អស្ចារ្យ…លោកឪពុកសម័យថ្មីបង្រៀនកូនអោយយល់ពីតម្លៃ និងវិធីសាស្រ្តរកប្រាក់
នៅប្រទេសជប៉ុនក្មេងៗថ្នាក់បឋមក៏អាចរកប្រាក់ដើម្បីជួយគ្រួសារបានដែរ។ ជាការពិតវាគ្រាន់តែជាចំនួនទឹកប្រាក់តិចតួចប៉ុណ្ណោះ ហើយប្រសិនបើចង់ទិញអ្វីមួយត្រូវសន្សំប្រាក់រយៈពេលយូរ។ ត្រូវបង្រៀនអោយក្មេងយល់អំពីអត្ថប្រយោជន៍នៃការសន្សំប្រាក់។
ក្នុងស្ថានភាពមិនមានប្រាក់គ្រប់គ្រាន់ដើម្បីទិញរបស់របរដែលខ្លួនពេញចិត្ត ភាគច្រើនកុមារជប៉ុនមានជម្រើសពីរ៖
១. សន្សំប្រាក់
២. បោះបង់គំនិត
យ៉ាងណាមិញ កុមារដែលមានទេពកោសល្យសម្រេចចិត្តជ្រើសយកវិធីទីបីគឺរកប្រាក់។
ក្មេងប្រុសម្នាក់នេះបានធ្វើអាជីវកម្មតូចមួយនៅផ្ទះដើម្បីរកប្រាក់ចំណូល។ អ្វីដែលក្មេងនេះនិយាយគឺកាត Pokemon ។ ហ្គេមនេះត្រូវសន្សំកាត Pokemon អោយបានច្រើន ជាមួយនឹងកាត Pokemon ដែលកម្រ មានន័យថាអ្នកកាន់តែមាន។ ប្រាក់ប្រចាំខែរបស់ក្មេងត្រឹមតែ ១០០ យ៉េនប៉ុណ្ណោះ ប៉ុន្តែកាត Pokemon ប្រភេទធម្មតាមានតម្លៃ ១៥០ យ៉េន។ ដូច្នេះធ្វើយ៉ាងណាអាចយកបានកាតដែលកម្រជាមួយនឹងប្រាក់តិចតួចនេះ?
បន្ទាប់មក លោកឪពុកមានគំនិតផ្ដួចផ្ដើមគួរអោយចាប់អារម្មណ៍មួយ។ លោកឪពុកបានប្រាប់កូនប្រុសអោយចូលរួមវគ្គបណ្តុះបណ្តាល “វិធីសាស្ត្ររកប្រាក់ច្រើន” ជាមួយនឹងទឹកប្រាក់ ១០០ យ៉េន។ ស្តាប់តាមសម្តីរបស់ឪពុក ក្មេងប្រុសបាត់ទាំងប្រាក់សន្សំ ១០០ យ៉េនប្រចាំខែ។
ប្រសិនបើជាក្មេងធម្មតានឹងបដិសេធ ប៉ុន្តែក្មេងប្រុសម្នាក់នេះយល់ព្រមភ្លាម។
សម្រាប់ក្មេងប្រាក់ ១០០ យ៉េនពិតជាមានតម្លៃ ហើយក្មេងម្នាក់នេះទើបតែរៀនថ្នាក់បឋម ចេះវិនិយោគប្រាក់ក្នុងគោលបំណងច្បាស់លាស់ពិតជាមានភាពក្លាហាន និងឆន្ទៈ។
អ្វីដែលឪពុកបានបង្រៀនសង្ខេបដូចខាងក្រោមនេះ៖
ប្រាក់ដូចជាពេលវេលា មិនអាចប្រើក្នុងគោលបំណងតែមួយ ត្រូវចេះបែងចែកប្រាក់សម្រាប់វិនិយោគ សម្រាប់ប្រើ ឬចំណាយលើរបស់មិនចាំបាច់។
កូនចំណាយប្រាក់ ១០០ យ៉េនដើម្បីចូលរួមវគ្គបណ្តុះបណ្តាលនេះគេហៅថា ការវិនិយោគ។
ឥឡូវដើម្បីរកលុយពីបុគ្គលណាម្នាក់ (ឧបមាថាគោលដៅគឺប៉ាម៉ាក់) កូនត្រូវរកវិធីដើម្បីបំពេញ ឬដោះស្រាយបញ្ហាអ្វីមួយរបស់ពួកគេទើបទទួលបានប្រាក់មែនទេ?
ដើម្បីធ្វើបានកូនត្រូវសង្កេតមើល និងផ្តល់យោបល់ដោយផ្ទាល់។ ថ្ងៃនេះសាកល្បងធ្វើអាជីវកម្មមួយគោលដៅគឺម្តាយ។
គិតអំពីអ្វីដែលធ្វើរាល់ថ្ងៃអោយម្ដាយកូនសប្បាយចិត្ត តើជាការម៉ាស្សា ឈុងកាហ្វេអោយគាត់ដែរទេ? ក្រៅពីនេះបើគាត់រវល់ជាមួយការងារមួយចំនួនដូចជាមើលប្អូន ចាក់សំរាម និងការងារផ្ទះ ប៉ុន្តែការងារនេះសម្រាប់ក្មេងរៀនថ្នាក់បឋមរាងធ្ងន់។
ដូច្នេះយើងសន្មត់ថានឹងរកប្រាក់តាមរយៈការម៉ាស្សា និងឈុងកាហ្វេ សាកវិនិយោគនៅក្នុងគ្រួសារ។ យើងនឹងរៀបចំបង្កើតផែនការអាជីវកម្ម។
ដំបូងត្រូវគិតអំពីអាជីវកម្មរបស់កូនគឺការម៉ាស្សា និងឈុងកាហ្វេធ្វើអោយឪពុកម្តាយរីករាយនឹងចំណាយប្រាក់។ ប៉ុន្តែធ្វើយ៉ាងណាកូនអាចទិញកាហ្វេក្នុងតម្លៃ ១០០ យ៉េនបាន?
នេះហើយជាមូលហេតុដែលកូនត្រូវការផែនការអាជីវកម្ម។
សាកល្បងគិតមើលថង់កាហ្វេគ្រាប់ ២០០ ក្រាមតម្លៃ ១៩០០ យ៉េន មួយកែវកាហ្វេប្រើ ១៨ ក្រាម ដូច្នេះកូនអាចធ្វើបាន ១១ កែវ។ ដូចនេះប្រសិនលក់បាន ១១ កែវកូននឹងចំណេញ ៣០០ យ៉េន។
ប្រាក់ចូលឆ្នាំកូនសន្សំបាន ១០០០ យ៉េនខ្វះ ៩០០ យ៉េន ប៉ានឹងអោយខ្ចី។
កូនគួរតែរៀនអំពីវិធីឈុងកាហ្វេ។ លើកនេះឈុងកាហ្វេដើម្បីរកប្រាក់ ហេតុនេះមិនត្រូវខ្ចះខ្ចាយទេ។ ត្រូវគណនា និងថ្លឹងបិរមាណអោយបានត្រឹមត្រូវ។ ក្រៅពីនេះដើម្បីអភិវឌ្ឍកូនត្រូវផ្សព្វផ្សាយ និងធ្វើ Menu ទៀត។
ប្រសិនបើលក់តាម Set កាហ្វេកូនអាចបន្ថែមតម្លៃបាន។ ត្រូវគិតអោយបានច្បាស់លាស់។
ពេលលក់អស់ត្រូវមានគ្រាប់កាហ្វេដាក់បន្ថែមភ្លាម
ប្រសិនបើលក់ជាឈុតចំណេញកូននឹងយកមកវិញដើមទុនលឿន ហើយមានឱកាសសងបំណុលអោយប៉ាបានឆាប់។ ក្រោយពេលសងបំណុល ៩០០ យ៉េន និងយកមកវិញប្រាក់ ១០០០ យ៉េនដើមទុនដំបូង អ្វីដែលលក់បន្ទាប់មកគឺជាប្រាក់ចំណេញ។
ក្មេងប្រុសម្នាក់បានឪពុករបស់ខ្លួនបង្រៀនអំពីរបៀបរកប្រាក់។ ទើបរៀនថ្នាក់បឋមបែរជាមានបំណុល ប៉ុន្តែក្មេងប្រុសដឹងថាខ្លួនអាចសងបំណុល និងរកបានប្រាក់ចំណេញ។
អនាគតនៃប្រទេសជប៉ុនសង្ឃឹមទៅលើអ្នកគ្រប់គ្រងពូកែមានឪពុកម្តាយសម័យថ្មី។ ពិតជាគួរអោយចាប់អារម្មណ៍ណាស់មែនទេ?
អ្នកអាចមើលដើម្បីបង្រៀនកូនមិនត្រឹមតែដឹងអំពីតម្លៃទឹកប្រាក់ ថែមទាំងអាចរកប្រាក់។