តើអ្នកដឹងទេថា ជនជាតិជប៉ុនប្រើពេលវេលា ២ ឬ ៣ ម៉ោងលើរថភ្លើងរាល់ថ្ងៃធ្វើអ្វីខ្លះ?
ផ្លូវដែកមានច្រើនកន្លែងទូទាំងប្រទេសជប៉ុន សូម្បីតែតំបន់ដាច់ស្រយាល។ ដូច្នេះមធ្យោបាយធ្វើដំណើរដ៏ងាយស្រួលបំផុតគឺរថភ្លើង។ តាំងពីរថភ្លើងលើដីរហូតដល់រថភ្លើងក្រោមដី ប្រជាជនជប៉ុនតែងជិះរថភ្លើងដើម្បីទៅធ្វើការ ទៅរៀន -ល-។
ពេលវេលានៅលើរថភ្លើងជាមធ្យមសម្រាប់មនុស្សម្នាក់ៗគឺ ១ ម៉ោង ប៉ុន្តែមានអ្នកខ្លះត្រូវធ្វើដំណើរ ២ ម៉ោងផងដែរ។ ហេតុដូច្នេះទាំងពេលទៅ និងត្រលប់មកវិញអ្នកអាចឃើញថាជនជាតិជប៉ុនប្រើពេលវេលាលើរថភ្លើងដើម្បីធ្វើអ្វី? ឧបមាថាមួយសប្តាហ៍ធ្វើការ ៥ ថ្ងៃ ថ្ងៃណាក៏ចំណាយពេល ២ ទៅ ៣ ម៉ោងអង្គុយលើរថភ្លើង តើជនជាតិជប៉ុននឹងប្រើពេលវេលានេះដើម្បីធ្វើអ្វី?
ភាគច្រើនគឺដេក ប៉ុន្តែមានមនុស្សមួយចំនួនប្រើពេលវេលាដើម្បីធ្វើរឿងជាច្រើនផ្សេងទៀត។
លេងហ្គេម
ជាមួយនឹងបច្ចេកវិទ្យាបច្ចុប្បន្ននេះ គ្រាន់តែមាន Smart-phone មួយអ្នកអាចលេងហ្គេមគ្រប់ប្រភេទ។ មានហ្គេមមួយចំនួនប្រើតែដៃម្ខាងលេងទេ ដូច្នេះអ្នកអាចលេងទោះបីលើរថភ្លើងគ្មានកន្លែងអង្គុយ។
បុគ្គលិកការិយាល័យនៅជប៉ុនធ្វើការថែមម៉ោងច្រើន ពេលទៅដល់ផ្ទះយប់អាធ្រាតហើយហាត់នឿយ ហេតុនេះពួកគេប្រើពេលលើរថភ្លើងដើម្បីលេងហ្គេម។
អានកាសែត
ចំពោះអ្នកជំនួញពិនិត្យមើលភាពស្ថានភាពសេដ្ឋកិច្ចពិភពលោកជាផ្នែកមួយនៃការងារ។ ដោយសារតែជីវិតរស់នៅមានភាពមមាញឹកធ្វើអោយពួកគេគ្មានពេលវេលាអានកាសែត ដូចនេះត្រូវអាននៅលើរថភ្លើង។
ក្រដាសកាសែតធំអាចប៉ះពាល់ដល់អ្នកនៅជំុវិញ ដូច្នេះសព្វថ្ងៃមនុស្សងាកទៅអានព័ត៌មានអេឡិចត្រូនិក។ ដូចគ្នាសៀវភៅអេឡិចត្រូនិកក៏មានអ្នកចូលចិត្តអានច្រើនជាង។
ផាត់មុខ
ទោះបីនៅលើរថភ្លើងធ្វើដំណើរញ័រ មិននឹងនរនៅតែមាននារីជប៉ុនជាច្រើនផាត់មុខយ៉ាងស្ទាត់ជំនាញ។ យប់មុនធ្វើការថែមម៉ោង ទៅផ្ទះយឺត ព្រឹកភ្ញាក់មិនទាន់ពេលទៅធ្វើការនាំអោយមិនអាចផាត់មុខទាន់ពេល ហេតុនេះពួកគេត្រូវផាត់មុខលើរថភ្លើង។
ផាត់មុខលើរថភ្លើងកំពុងត្រូវគេរិះគន់ច្រើន។ មាននារីជាច្រើនផ្សេងទៀតមានអារម្មណ៍ថានារីដែលផាត់មុខលើរថភ្លើងមិនចេះគ្រប់គ្រងពេលវេលា។ មនុស្សមួយចំនួនបែរជាគិតថានារីផាត់មុខលើរថភ្លើងមានភាពក្លាហ៊ានព្រោះហ៊ានបញ្ចេញមុខមិនទាន់ផាត់មុខអោយគេឃើញ។
ហ្វឹកហាត់ខួរក្បាល
នេះជាអ្វីដែលខ្ញុំតែងតែធ្វើ។ មនុស្សម្នាក់ៗមានវិធីផ្សេងៗគ្នាដើម្បីហ្វឹកហាត់ខួរក្បាល។
ឧទាហរណ៍នៅលើរថភ្លើងមានផ្ទាំងផ្សាយពាណិជ្ជកម្មច្រើនមែនទេ? ជាមួយនឹងផ្ទាំងផ្សាយពាណិជ្ជកម្មនេះ សូមគិតអំពីការផ្សព្វផ្សាយដែលទាក់ទាញបំផុត បន្ទាប់មកបង្ហាញពីមូលហេតុវាពិសេស និងលេចធ្លោជាងគេ។ ត្រូវមានការរចនាទាក់ទាញភ្នែក ឬឃ្លាប្រយោគទាក់ទាញដែរឬទេ? ការវិភាគបែបនេះពិតជាមានប្រយោជន៍ដូច្នេះខ្ញុំអនុវត្តជាប្រចាំ។
រៀនគិត logic ចំពោះបញ្ហាទាំងអស់ទោះបីជារឿងសាមញ្ញ អ្នកនឹងឃើញថាខួរក្បាលប្រសើរជាងមុន។
ក្រៅពីនេះនៅមានសកម្មភាពជាច្រើនផ្សេងទៀតគួរអោយចាប់អារម្មណ៍លើរថភ្លើងជប៉ុន។ អ្នកអាចសាកល្បងជិះរថភ្លើងជប៉ុនប្រសិនបើមានមឱកាស។
Kengo Abe