ព័ត៌មាន​ – នារី​ជនជាតិជប៉ុនបានចាក់សម្លាប់​មិត្តប្រុសព្រោះ “ខ្ញុំស្រឡាញ់គាត់ខ្លាំង”

Yuka Takaoka អាយុ ២១ ឆ្នាំមកពី​ស្រុក Shinjuku, Tokyo ត្រូវ​​ចាប់​ខ្លួនពី​បទ​ចាក់សម្លាប់​មិត្ត​ប្រុស​នៅផ្ទះ។

បន្ទាប់ពី​ប៉ូ​លីស​បាន​មក​ដល់ពួកគេ​មើល​ឃើញ​នាង​កំ​ពុង​អង្គុយ​ជក់​បារីនៅជិត​សាក​សពរបស់​មិត្ត​ប្រុសដែល​ពេញ​ទៅ​ដោយ​ឈាម។

រូបភាព Nextshark

បន្ទាប់ពីសួរចម្លើយ Takaoka បាន​សារភាព “គម្រោង​របស់​ខ្ញុំគឺសម្លាប់​គាត់​ក្រោយមកធ្វើ​អត្ត​ឃាត”។

តាមរយៈ Tokyo Reporter បានបញ្ជាក់​មាន​ការប្រតាយ​ប្រតប់គ្នា​ និង​ជម្លោះ​កើត​ឡើងធ្វើ​អោយ​នារី​ម្នាក់​នេះមិន​អាច​ម្ចាស់ការ​លើ​ខ្លួនឯង។

“ព្រោះ​ខ្ញុំ​ស្រលាញ់គាត់​ខ្លាំង​ពេក​ ខ្ញុំ​មិន​អាច​ទប់ចិត្ត​ខ្លួន​បាន។ ក្រោយ​ពេល​សម្លាប់​គាត់ ខ្ញុំ​ក៏​ចង់​ស្លាប់​តាម”។

វីដេអូ​ថត​បាន​ជន​ល្មើស​ Takaoka ញញឹមពេលត្រូវ​ប៉ូលីស​នាំទៅ។

Takaoka ទំនងជាកំ​ពុង​ធ្វើការនៅ hostess club មួយហើយ​ជនរង​គ្រោះ​ជា​ម្ចាស់ bar។

ជនរងគ្រោះត្រូវបានបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ ហើយ​បច្ចុប្បន្ន​កំ​ពុង​ស្ថិត​ក្នុង​ស្ថាន​ភាព​គ្រោះ​ថ្នាក់។ គាត់​មាន​របួស​ធ្ងន់ ២ ហើយ​ជ្រៅ​ផ្នែក​ពោះ។

ប្រភព Tokyo Roporter

Sacchan

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: