ឪពុកបញ្ចេញស្នាដៃធ្វើ Sashimi ធ្វើអោយមនុស្សជាច្រើនកោតសរសើរប៉ុន្តែកូន……..
Sashimi មិនត្រឹមតែជាមុខម្ហូប វាជាសិល្បៈសម្តែងសម្រាប់មុខម្ហូបដែលមេចុងភៅបានខំប្រឹងធ្វើ។
ប៉ុន្តែមិនត្រឹមតែមេចុងភៅធ្លាប់ត្រូវបានបណ្តុះបណ្តាលច្បាស់លាស់ទើបអាចធ្វើ Sashimi ពិសេស។
Instagram របស់បុរសជនជាតិជប៉ុនម្នាក់ មិនធ្លាប់មានបទពិសោធចម្អិនម្ហូបពីមុនមក រៀនតាមរយៈ YouTube បានធ្វើអោយមនុស្សជាច្រើនភ្ញាក់ផ្អើលកោតសរសើរ។
សូមមើលទាំងអស់គ្នា
ម្ហូប Sashimi របស់លោកឪពុកជប៉ុន
Mikyou ជាឪពុកមានកូនពីរនាក់ បច្ចុប្បន្នកំពុងរស់នៅ Matsuyama, Ehime។
តាំងពីបន្ទះត្រីសាលម៉ុន ត្រី soles ត្រីធូណា និងគ្រឿងផ្សំស្រស់ជាច្រើនផ្សេងទៀត -ល-។
ធ្វើទៅជាម្ហូបព្រះនាង Disney ស្រស់ស្អាត។
https://www.instagram.com/p/Bu0U3vqHUnO/?utm_source=ig_embed
Mikyou បានចាប់ផ្តើមការងារនេះនៅក្នុងឆ្នាំ ២០១៧ ហើយបានផុសស្នាដៃរបស់ខ្លួនលើ Instagram។
“គ្រប់យ៉ាងកើតឡើងសម្រាប់ខ្ញុំពិតជាភ្ញាក់ផ្អើល។ ពេលនោះខ្ញុំគ្រាន់តែព្យាយាមហាន់បន្ទះត្រីស្តើងតាមរបៀបធ្វើត្រី puffers។ មិននឹកស្មានថារូបរាងមុខម្ហូបដូចជាខ្នងរបស់នារីម្នាក់។ គំនិតក៏ចាប់ផ្តើមមាន”។
ហើយ Mikyou និយាយបន្ថែមថាគាត់ចង់ធ្វើ និងរៀនចម្អិនម្ហូបតាមរយៈវីដេអូ YouTube។ គាត់ចូលចិត្តធ្វើ Sashimi ដើម្បីញ៉ាំជាមួយនឹងគ្រួសាររបស់ខ្លួន។
“នៅ Matsuyama វត្ថុធាតុដើមមានស្រាប់ ហេតុនេះ Sashimi ជាមុខម្ហូបប្រចាំថ្ងៃរបស់គ្រួសារខ្ញុំ ហើយកូនរបស់ខ្ញុំក៏រើសម្ហូបណាស់។ ខ្ញុំតែងរៀបចំអ្វីៗគ្រប់យ៉ាងដោយប្រុងប្រយ័ត្នមុនពេលចាប់ផ្តើមដើម្បីកុំអោយខាតពេល។ ក្នុងផ្ទះខ្ញុំគឺជាមនុស្សតែមួយគត់ដែលចាប់អារម្មណ៍ការចម្អិននេះ”។
គាត់បាននិយាយបន្ថែមទៀតថា
“ខ្ញុំទម្លាប់នឹងសម្លឹងមើលកូនប្រុសរបស់ខ្ញុំស្ងៀមស្ងាត់ ហើយញ៉ាំម្ហូបដែលខ្ញុំចម្អិន”។
ទោះបីស្នាដៃរបស់ Mikyou មិនទទួលបានការគាំទ្រពីកូនរបស់គាត់ ប៉ុន្តែគាត់បែរជាមាន Fan បរទេសជាច្រើន។ ពួកគេតែងតែផ្ញើសារសួរភោជនីយដ្ឋានរបស់គាត់ស្ថិតនៅកន្លែងណាដើម្បីទៅញ៉ាំ។
សង្ឃឹមថាលោកឪពុក Sashimi នឹងបើកភោជនីយ៍មួយក្នុងថ្ងៃអនាគតដើម្បីអោយកូនរបស់គាត់អាចមើលឃើញឪពុករបស់ពួកវាសម្រេចបានការងារដ៏អស្ចារ្យយ៉ាងណា។
Sacchan