បង្គោលភ្លើងដូចជាព្រលឹងខ្មោចនៅតាមដងផ្លូវប្រទេសជប៉ុន
លើដងផ្លូវមួយស្ថិតនៅ Shonan ជិត Enoshima តាម Route 134 អ្នកអាចមើលឃើញទិដ្ឋភាពដ៏ចម្លែក ធ្វើអោយអ្នកដទៃគិតពីទិដ្ឋភាពខ្សែភាពយន្ត “Spirited Away” របស់អ្នកនិពន្ធ Hayao Miyazaki។ ជាមួយនឹងបង្គោលភ្លើងរាប់រយដែលមានការរចនាចម្លែក សម្លឹងមើលពីឆ្ងាយដូចជាព្រលឹងខ្មោចនៅតាមដងផ្លូវនៃប្រទេសជប៉ុន។
ផ្លូវនេះស្ថិតនៅជិតឧទ្យាន Shonan Kaigan ជិតឆ្នេរសមុទ្រ។ ពីព្រោះឧទ្យាននេះជាកន្លែងទេសចរណ៍ដ៏ទាក់ទាញ ហេតុដូច្នេះផ្លូវក្លាយជាកន្លែងចតរថយន្ត។ នេះជាហេតុផលដែលរដ្ឋាភិបាលសម្រេចចិត្តដាក់ជាង ៣៥០ បង្គោលភ្លើងពិសេសនៅកន្លែងនេះជំនួសអោយផ្លាកហាមចតរថយន្ត។
គំនិតចម្លែកនេះមិនត្រឹមតែកាត់បន្ថយស្ថានភាពចតឡានខុសច្បាប់ប៉ុណ្ណោះទេថែមទាំងធ្វើអោយមនុស្សជាច្រើន និងភ្ញៀវទេសចរណ៍មានអារម្មណ៍ថាទាក់ទាញ។
“ចំនួន និងរូបរាងបង្គោលភ្លើងពិតជាគួរអោយភ្ញាក់ផ្អើល។ ឥឡូវផ្លូវនេះក្លាយទៅជាកន្លែងសម្រាប់ទស្សនាកំសាន្តបាត់ទៅហើយ”។ ប្រជាជនម្នាក់បានបញ្ចេញមតិខាងលើនេះ។
នៅពេលយប់បង្គោលភ្លើងមានពន្លឺ ជាមួយនឹងពន្លឺឡានដូចជាកែវភ្នែកកំពុងធ្វើចលនា ទិដ្ឋភាពដូចក្នុងរឿងព្រេងអញ្ចឹង។
មើលទិដ្ឋភាពរួមដូចជាខ្មោចកំពុងដើរតាមផ្លូវ។ ប៉ុន្តែរូបភាពនេះក៏ធ្វើអោយមនុស្សមួយចំនួនមានអារម្មណ៍ថាចូលចិត្តផងដែរ។
ទាំងអស់នេះសង្ឃឹមថាភ្ញៀវទេសចរណ៍អាចរកឃើញកន្លែងចតឡានសមរម្យដើម្បីទស្សនាតំបន់ដែលពិសេសអស្ចារ្យនេះ។
ប្រភព SANKEI
Sacchan