ការស្នើ tip សេវាកម្មមិនមែនជាប្រាក់ – តើជាអ្វី?
ប្រទេសជប៉ុនគឺជាប្រទេសមួយដែលត្រូវបានគេស្គាល់ថាគ្មានប្រាក់ tip សម្រាប់បុគ្គលិកទេ។ ការទទួលប្រាក់ tip ត្រូវបានចាត់ទុកថាជារឿងមិនត្រឹមត្រូវ ដូច្នេះទោះបីជាទទួលបានប្រាក់ tip បុគ្គលិកនឹងបដិសេធទទួលយក។
រូបភាព らばQ
ទោះជាយ៉ាងណាថ្មីៗនេះប្រជាជនជប៉ុនផ្លាស់ប្តូរគំនិតចំពោះប្រាក់ tip។ ពួកគេចាត់ទុកប្រាក់ tip ដូចជាពាក្យអរគុណបុគ្គលិកដែលបានផ្តល់សេវាល្អ ដូចនេះនៅតែមាន tip សម្រាប់សេវាកម្ម ប៉ុន្តែមិនមែនពេលណាក៏ជាប្រាក់នោះទេ។ ការជូនរង្វាន់នេះគេហៅថា Kimo Tip។
រូបភាព https://gogotsu.com/archives/50931
នេះជាការស្នើដើម្បីផ្លាស់ប្តូរសម្រាប់ប្រាក់ tip។ ភ្ញៀវនឹងទទួលបានក្រដាសសម្រាប់សរសេរការវាយតម្លៃចំពោះសេវាកម្ម ហើយក៏អាចយកឳកាសនេះអរគុណបុគ្គលិក ឬរំលឹកពួកគេមិនចាំបាច់អាប់ប្រាក់ដែលនៅសល់ទេ។
ចំពោះអ្នកដែលមានវប្បធម៌ខុសគ្នា ពួកគេយល់ថារបៀបនេះពិតជាពិបាកណាស់។ ចំណែកប្រជាជនជប៉ុន មនុស្សជាច្រើនបានបញ្ចេញយោបល់អវិជ្ជមានលើសំណើនេះ។
“ដូច្នេះហេតុអ្វីក៏មិននិយាយអោយលឿន?”
គំនិតនេះក៏មានចំនុចត្រឹមត្រូវដែរ។
ទោះជាយ៉ាងណាសម្រាប់ខ្លួនខ្ញុំផ្ទាល់ជាជនជាតិជប៉ុន ពិបាកក្នុងការនិយាយដោយផ្ទាល់។ ហេតុនេះដើម្បីសម្តែងការអរគុណសម្រាប់បុគ្គលិកមិនត្រឹមតែជាប្រាក់ ថែមទាំងជាការបញ្ចេញមតិល្អ ឬជាការអរគុណមួយមាត់ក៏មានន័យដែរ។
តើអ្នកគិតបែបណាចំពោះការស្នើនេះ?
Kengo Abe