ប្រទេសជប៉ុនចាប់​អនុវត្ត​នៅខែតុលាឥតបង់​​ថ្លៃសិក្សា​សម្រាប់​ថ្នាក់​មត្តេយ្យ

បន្ទុក​នៃ​ជីវភាព​រស់​នៅ​កាន់តែកើន​ឡើង​ក្នុង​ប្រទេស​ប្រទេសជប៉ុនធ្វើ​អោយ​ស្ថិត​ក្នុ​ង​ស្ថាន​ភាព​ “មនុស្ស​ចាស់​កើន​ឡើង”។

ដើម្បីលើកទឹកចិត្តគូស្វាមីភរិយាមានកូន រដ្ឋាភិបាលបានបង្កើត​គោលនយោបាយ​ជំ​រុញ​ជាច្រើន។ គោលនយោបាយ​កាត់​បន្ថយ​ថ្លៃ​សិក្សា​ត្រូវ​បាន​លើក​ឡើង​ដើម្បី​​ពិភាក្សា។ រួមទាំងសេចក្តីព្រាងឥតបង់​ថ្លៃសិក្សា​សម្រាប់កុមារមត្តេយ្យចេញនៅខែសីហាឆ្នាំ ២០១៨។

យោង​តាម​​គម្រោង​របស់​រដ្ឋាភិ​បាល​រាល់​ឆ្នាំ​មាន​ប្រហែល ៣.០០០.០០០​ ក្មេង​ចូល​ថ្នាក់​មត្តេយ្យ កម្រិត​ខ្ពស់​ជាង​មាន​ចំនួន​ ៧៥០.០០០ ប្អូន។ ចំណាយសម្រាប់ការអប់រំជារៀងរាល់ឆ្នាំគឺ ១៥.៣៦៤០០.០០០០.០០០ យេន (ក្នុង​នោះ​ថ្នាក់​មត្តេយ្យ​មាន​ចំនួន ៧.៧៦៤.០០០.០០០.០០០ យេន កម្រិត​ខ្ពស់​មាន​ចំនួន ៧.៦០០.០០០.០០០.០០០ យេន)។ ប្រភពប្រាក់​​នេះ​មក​ពី​ពន្ធ GTGT ជិត​កើ​ន​​ឡើង ១០% ក្នុង​ខែតុលា​ដើម្បី​ជំនួសចូលវិញ​។

 

ក្មេង​ដែល​បាន​​លើកលែងថ្លៃសិក្សាចាប់​ពី ៣ ទៅ ៥ ឆ្នាំ ថ្នាក់​មត្តេយ្យ​មិនគិតពីប្រាក់ចំណូលរបស់ឪពុកម្តាយ។ ហើយ​ក្មេង​ពី ០ ទៅ ២ ឆ្នាំមានឪពុកម្តាយត្រូវបានលើកលែងពន្ធ​ប្រជាពលរដ្ឋ។

ថ្នាក់​មត្ដេយ្យដែល​ត្រូវបានទទួលស្គាល់ (ភាសាជប៉ុន) រួម​បញ្ចូល​ជាមួយថ្នាក់​មត្តេយ្យ (ភាសាជប៉ុន) ក៏​ស្ថិត​ក្នុង​បញ្ជីលើក​លែង​ដែរ។

លើស​ពី​នេះថ្នាក់​មត្តេយ្យ​ (ភាសាជប៉ុន) មាន​ថ្លៃ​សិក្សា ២៥.៧០០​ យេនក្នុង​មួយ​ខែចុះ​ក្រោម​ក៏​ត្រូ​វបានលើក​លែងដែរ។

ក្រៅពី​នេះកុមារ​​ត្រូវបាន​​ថែទាំក្រៅ​ម៉ោង​នៅ​ផ្ទះ (ភាសាជប៉ុន) ទទួល​បាន​ ១៣.០០០ យេន​/ខែ ក្មេងពី ៣ ទៅ ៥ ឆ្នាំ រៀន​ថ្នាក់​មត្តេយ្យ​មិនបាន​ទទួលស្គាល់ (ភាសាជប៉ុន) ទទួល​ប្រាក់ឧបត្ថម្ភ ៣៧.០០០ យេន/ខែ ហើយ​ក្មេង​ពី ០ ដល់ ២ ឆ្នាំ មាន​ឪពុកម្តាយត្រូវ​បាន​លើកលែងពន្ធប្រជាពលរដ្ឋទទួល​បាន ៤២.០០០ យេន​/ខែ។

មិន​ត្រឹម​តែ​ថ្នាក់​មត្តេយ្យ​ កម្រិត​ថ្នាក់​ខ្ពស់​ជាង​ដូចជា​សាកលវិទ្យា​ល័យ​ មហាវិទ្យាល័យ សាលារៀនវិជ្ជាជីវៈក៏នឹងទទួលបានការកាត់បន្ថយថ្លៃសិក្សាប្រសិនបើអ្នកជាសមាជិកក្នុង​គ្រួសារដែលបានលើកលែងពន្ធប្រជាពល​រដ្ឋ ឬ​គ្រួសារ​ដែល​មាន​សមាជិក​ ៤ នាក់​មានប្រាក់ចំណូលប្រចាំឆ្នាំប្រមាណ ៣.៨០០.០០០ យេន។ ទោះយ៉ាងណាក៏ដោយក្នុងករណីសិស្ស និស្សិត​កំពុង​ទទួលការលើកលែងប៉ុន្តែ​មាន​លទ្ធ​ផល​សិក្សា​ធ្លាក់​ចុះនិង​មិន​ទទួល​ជំនួយ​បន្ត​ទៀតទេ​។ លើកលែងតែសម្រាប់ហេតុផលសេដ្ឋកិច្ចគ្រួសារ និងការ​អប់រំ។

ប៉ុន្តែស្របទៅនឹងការលើកលែងថ្លៃសិក្សារដ្ឋាភិបាលគួរតែពិចារណាលើគោលនយោបាយបង្កើន​​ចំនួនសាលាមត្តេយ្យសង្ឃឹមថានឹងដោះស្រាយបញ្ហាដែលកុមារមិនអាចចូលរៀនថ្នាក់មត្តេយ្យដោយសារខ្វះខាតសាលារៀន។

ច្បាប់ថ្មីនឹងត្រូវអនុវត្តនៅខែតុលា ឆ្នាំ ២០១៩។

ពាក្យ​ពិបាក​នៅក្នុងអត្ត​បទ៖

– ពន្ធ​ប្រជា​ពល​រដ្ឋ (ភាសាជប៉ុន)៖ ត្រូវបានគេស្គាល់​ថាជាពន្ធលំនៅដ្ឋាន ការបង់ពន្ធនេះជួយធានាសេដ្ឋកិច្ចនៃតំបន់នីមួយៗ។

– បុគ្គល​ដែល​បាន​លើកលែងពន្ធប្រជាពលរដ្ឋ (ភាសាជប៉ុន) មាន​ ៣ ករណី​ត្រូវបានលើកលែងពន្ធប្រជាពលរដ្ឋគឺ៖

  • និស្សិតបរទេស អ្នក​មាន​ចំ​ណូល​ក្រោម ១.០៣០.០០០ យេន/ឆ្នាំ
  • ជនពិការ ស្ត្រីមេម៉ាយ អនីតិជនមាន​ចំណូល ១.២៥០.០០០ យេន​/ឆ្នាំ (គិត​ពីឆ្នាំ​មុន​នោះ)
  • អ្នក​កំ​ពុង​ពឹង​លើ​ប្រាក់ឧបត្ថម្ភក្នុងស្រុក។
  • ថ្នាក់​មត្តេយ្យដែល​​បាន​ទទួល​ស្គាល់ (ភាសាជប៉ុន)​ ជាសាលាមត្តេយ្យដែលបំពេញតាមស្តង់ដាររបស់រដ្ឋាភិបាលដូចជាទំហំ តុកៅអី គ្រូបង្រៀន -ល- ត្រូវ​បាន​សាងសង់ឡើងដោយរដ្ឋឬឯកជន។
  • សាលាមត្តេយ្យមិនត្រូវបានទទួលស្គាល់ (ភាសាជប៉ុន) គឺជាថ្នាក់​មត្តេយ្យដែល​មិនបំពេញតាមស្តង់ដាររបស់រដ្ឋ។ ភាគ​ច្រើន​ត្រូវបានគ្រប់គ្រងដោយឯកជន។

ប្រភព Yomiuri

Chee

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: