ចម្លែក​ណាស់​ប្រជាជនជប៉ុន​ ៦០% មាន​ជម្ងឺ​​ដែលគេ​ហៅ​ថា “ជម្ងឺ​ពិបាក​រស់​នៅ”

ក្រៅពីអារ្យធម៌ ការអភិវឌ្ឍ ប្រទេសជប៉ុន​នៅ​តែ​មាន​ចំ​នុច​អវិជ្ជមានដូចជា ប្រជាជនមួយ​ចំនួន​រស់​នៅ​ក្នុង​ភាព​អស់​សង្ឃឹម។ អត្រានៃការធ្វើអត្តឃាតនៅក្នុងប្រទេសជប៉ុនខ្ពស់បើប្រៀបធៀបក្នុង​តំបន់ និងលើពិភពលោក។

សម្ពាធពីគ្រួសារ និងការងារមិនច្រើន​ដូចជាសម្ពាធដែលពួកគេ​បានដាក់លើ​ខ្លួន​គេនោះទេ។ ពួកគេមិនអាចបន្ថយ​សម្ពាធ មិនអាច​មិន​​ធ្វើ​តាម​សង្គម​ ចេះ​តែ​បន្ទោស​ខ្លួន​ឯង។ ពួកគេមានអារម្មណ៍ថាជីវិតនេះមានការលំបាកខ្លាំងណាស់ ហើយ​វត្តមាន​របស់​ពួកគេ​គឺគ្មានន័យទាល់តែសោះ។ ការស្លាប់គឺជាដំណោះស្រាយចុងក្រោយ។

បើយោងតាមស្ថិតិ ៦០% ប្រជាជនជប៉ុនគិតថាជីវិតគឺគ្មានន័យទេ។

លើសពីនេះទៀតបញ្ហាគួរអោយ​ព្រួយបារម្ភមួយកំពុងប៉ះពាល់យ៉ាងខ្លាំងដល់ប្រជាជនជប៉ុនវាជាជំងឺផ្លូវចិត្ត PTSD (ជំងឺស្ត្រេសក្រោយពេលមានបញ្ហា​ផ្លូវ​ចិត្ត​)។ ឧទាហរណ៍មនុស្ស​ម្នាក់ឃើញអ្នក​ជាទីស្រឡាញ់ស្លាប់នៅចំពោះមុខខ្លួនព្រោះ​គ្រោះថ្នាក់ចរាចរណ៍​នឹងស្លន់ស្លោនៅពេលធ្វើដំណើរ។ ទោះបីជាម្នាក់​នោះ​មិនប្រើរថយន្ត​ដែលបណ្តាលអោយ​មានគ្រោះថ្នាក់ចរាចរណ៍ក៏ដោយក៏របួសផ្លូវ​ចិត្ត​មិនត្រូវស្រាលជាង​មុន​ដែរ។

ក្រៅពី​នេះប្រភេទជម្ងឺ​ផ្លូវ​ចិត្ត​​ផ្សេង​ទៀត​នៃ PTSD ដែលប្រជាជនជប៉ុនសព្វថ្ងៃកើត​ច្រើន​​មាន​ឈ្មោះ​ថា “ភាសាជប៉ុន” (Ikidzurai byou) – ជម្ងឺ​ពិបាក​រស់​នៅ។ និយាយ​ទៅជា​ការគិត​មមៃ ធ្វើអោយ​ភ័យស្លន់ស្លោ ភ័យខ្លាចអ្វីដែលបានកើតឡើងនៅក្នុងអតីតកាលហើយបានប៉ះពាល់ដល់ចិត្តគំនិតរបស់ជនរងគ្រោះ។

មាន​ Case Study មួយ​គឺ ក្មេងប្រុសម្នាក់ពី​តូចតែងតែ​​ត្រូវ​ឪពុកម្ដាយស្តីបន្ទោស ចាប់ពីពេលនោះរហូតដល់ពេញវ័យ ម្នាក់​នេះ​ពេល​ណា​ក៏​ត្រូវ​មើល​ទឹក​មុខ និង​មិន​ហ៊ានធ្វើ​អោយ​ឪពុក​ម្តាយ​របស់​ខ្លួន​ទាស់​ចិត្តដែរ។ ម្តាយរបស់គាត់តែងតែប្រាប់គាត់ថា “ខំ​ប្រឹង​រៀនដើម្បី​ថ្ងៃ​ក្រោយ​ក្លាយជាមនុស្សម្នាក់ដូចឪពុក”។ រាល់ពេលគាត់​យក​លំ​ហាត់មាន​ពិន្ទុ​អន់​​ត្រលប់​មក​វិញ​ ម្តាយ​នឹង​ខឹង ស្តី​បន្ទោស ហើយ​វាយដំ​គាត់ទៀត​ផង។

ជាការពិតណាស់ម្តាយគ្រាន់តែចង់អោ​យកូន​ខិតខំរៀនសូត្រ និងទទួលបាន​ជោគជ័យ។ ប៉ុន្តែការអប់រំបែបនេះធ្វើអោយ​ក្មេងភ័យខ្លាចមិន​ហ៊ាន​រំខាន​អ្នកដទៃ តែងតែសម្លឹងមើលអ្នកដទៃដើម្បី​រស់នៅ។ ធ្វើ​ដូច្នេះរហូតដល់ពេលធំឡើងគាត់​បាន​ក្លាយ​ទៅ​ជា​មនុស្ស​ម្នាក់គ្មាន​គំនិត​ផ្ទាល់​ខ្លួន មិន​ហ៊ាន​តវ៉ាដើម្បីសិទ្ធិរបស់ខ្លួន​។ រស់​នៅ​បែប​នេះ​ពិតជាមាន​សម្ពាធ​ណាស់។

គ្រាន់តែគិតថាអត់ធ្មត់​​ទ្រាំមិនអើពើការស្តីបន្ទោសដែល​មិន​សមហេតុផលរបស់​មេ និងការស្នើសុំហួសហេតុ​របស់មិត្តរួមការងារ គិតថាអ្វីគ្រប់យ៉ាងនឹងផុត​ទៅ​យ៉ាងស្ងប់ស្ងាត់។ ប៉ុន្តែការរស់នៅស៊ូ​ទ្រាំមិន​ធ្វើ​អោយ​អ្នក​ទម្លាប់​ទេនឹង​បង្ក​សម្ពាធ​កាន់​តែ​ច្រើន​។ សូមចងចាំថាមនុស្សគ្រប់គ្នាមានកម្រិត​អត់ធ្មត់​របស់ពួកគេ។ ហួសកម្រិត​អត់ធ្មត់​​នឹ​ងមិន​អាចទ្រាំបន្តទៀត មិនត្រឹម​តែ​មិន​ទៅ​ធ្វើ​ការ ជីវិតនឹងពោរពេញដោយកង្វល់ ភាពតានតឹង​ ទី​បំ​ផុត​គឺ​ធ្វើ​អត្ត​ឃាត។

ដំណាក់កាលដំបូងនៃការអប់រំជាជំហានដ៏សំខាន់មួយនៃបុគ្គលិកលក្ខណៈរបស់មនុស្សម្នាក់។ សូមកុំទុក​អោយ​ប្រទេស​ជប៉ុនក្លាយទៅជាប្រជាជាតិដែលអស់សង្ឃឹមដោយបន្ថែមសម្ពាធបន្ត​ទៀត។

Kengo Abe

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: