ភ្ញាក់ផ្អើល – រកឃើញប្លាស្ទិច ៤ គីឡូក្រាមក្នុងក្រពះសត្វក្តាន់នៅឧទ្យាន Nara
នៅខែមីនាសត្វក្តាន់ញីមួយក្បាលក្នុងឧទ្យាន Nara បានស្លាប់។ គេបានរកឃើញប្លាស្ទិច ៤ គីឡូក្រាមក្នុងពោះសត្វក្តាន់។
ឧប្បត្តិហេតុថ្មីៗនេះត្រូវបានរាយការណ៍ដោយសមាគមនៅ Nara ទន្ទឹមនឹងនេះសមាគមក៏ប្រកាសអំពីសត្វចិញ្ចឹមប្រលេងនៅឧទ្យានសីុប្លាស្ទិច ហើយស្លាប់ជាច្រើនប៉ុន្មានខែថ្មីៗនេះ។
សត្វក្តាន់ខាងលើមានអាយុ ១៧ ឆ្នាំ ត្រូវបានគេរកឃើញក្នុងស្ថានភាពមិនអាចឈរបានជិតវត្ត Todaiji នៅក្នុងឧទ្យានថ្ងៃទី ២៣ ខែមីនា ក្រោយមកទោះបីអ្នកថែទាំផ្តល់ចំណីច្រើន សត្វក្តាន់មិនសីុចំណី ហើយទម្ងន់ថយចុះយ៉ាងលឿនពី ៣០ គីឡូក្រាមនៅសល់ត្រឹម ១០ គីឡូក្រាម។ ទម្ងន់ស្ថិតក្រោមកម្រិតមធ្យម គ្រោះថ្នាក់ដល់ជីវិត។
បន្ទាប់មកសត្វក្តាន់បានស្លាប់។ ក្រោយពីពិនិត្យមើលគេបានរកឃើញនៅក្នុងក្រពះរបស់វាមាន polyethylene ប្រភេទរឹងមានទម្ងន់សរុប ៣,២ គីឡូក្រាម។
アメリカのコーネル大学から、
獣医学生が研究のため奈良公園に来ています。
今日は、獣医師が治療を行う様子などを見学しました。#奈良の鹿愛護会 #研究協力 pic.twitter.com/PlHN4JD6Kg— 一般財団法人奈良の鹿愛護会 (@nara_aigokai) June 29, 2018
គ្រូពេទ្យ Rei Maruko បាននិយាយជាមួយ Asahi Shimbun
“ជួនកាលពួកយើងក៏រកឃើញសំរាមក្នុងក្រពះសត្វក្តាន់ ប៉ុន្តែចំនួនច្រើនបែបនេះគឺមិនធម្មតាទេ។ សត្វក្តាន់នេះចាស់ហើយខ្សោយប៉ុន្តែមូលហេតុស្លាប់ប្រហែលមកពីវាមិនអាចទទួលសារធាតុចិញ្ចឹមពេលដែលក្នុងពោះសុទ្ធតែថង់ប្លាស្ទិច”។
នៅក្នុងឧទ្យាន Nara មានផ្លាកជាច្រើនហាមភ្ញៀវទេសចរណ៍អោយចំណីចម្លែកដល់សត្វក្តាន់ លើកលែងតែនំដែលគេលក់នៅតូបខាងក្រៅច្រកចូល។ ប៉ុន្តែនៅតែមានភ្ញៀវទេសចរណ៍មិនខ្វល់ពីការហាមឃាត់។
突然ですが、これは何だと思いますか?これは死亡したシカの胃(第一胃)からでてきたビニール袋の塊です。重さは3.2キロもありました。
続きはスタッフブログ「奈良公園にゴミを捨てないで!」をご覧ください>> https://t.co/MlRLWbuiN5 #奈良の鹿愛護会 #donotlitter #naradeer pic.twitter.com/ExWekNyCE4— 一般財団法人奈良の鹿愛護会 (@nara_aigokai) March 28, 2019
សត្វក្តាន់ត្រូវការអាហារបំប៉នមានប្រភពពីរុក្ខជាតិ ពួកវាមានទំលាប់ទំពារដើម្បីត្រួតពិនិត្យមុនពេលចាប់ផ្តើមដំណើរការរំលាយអាហារ។ ដោយដឹងថាបិរមាណប្លាស្ទិចមានក្នុងក្រពះបានរារាំងដំណើរការទំពារឡើងវិញហើយសត្វក្តាន់មិនអាចទទួលសារធាតុចិញ្ចឹមថ្មីបាន។
ក្នុងខែមីនានៅឧទ្យាន Nara មានសត្វក្តាន់ ៦ លើ ៨ ក្បាលបានស្លាប់ព្រោះសីុប្លាស្ទិច។ តាមរយៈ Sora News បិរមាណប្លាស្ទិចដែលសត្វក្តាន់នេះសីុខ្ពស់បំផុតគឺ ៤,៣ គីឡូក្រាម។ បច្ចុប្បន្នការគ្រប់គ្រងត្រូវបានរឹតបន្តឹងបទប្បញ្ញត្តិសម្រាប់ការផ្តល់ចំណីដល់សត្វក្តាន់ និងរំលឹកភ្ញៀវទេសចរណ៍មិនយកសំរាមដើម្បីជៀសវាងសត្វក្តាន់សីុសំរាម។
អ្នកគ្រប់គ្រងក៏បានស្នើឱ្យប្រើ Otomo កុំអោយប៉ះពាល់បរិស្ថាន ដែលគេលក់នៅតូបវត្ថុអានុស្សាវរីយ៍ក្នុងតម្លៃ ១៣៥០ យេន។
ប្រភព Nextshark
Sacchan