វត្ថុអនុស្សាវរីយ៍ដែលប្រជាជនជប៉ុនចូលចិត្តទិញប៉ុន្តែមិនអាចយកទៅស្រុកបានដោយសារតែច្បាប់ហាមឃាត់

ថ្មីៗនេះក្រុមទេសចរណ៍ជប៉ុនមួយបានរកឃើញវត្ថុចម្លែកនៅហាងលក់វត្ថុអនុស្សាវរីយ៍នៅប្រទេសអេហ្ស៊ីប។

រូបភាព https://www.daily.co.jp/society/life/2019/05/15/0012331893.shtml

នេះគឺជាការប្រមូលយកកាក់នៃប្រទេសនានានៅជុំវិញពិភពលោក។ ក្នុង​នោះមាន​ទាំង​លុយ​កាក់​យេន​របស់​ជប៉ុន។

រូបភាព https://www.daily.co.jp/society/life/2019/05/15/0012331893.shtml

​ជាង​យក​ប្រាក់ដើមរបស់​ប្រទេសណាមួយ​​ប្រើ​វិធី​សាស្រ្ត​គ្រប់​​យ៉ាង​បំ​បែក​ស្រទាប់​កាក់។

រូបភាព https://www.daily.co.jp/society/life/2019/05/15/0012331893.shtml

​វិធី​នេះធ្វើ​អោយ​មាន​លក្ខណៈ 3D លើប្រាក់​កាក់ ធ្វើ​អោយ​រូប​ដែល​មាន​នៅ​លើ​កាក់ផុស​ឡើង​ពិតជា​ស្អាត។ ដោយ​ដឹង​ថា​រូប​ឆ្លាក់​លើ​កាក់របស់​ជប៉ុន​មានភាពល្អិតល្អន់ និងល្អ​ឥត​ខ្ចោះ។ ប៉ុន្តែ​ជាងសិប្បករអេហ្ស៊ីបនៅតែអាចធ្វើ​បាន​យ៉ាង​ល្អ។

មួយ​ឈុត​មាន​ ៤ កាក់មាន​តម្លៃ​ប្រហែល ១៥,០០០ យេន។

ដោយ​សារតែ​វត្ថុនេះ​ប្លែក​ហើយ​ស្អាតទាក់​ទាញ ដូច្នេះ​ជនជាតិ​ជប៉ុន​ជាច្រើន​ចូលចិត្ត​ទិញ​ធ្វើជា​អនុស្សាវរីយ៍ ទោះជាយ៉ាងណាត្រូវកត់សម្គាល់ថាទំនិញ​នេះ​ត្រូវ​ហាម​ឃាត់នៅពេលត្រឡប់ទៅប្រទេសជប៉ុនវិញ។

យោងទៅតាមច្បាប់បច្ចុប្បន្នមិនអនុញ្ញាតអោយប្រាក់ដែលត្រូវគេយកទៅឆ្នៃនៅ​ក្រៅ​ប្រទេសទៅជប៉ុនទេ។ ការពិន័យ​សម្រាប់​បទ​ល្មើ​ស​នេះ​គឺធ្ងន់ប្រហែល​ក្រោម​ ១០ ឆ្នាំ​ជាប់ពន្ធនាគារឬពិន័យ​ជា​ប្រាក់រហូតដល់ ៣០ លាន​យេន។

នៅឆ្នាំ ២០០៧ ធ្លាប់​មាន​បុរស​ម្នាក់​ព្យាយាមនាំយកប្រាក់ ៥០០ យេនធ្វើនៅ​ប្រទេសម៉ាឡេស៊ីត្រលប់ទៅ​ប្រទេសជប៉ុន​ហើយ​ត្រូវ​ចាប់​ខ្លួន។

ដូច្នេះ​ប្រសិន​បើ​ចង់​បានប្រាក់់ជប៉ុន​មាន​តែវិធី​​មួយ​គឺ​ត្រូវ​ឆ្នៃ​ធ្វើនៅ​ប្រទេសជប៉ុនផ្ទាល់។ ផ្នែកបច្ចេកទេសអាចទទួលយកបាន ប៉ុន្តែលើក​នេះបែរជារំលោភលើបទប្បញ្ញត្តិពន្ធដារ នេះក៏ជាទោស​ធ្ងន់ផងដែរ។

ប្រជាជនជប៉ុនដែលធ្វើដំណើរច្រើនចង់ទិញវត្ថុអនុស្សាវរីយ៍ ប៉ុន្តែ​ប្រសិនបើអ្នកមិនដឹងអំពីច្បាប់អាចនឹងធ្លាក់ក្នុងករណីដែលនាំយកវត្ថុដែលមិនត្រូវបាន​អនុ​ញ្ញាតត្រលប់ទៅ​ប្រទេសវិញ។ ដូច្នេះ​មុន​ពេល​ទិញ​វត្ថុ​អ្វី​ម្យ៉ាង​ត្រូវ​គិត និង​សាក​សួរ​អោយ​បាន​ច្បាស់។

Kengo Abe

មើលបន្ថែម: