្ភារៈ​ផ្សេងឡើយ។

Kengo Abe

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: