ដើម្បីក្លាយទៅជា Oji-san – អាថ៌កំបាំងដែលទទួលបានការចាប់អារម្មណ៍របស់មនុស្សស្រី
បុរសចូលចិត្តអោយមនុស្សស្រីស្រលាញ់ អាយុមិនមែនជាបញ្ហា ប៉ុន្តែអ្នកគិតថាគ្រាន់តែមានប្រាក់អាចទាក់ទាញមនុស្សស្រីជាច្រើន។
ចំណុចដែលគួរឲ្យចាប់អារម្មណ៍មួយចំនួន ប្រសិនចង់ក្លាយទៅជា Oji-san ដ៏ទាក់ទាញក្នុងភ្នែករបស់នារី។
រូបភាព https://nikkan-spa.jp/1566714?cx_clicks_pickup=1_title
អ្វីដែលបុរសភាគច្រើនមិនចាប់អារម្មណ៍ ប៉ុន្តែវាជាការបារម្ភរបស់មនុស្សស្រីនោះគឺក្លិនខ្លួន។ មាននារីជាច្រើនស្អប់បុរសមានក្លិនស្រា និងបារី។
រូបភាព https://nikkan-spa.jp/1566714?cx_clicks_pickup=1_title
ទោះបីជាពេលដែលនៅជិតមនុស្សស្រី អ្នកមិនផឹកស្រា និងជក់បារី ប៉ុន្តែផឹកស្រា និងជក់បារីរយៈពេលយូរនឹងធ្វើអោយមានក្លិនមិនល្អពេលនៅជិតមនុស្សស្រី។
រូបភាព https://nikkan-spa.jp/1566714?cx_clicks_pickup=1_title
តើអ្នកធ្លាប់ឮពាក្យ 加齢臭 (Kareijuu) ដែរទេ? មានន័យថា “ក្លិនរបស់មនុស្សចាស់”។
មនុស្សប្រុសអាយុ ៤០ ឆ្នាំឡើងទៅក្លិនខ្លួននឹងចាប់ផ្តើមប្រែប្រួល។ នេះជាលទ្ធផលនៃការផ្លាស់ប្តូរ ភាពចាស់ទៅនៃសរីរាង្គធ្វើអោយមានក្លិនមនុស្សចាស់។ ក្រៅពីងូតទឹកឲ្យបានទៀងទាត់ អ្នកគួរចាប់អារម្មណ៍ក្លិនញើសពេលធ្វើចលនាច្រើន និងប្រើទឹកអប់ដែលសាកសម។
តើបុរសដែលទាក់ទាញគួរតែមានក្បាលទំពែកទេ?
ក្នុងខ្សែភាពយន្ដជប៉ុនបុរសក្បាលទំពែកភាគច្រើនជាបុគ្គលិកដែលតែងតែផឹកស្រា ឬជាអ្នកគ្រប់គ្រងគ្មានសមត្ថភាពធ្វើអោយបុគ្គលិកនិយាយដើម។ ប៉ុន្តែក្នុងជីវិតជាក់ស្តែងអ្នកមានក្បាលទំពែកមិនមែនអាក្រក់នោះទេ អោយតែពាក់អាវអោយបានសមរម្យ និងមានភាពថ្លៃថ្នូរ។
តួអង្គ Hollywood ក៏មានអ្នកក្បាលទំពែកដែរ ប៉ុន្តែនៅតែទាក់ទាញ។
នេះជាក្បាលទំពែកដែលឃើញច្រើននៅជប៉ុន។
រូបភាព https://haelier.jp/bold-like-a-barcode
មនុស្សជាច្រើននៅពេលដែលចាប់ផ្តើមទំពែកក្បាលនឹងខំប្រឹងលាក់បាំង។ ប៉ុន្តែតាមពិតវាធ្វើឱ្យរូបភាពរបស់អ្នកកាន់តែអាក្រក់។ សក់ស្តើងត្រូវមានភាពជឿជាក់ដើម្បីបង្កើតម៉ូតសក់ជាជាងខំប្រឹងបិទបាំង។
កត្តាដែលសំខាន់បំផុតជាវិធីនិយាយស្តីរបស់អ្នក។
ឧបសគ្គធំបំផុតរបស់មនុស្សប្រុសវ័យចំណាស់នៅពេលដែលចង់និយាយជាមួយនារីវ័យក្មេង ភាពខុសគ្នាស្ថិតលើអាយុ។ ដំបូងអ្នកគួរតែអញ្ចើញពួកគេទៅហូបអីជាមួយគ្នា បន្ទាប់មកចាប់ផ្តើមនិយាយគ្នា។
ខាងក្រោមនេះជាកំហុសធំពេលនិយាយជាមួយមនុស្សស្រីដែលធ្វើអោយគេមិនពេញចិត្ត៖
- ប្រើពាក្យអាសអាភាស
- បំភ្លើសសមត្ថភាពរបស់ខ្លួនកាលពីមុន
- និយាយអាក្រក់ពីអ្នកដទៃ
ចូលចិត្ត ឬមិនចូលចិត្តនរណាម្នាក់មិនស្ថិតលើរូបរាងខាងក្រៅ ឬអាយុនោះទេ ប៉ុន្តែតើអ្នកជាមនុស្សគួរអោយចាប់អារម្មណ៍ដែរទេ? ចេះថែរក្សារូបរាងខាងក្រៅដែរអត់?
បុរសម្នាក់សង្ហាតែនិយាយមិនចេះគិត មិនខ្វល់ពីក្លិនខ្លួន ប្រាកដជាមិនស្មើបុរសវ័យកណ្តាល គួរសម ចេះគិត និងយកចិត្តទុកដាក់ជាមួយនារីនោះទេ។
ហេតុនេះទោះបីអ្នកមិនសង្ហា អ្នកនៅតែអាចក្លាយជាបុរសដែលទាក់ទាញ។
Kengo Abe