អោយ​កុមារទៅ​សាលារៀនដោយខ្លួនឯង – តើវិធីអប់រំរបស់ជប៉ុនមានសុវត្ថិភាពដែរឬទេ?

ពេល​នៅរៀន​សាលាបឋមសិក្សា តើអ្នកទៅសាលារៀនដោយវិធី​ណា?

ធម្មតា​កុមារអាមេរិចនឹងជិះ​រថយន្ដរបស់​សាលា ចំណែក​កុមារ​នៅ​កម្ពុជា​ភាគ​ច្រើន​មាន​ឪពុក​ម្តាយ​ជូន​ទៅ​ជូន​មក​។ ប៉ុន្តែ​នៅ​ប្រទេសជប៉ុនលើក​លែង​មាន​ករណី​ពិសេស​មាន​អាណាព្យាបាល​ចាំទទួល ភាគ​ច្រើន​កុមារត្រូវ​ទៅ​សាលាដោយ​ខ្លួនឯង។

ទោះជាយ៉ាងណាកុមារ​មិនទៅសាលារៀនតែម្នាក់ឯងទេ ប៉ុន្តែប្រមូលផ្តុំ​អ្នក​រស់​នៅ​ក្នុង​តំបន់​ជាក្រុមដើម្បី​ទៅ​សាលា​។

រូបភាព https://www.secom.co.jp/kodomo/p/20171026.html

មុននឹងទៅសាលារៀនកុមារត្រូវទទួលការបណ្តុះបណ្តាលគ្រប់​យ៉ាងដើម្បី​​ឆ្លងកាត់ផ្លូវ។

 

រូបភាព https://cms.miyazaki-c.ed.jp/1726/htdocs/index.php?

ដូចជា​ការ​សម្លឹង​មើលភ្លើង​សញ្ញាតាម​ផ្លូវ​ សង្កេត​មើល​រថយន្ត​ឆ្លង​កាត់ទៅ​មក លើក​ដៃដើម្បី​បង្កើតការ​ចាប់​អារម្មណ៍​ លើក​ទង់​ពេល​ឆ្លងកាត់ផ្លូវប្រសព្វ -ល- ជំនាញទាំងអស់ត្រូវបានបណ្តុះបណ្តាលយ៉ាងជាក់​លាក់។

នៅ​ពេល​មាន​រថយន្ត​ឆ្លង​កាត់​ច្រើន អ្នកស្ម័គ្រចិត្តនៅ​តំបន់​នោះមាន​តួ​នាទី​ណែនាំ ការពារក្មេងៗ។ ដូច្នេះ​ក្មេង​នៅ​ប្រទេសជប៉ុនទោះ​បី​ទៅ​សាលា​គ្មានឪពុក​ម្តាយ​នៅ​តែ​អាច​ធានា​សុវត្ថិភាព។

រូបភាព http://www.chikuma-ngn.ed.jp/~togurael/program.html

កម្រិតថ្នាក់​​បឋមសិក្សានៅ​ប្រទេសជប៉ុនមានពី​ថ្នាក់ទី ១ ដល់​ថ្នាក់ទី ៦។

កុមារ​​បឋមសិក្សាគ្រប់​ថ្នាក់ និង​គ្រប់​អាយុ​​ប្រមូល​ផ្តុំ​គ្នា​ដើម្បី​ទៅ​សាលា​។ ព្រោះ​នៅ​ប្រទេសជប៉ុនរថយន្ត​គោរព​ច្បាប់​ចរាចរណ៍​ណាស់​ ជាពិសេស​ភ្លើង​សញ្ញា​ចរាចរណ៍ ដូចេ្នះអាណាព្យាបាលអាច​ទុក​ចិត្ត​អោយ​កូន​ទៅ​សាលាដោយខ្លួនឯង។

មិន​ត្រឹម​តែ​ប៉ុណ្ណឹង​ទៅ​រៀន​ជាក្រុមក៏នាំមកនូវផលប្រយោជន៍​ផ្សេងទៀតផងដែរ។ ធម្មតា​នៅ​សាលា​ក្មេង​រៀន​នៅ​ថ្នាក់​តែមួយ​គ្មាន​ឳកាស​សម្នេសសម្នាលជាមួ​យ​នឹង​សិិស្សច្បង​ និង​មិត្ត​ភក្តិ​ផ្សេង​ទៀត​ទេ។ នៅ​ក្នុង​សង្គម​បង្ខំ​អោយ​មនុស្ស​ត្រូវ​ទំនាក់​ទំនង​ជាមួយ​មនុស្ស​គ្រប់​ប្រភេទ និង​អាយុ​ខុស​គ្នា​។ ប្រទេសជប៉ុន​ជាប្រទេស​ផ្តោត​សំ​ខាន់​លើឋានៈ ហើយការទទួលខុសត្រូវរបស់មនុស្សម្នាក់ៗចំ​ពោះ​អ្នកដទៃក៏មានភាពច្បាស់លាស់ផងដែរ។ ពេល​ទៅ​ធ្វើ​ការ​ថ្នាក់​ក្រោម​ត្រូវ​ស្តាប់​តាម​សម្តី​ថ្នាក់​លើ ចំ​ណែក Senpai មាន​តួនាទី​យក​ចិត្ត​ទុក​ដាក់ណែ​នាំ Kouhai របស់​ខ្លួន។

ទៅសាលារៀនជាក្រុមមិនត្រឹមតែបង្ហាត់កុមារអោយ​​​មានភាព​ឯករាជ្យប៉ុណ្ណោះទេ ហើយ​ថែម​ទាំង​ជួយ​អោយ​ប្អូន​ៗ​អាច​ទំនាក់​ទំនង​ជាមួយ​អ្នក​ដទៃទៀត​។

របៀប​អប់​រំ​នេះ​របស់​ជនជាតិ​ជប៉ុនអា​ច​នឹង​ធ្វើ​អោយ​អ្នក​ភ្ញាក់​ផ្អើល។ ទោះ​បី​ជា​យ៉ាង​ណា​ប្រសិទ្ធិ​ភាព​នៃ​ការ​បង្ហាត់​នេះ​ពិតជា​ជាក់​លាក់​។

ថ្មីៗនេះមានបញ្ហា​មួយ​ចំនួន​កើត​ឡើង​ចំ​ពោះ​កុមារពេលទៅសាលារៀនតែម្នាក់ឯង។ ខ្ញុំសង្ឃឹមថាអាជ្ញាធរអាចដោះស្រាយបញ្ហានេះអោយ​បានល្អដើម្បី​ប្រព័ន្ធ​នេះ​អាច​បន្ត កុមារ​មាន​ភាព​ជឿ​ជាក់ឈាន​ជើង​ចូល​សង្គម​មិន​ខ្លាច​អ្វី​ទាំង​អស់។

Kengo Abe

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: