ពិសេស….​នៅ​ប្រទេសជប៉ុន​មាន​គ្រឿងអលង្ការ​ធ្វើ​ពី​ផេះ​មនុស្ស​ស្លាប់…?

ទោះ​បី​អ្នក​ធ្លាប់​រស់​នៅ​បែប​ណា នរណា​ក៏​ដូចនរណា​ដែរ ទី​បំផុត​ក្លាយទៅជា​ធូលី​ដី។ ទោះ​អ្នក​មិន​ចង់ ប៉ុន្តែមនុស្សគ្រប់គ្នាសុទ្ធ​តែត្រូវ​ឆ្លង​កាត់ការ​ឈឺចាប់ពេលជូន​ដំ​ណើរមនុស្ស​ជាទី​ស្រលាញ់លើក​ចុង​ក្រោយ។ នៅប្រទេសជប៉ុនពេល​មានមនុស្ស​ស្លាប់ទៅ ម្នាក់​នោះ​នឹងត្រូវបានបូជាដាក់​ផេះនៅ​ក្នុង​ថូ​មួយ ហើយដាក់នៅក្នុងផ្នូរគ្រួសារ។

ដើម្បីអោយអារម្មណ៍ជូន​ដំណើរសាច់ញាតិគ្មាន​ភាពឯកា និងភាពទុក្ខព្រួយ ហាង​គ្រឿងអលង្ការរបស់ជប៉ុនមាន​គំនិត​ដូចខាង​ក្រោម៖

គ្រឿងអលង្ការធ្វើពីផេះនៃអ្នកស្លាប់

ខ្សែ​ក​នេះត្រូវបានរចនាឡើងមាន​កែវ​តូច​មួយ​ ខាង​ក្នុង​មាន​ផេះ​សាច់​ញាតិមនុស្ស​ដែល​ស្លាប់​​។ ដោយ​វិធី​នេះអ្នកអាចរក្សាមនុស្សជាទីស្រលាញ់របស់អ្នកនៅជិតអ្នកជានិច្ច។ ទោះបីជាភាពទុក្ខព្រួយមិនអាចត្រូវបានលុបចោលទាំងស្រុងក៏ដោយយ៉ាងហោចណាស់ក៏​សម្រាលបាន​បន្តិចដែរ។

ក្រៅពីនេះ​មានការរចនាជាច្រើនដូចជា​គ្រឿងអលង្ការទូទៅធម្មតា។

មាន​ការរចនា​សម្រាប់​សត្វ​ចិញ្ចឹម​ផង​ដែរ

សត្វ​ចិញ្ចឹមរស់នៅជាមួយយើងដូចជាសមាជិកក្នុង​គ្រួសារ។ នៅប្រទេសជប៉ុនក៏​មានសេវាកម្មបូជា​សម្រាប់​សត្វ​ចិញ្ចឹម​ ហេតុ​នេះ​អ្នក​អាច​ធ្វើ​ខ្សែ​កមួយ​សម្រាប់​ខ្លួន។

ក្រៅពី​នេះ​តើ​អ្នក​ដឹង​ថាពេជ្រអាចត្រូវបានផលិតពីផេះរបស់មនុស្សដែរឬទេ?

ពេជ្រចេញ​ពី Carbon នៅសីតុណ្ហភាពខ្ពស់ក្រោមសម្ពាធនៃបរិស្ថានក្រោមដី។ ការពិសោធន៍បង្កើតត្បូងពេជ្រដែលត្រូវ​បានផលិតពីផេះរបស់មនុស្សស្លាប់​ ១០០% ផ្អែក​លើ​វិទ្យា​សាស្ត្រ​។

 

ការសោកស្តាយចំពោះការចាកចេញរបស់មនុស្សជាទីស្រលាញ់ជាអ្វីដែលមនុស្សគ្រប់រូបត្រូវតែឆ្លងកាត់។ មនុស្ស​ដែល​នៅ​រស់​ត្រូវ​បន្ត​រស់​នៅ​អោយ​បាន​ល្អ។ ​អ្នក​ដែល​បា​ន​ចាក​ចេញចង់អោយ​​​យើង​បំ​ភ្លេចទុក្ខព្រួយ​ដើម្បី​រស់នៅ​​អោយ​បាន​ល្អ​។

Kengo Abe

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: