បន្ទប់ជួលមើលឃើញខ្មោច តើអ្នកហ៊ានសាកដែរឬទេ?
មនុស្សមួយចំនួនចូលចិត្តភាពអាថ៌កំបាំង ស្វែងរកអ្វីដែលចម្លែក។ ប៉ុន្តែប្រាកដជាអ្នកមិនចង់រស់នៅក្នុងផ្ទះជាមួយខ្មោចទេ។
គ្មាននរណាចូលចិត្តខ្មោចព្រាយបិសាច ប៉ុន្តែជាមួយនឹងខ្មោច Zashi-kiwarashi មិនដូចគ្នានោះទេ។
ប្រសិនបានរស់នៅក្នុងផ្ទះតែមួយ ឬបានមើលឃើញខ្មោចមួយនេះ អ្នកនឹងជួបសំណាងជាច្រើន។
រឿងនិយាយពី Zashi-kiwarashi មានប្រភពដើមនៅភាគឦសានប្រទេសជប៉ុន រួមទាំងតំបន់ដូចជា Iwate ឬ Aomori។ វាមានរូបរាង និងចិត្តគំនិតដូចក្មេង ហើយចូលចិត្តប្រឡែងលេងជាមួយនឹងក្មេងដទៃក្នុងតំបន់។ ខ្មោចនេះមិនធ្វើបាបនរណាឡើយ វាត្រូវគេចាត់ទុកថានាំមកនូវសំណាងល្អ ប៉ុន្តែវានៅតែជាខ្មោច។
មានរឿងមួយនិយាយពី Zashi-kiwarashi នៅបន្ទប់ជួលមួយមានឈ្មោះ Ryokufu រឿងកើតឡើង ៦៧០ ឆ្នាំមុន។
មាន Samurai ម្នាក់ចាញ់ក្នុងសង្គ្រាម ធ្វើដំណើរជាមួយគ្រួសាររបស់គាត់ទៅតំបន់ភាគខាងជើង។ ពេលសម្រាកនៅក្នុងបន្ទប់ជួល Ryokufu ជាមួយកូនប្រុសអាយុ ៦ ឆ្នាំឈ្មោះ Kamemaru របស់ Samurai ដែលឈឺហើយស្លាប់។
កុមារដែលគួរអោយអាណិតត្រូវគេដណ្តើមផ្ទះ ត្រូវរស់នៅក្នុងជីវិតរត់គេចបាននិយាយពាក្យចុងក្រោយថា។
“កូនចង់នៅបន្តការពារផ្ទះរបស់យើង”
ចាប់តាំងពីពេលនោះកុមារម្នាក់នេះស្ថិតនៅក្នុង Ryokufu ដើម្បីការពារគ្រួសាររបស់ខ្លួន។ នេះជាខ្មោច Zashi-kiwarashi។
មានពាក្យចចាមអារាមថាប្រសិនបើអ្នកអាចមើលឃើញព្រលឹងរបស់ក្មេងប្រុស ក្រុមគ្រួសារនឹងទទួលបានពរ និងជួបសំណាងជាច្រើន។
បន្ទប់ជួល Ryokufu ក្នុងរឿងនេះរហូតមកដល់បច្ចុប្បន្ននៅតែមាន។
សព្វថ្ងៃនេះបន្ទប់ជួលមានភាពរីកចម្រើនទោះបីសាងសង់រយៈពេលយូរមកហើយ ពឹងលើរឿងដែលទាក់ទងនឹងក្មេងប្រុសគួរអោយអាណិត។
នេះជាបន្ទប់ដែលគេនិយាយថាអាចមើលឃើញ Zashi-kiwarashi។
មានមនុស្សជាច្រើនចង់សាកអារម្មណ៍ភ័យរន្ធត់បានទៅបន្ទប់ជួល។ មានពាក្យចចាមអារាមថានៅពេលយប់អ្នកនឹងឮសំឡេងចម្លែកនៅក្នុងបន្ទប់គ្មានមនុស្ស ឬពន្លឺភ្លើងប៉ុន្តែបែរជាមិនឃើញនរណា។
មនុស្សខ្លះថែមទាំងថតបានវីដេអូបង្ហាញអំពីវត្តមានរបស់ Zashi-kiwarashi ផងដែរ។
ពិតជាចម្លែកមែនទេ? គ្មាននរណាចង់មើលឃើញខ្មោច ប៉ុន្តែមានខ្មោចធ្វើអោយមនុស្សជាច្រើនងឿងឆ្ងល់ និងសង្ឃឹមចង់ឃើញបែបនេះ។
តើអ្នកជឿរឿងរ៉ាវខាងលើដែរឬទេ? អ្នកអាចសាកមើលបានបើមានឱកាស។
Ryokufu
អាស័យដ្ឋាន៖ Ichiro Kanada 41 ទីក្រុង Futto, Iwate
លេខទូរស័ព្ទ 0195-27-2131
Kengo Abe