ចេញហើយ……ចាត់​ចំ​ណាត់​ថ្នាក់​នារីជប៉ុន​ទាំង ១០ ប្រភេទ តើអ្នកពេញចិត្តប្រភេទណា………..?

និយាយពី​នារី​ជប៉ុនមាន​គំនិត​ពីរគឺ៖

១. នារី​ជប៉ុន​ដូចៗគ្នា

២. មនុស្ស​ម្នាក់ៗមាន​អត្តចរិក​ខុសគ្នាមិន​អាច​និយាយ​ដូច្នោះបាន​ទេ។

ផ្អែកលើបទពិសោធន៍ជីវិត និង​ពេលទំនាក់​ទំនងជាមួយនារីជប៉ុន បុរស Youtuber ម្នាក់ដាក់ឈ្មោះ​ខ្លួនឯងថា Nobita បាន​ចាត់​ចំណាត់​ថ្នាក់ទាំង ១០ ប្រភេទនារីជប៉ុន។ ឈុត​ដំ​បូង​នៅ​ក្នុង​វីដេអូ គាត់បានសង្កត់ធ្ងន់ថានេះគឺជាគំនិតផ្ទាល់ខ្លួនរបស់គាត់។

រូបភាព YouTube

ហេតុ​ដូច្នេះសូមមើលដើម្បី​ដឹង​បន្ថែម។

ដំបូង​សូម​មើល​វីដេអូខាង​ក្រោម

ប្រភេទ​ទី ១៖ ぶりっこ(Burikko) – នារី​ឆោតល្ងង់

រូបភាព twinavi.jp

នារី​ទាំង​នេះចូលចិត្តធ្វើអាកប្បកិរិយាដូចជាក្មេងស្រីអាយុ ១០ ឆ្នាំ ព្យាយាមកែសំលេងគួរអោយស្រលាញ់ដូចជា​តួអង្គ Anime ហើយតែងតែបង្ហាញថាស្លូតបូត។

Youtuber យល់​ស្រប​ថា​នារី​ជប៉ុន​ពិតជាគួរ​អោយ​ស្រលាញ់ ប៉ុន្តែវាមិនមែនធម្មជាតិនោះទេ តែជាការ​ហ្វឹក​ហាត់។ មាន​ន័យ​ថា​ដើម្បី​កាន់​តែ​ “Cute” ក្នុង​ភ្នែក​អ្នក​ដទៃ ធ្វើ​ជា​ល្ងង់​គឺ​ជា​ផែន​ការ​របស់​ពួកគេ។

ប្រភេទទី ២៖ Tsundere

រូបភាព Urban Dictionary

ផ្ទុយទាំងស្រុងទៅនឹង Burikko នារី Tsundere គឺជា​ប្រភេទ​នារី “ក្រៅ​ត្រជាក់​ក្នុង​ក្តៅ”។ រូបរាងខាង​ក្រៅ​របស់ពួកគេមើល​ទៅមិនរួសរាយ ប៉ុន្តែ​ពិតជាចិត្ត​ល្អ។ ចំណុចខ្លាំងនៃនារីទាំងនេះមាន​ឆន្ទៈរឹងមាំ និងមានទំនុកចិត្ត។

Youtuber ​លើកឧទាហរណ៍​ដូចជា Ko Shibasaki (តារាសម្តែងជប៉ុន) ជាប្រភេទ​នារីបែបនេះ។

ប្រភេទទី ៣៖ (清純派- Sejunha)

នេះ​ជា​ប្រភេទ​នារី​ដែល​មាន​ច្រើន​នៅ​លើ​ខ្សែ​ភាព​យន្ត​។ ភាគ​ច្រើន​នារីជប៉ុន​សុទ្ធ​តែ​យក​តម្រាប់​តាម​ប្រភេទ​នារី Sejunha ដោយ​សារតែ​នេះ​ជា​ប្រភេទ​នារីដែល​បុរស​ចូល​ចិត្ត​បំ​ផុត​នៅ​ជប៉ុន។

រូបភាព sarshi1223.pixnet.net

ពួកគេហាក់ដូចជាមានភាពស្មោះត្រង់ ទន់ភ្លន់ ចាស់ទុំ តែផ្អែមល្ហែម​ និងមាន​ចិត្ត​បរិសុទ្ធ។ និយាយ​ពី​រូបរាង​ខាង​ក្រៅ ភាគច្រើន​សុទ្ធតែ​ទុក​សក់​ខ្មៅ ស្លៀក​ពាក់​សាមញ្ញ ហើយ​មិន​ផាត់​មុខ​ច្រើន​ទេ។ នេះជាសម្រស់បែបប្រពៃណីរបស់នារីជប៉ុន។

ប្រភេទទី ៤៖ នារី​ក្លាហ៊ាន​នៅ​ក្នុង​ស្នេហា

នេះ​ជា​ពាក្យ​ដែល​ទស្សនាវដ្តី​ជប៉ុន​និយាយ​ពីនារីដែល​ក្លាហ៊ាន​ និង​ហ៊ានចាប់​ផ្តើមនិយាយ​​ជាមួយ​បុរស​មុន​។ នារី​ប្រភេទ​នេះហ៊ាន​សារភាព​ស្នេហ៍​ជាមួយនឹង​បុរស​ដែល​នាងចូលចិត្ត មិន​ខ្លាច​ត្រូវ​បដិសេធឡើយ។ ពីមុន​ប្រភេទ​នារី​បែប​នេះកម្រណាស់​នៅ​ជប៉ុន ប៉ុន្តែ​ថ្មី​ៗ​នេះ​ចំនួន​បុរស​មិន​មាន​ស្នេហាកើន​ឡើង ហេតុ​នេះ​នារី​ជប៉ុន​ត្រូវ​ស្វែករក​ និង​សារភាព​ស្នេហ៍​ប្រសិន​បើ​ចង់​មាន​សង្សា។

ប្រភេទទី៥៖ Gyaru

រូបភាព Tokyo Fashion

ចំនុច​ពិសេស​នៃប្រភេទ​នារី​ Gyaru ភាគ​ច្រើន​បង្ហាញ​លើ​រូប​រាងខា​ង​ក្រៅ លាប​ពណ៌​សក់​ភ្លឺ ផាត់​មុខ​ក្រាស មាន​កាបូប​ដៃ​ម៉ាក​ល្បី។ Gyaru មាន​ច្រើន​នៅ​ក្នុង​ឆ្នាំ ១៩៩០​ ប៉ុន្តែ​កំ​ពុង​តែ​កាត់​បន្ថយ អ្នក​អាចប្រទះ​ឃើញនារី​ប្រភេទ Gyaru តាម​ដង​ផ្លូវដូចជា Harajuku និង Shibuya។ ពួកគេជាមនុស្សបើកចំហ និងរួសរាយរាក់ទាក់​។

ប្រភេទទី ៦៖ ប្រភេទ​នារី​ជោគ​ជ័យ

នេះជាប្រភេទ​នារី​មានមហិច្ឆតា ផ្តោត​សំ​ខាន់​ទៅ​លើ​ការ​ឡើង​ឋានៈក្នុង​ការងារ។ ប្រាកដណាស់​ចង់​ណាត់​ជួប​នារី​ប្រភេទ​នេះ​មិន​ងាយ​ទេ ពេល​ចង់​ណាត់​ជួប​ត្រូវ​មាន​កាលវិភាគ​ត្រឹម​ត្រូវ។

រូបភាព deviantart.com

Youtuber គិត​ថានារី​ប្រភេទ​នេះនឹង​កើន​ឡើង​នាពេលអនាគត ជាពិសេសនៅ​ទី​ក្រុង​ធំដូចជា Tokyo។ ស្របគ្នាទៅនឹងកង្វះខាតកម្លាំងពលកម្មនៅក្នុងប្រទេសជប៉ុន ក៏ដូចជាចំនួននៃអាជីវកម្មជប៉ុនត្រូវគ្រប់​គ្រង​ដោយស្ត្រី។

ប្រភេទទី ៧៖ ស្រ្តី​មេផ្ទះ

ផ្ទុយជាមួយនឹង​ប្រភេទ​ទី ៦ នារី​ទាំ​ងនេះ​មាន​បំ​ណង​កសាង​គ្រួសារ។ មនុស្ស​មួយចំនួន​ទៅ​រក​ក្រុម​ហ៊ុនស្វែង​រក​គូរ​ស្រករតាំងពីក្មេង ឬមុនពេលបញ្ចប់ការសិក្សា។ បន្ទាប់​ពី​រៀប​ការ​ នាង​នឹង​នៅ​ផ្ទះមើល​ថែ​កូន​ ហើយ​​គ្រប់​គ្រង​ការ​ងារ​ផ្ទះ។

រូបភាព Live Japan

Youtuber ចង្អុលបង្ហាញគុណសម្បត្តិ និងគុណវិបត្តិពេលណាត់ជួបនារី​ប្រភេទ​នេះ។ គុណសម្បត្តិគឺថានាងតែងតែយកចិត្តទុកដាក់ថែទាអ្នក ចំណែកឯគុណវិបត្តិនាងគឺ​មិន​ទៅ​ធ្វើ​ការ ហើយត្រូវ​ពឹងផ្អែកលើហិរញ្ញវត្ថុរបស់ប្ដី។ ពិតជាមិន​ល្អប្រសិនបើប្តីមិនរកលុយបានច្រើន ឬមិន​ចង់​មាន​កូន។

ប្រភេទទី ៨៖ Gaijin hunters

រូបភាព youtube.com

នេះជាប្រភេទនារីតែងតែសម្លឹងមើល និង​ចូលចិត្ត​ណាត់​ជួបជាមួយបុរសបរទេស។ មានហេតុផលជាច្រើនចំពោះបញ្ហានេះគឺ៖

១. ពួកគេចូលចិត្តភាពខុសគ្នា

២. ពួកគេចង់រៀនភាសាអង់គ្លេស

៣. ពួកគេចូលចិត្តបង្ហាញថាពួកគេធ្លាប់ស្គាល់ជនបរទេស

ប្រភេទទី ៩៖ កូន​ល្អ​របស់​ម្តាយ

ពេលនៅក្មេងនរណាមិន​ស្និទ្ធស្នាល​ជាមួយ​នឹង​ម្តាយ ប៉ុន្តែ​នៅ​អាយុ ២០ ឆ្នាំឬរហូត​ដល់ ៣០ ឆ្នាំ នារី​ទាំង​នេះ​នៅ​តែ​ចង់​ចំ​ណាយ​ពេល​​នៅ​ជិត​ម្តាយ​។ ពួក​គេទៅផ្សារ និងធ្វើដំណើរជាមួយម្តាយរបស់ពួកគេ។

នេះ​ជា​ប្រភេទ​នារី​ពិបាក​ណាត់ជួប​នៅ​ប្រទេសជប៉ុន ដោ​យសារ​អ្នក​មិន​ត្រឹម​តែ​ត្រូវ​ធ្វើ​អោយ​នាង​ស្រលាញ់ ថែម​ទាំង​ត្រូវ​ធ្វើ​អោយ​ម្តាយ​នាងពេញ​ចិត្តទៀត។ ព្រោះ​នាង​​នឹង​មិន​ប្រឆាំង​ម្តាយ​ដើម្បី​អ្នក​ទេ។

ប្រភេទ​ទី ១០៖ ប្រភេទ​នារីរស់​នៅ​តាម​បែប​​អឺ​រ៉ុប

នារី​ប្រភេទ​នេះធ្លាប់​មាន​ពេល​វេលា​រស់​នៅ និង​រងឥទ្ធិពល​វប្បធម៌ពី​ប្រទេស​ផ្សេង។ មិនត្រឹម​តែ​រូប​រាង​ខាង​ក្រៅ ទាំង​គំនិត​ ការរស់​នៅ និង​ទស្សនៈរបស់ពួកគេក៏រង​ឥទ្ធិពល​ផងដែរ។ ប៉ុន្តែ​នារី​ប្រភេទ​នេះមាន​តិច​ណាស់​នៅ​ប្រទេសជប៉ុន។

តើ​អ្នក​ចូលចិត្ត​នារី​ប្រភេទ​ណា? បន្ទាប់​ពី​ដឹង​អំពី​ប្រភេទ​នារី​ទាំង ១០ ខាង​លើរបស់ Youtuber Nobita តើ​អ្នក​ចង់​បន្ថែម​អ្វី​ដែរឬទេ?

Sacchan

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: