បដិវត្តន៍​របស់ក្មេងប្រុសម្នាក់​មិនទៅសាលារៀន “មិន​រៀនមិន​មែន​បរាជ័យឡើយ”

នេះ​ជា​រឿង​រ៉ាវ​របស់​ Yutaka Nakamura ក្មេង​ប្រុស​ម្នាក់​មក​ពី Osaka បច្ចុប្បន្នកំ​ពុង​រស់នៅក្នុងទីក្រុង Ginowan, Okinawa។

នៅ​អាយុ ១០​ ឆ្នាំ ពេលដែលកុមារធម្មតាទាំងអស់ទៅសាលាបឋមសិក្សា ក្មេង​ប្រុសបាន​សម្រេចចិត្តបោះបង់ការសិក្សាដើម្បីក្លាយជា Youtuber។

​ក្មេង​ប្រុស​បាន​និយាយ​ដូចខាង​ក្រោម៖

“ខ្ញុំនឹងបង្កើតពិភពលោកមាន​សេរី​ភាព សេរីភាពកើតចេញពីការមិនចាំបាច់ទៅសាលារៀន។ គ្មាន​ចំណេះដឹងមិ​ន​មែន​អភ័ព្វទេ”។

ចំពោះ​មតិ​របស់ក្មេងប្រុសរូបនេះបានបង្កើតបដិវត្តសម្រាប់អនីតិជន ហើយជាការពិតវាមិនមែនគ្រាន់តែនិយាយទេ។

រៀន​ ៣ ឆ្នាំនៅ​ថ្នាក់​បឋម​សិក្សា​ក្មេង​ប្រុស​បាន​ឈប់​ទៅ​សាលារៀន។ ក្មេង​ប្រុស​ពិតជា​ស្អប់​ពេល​ត្រូវ​បង្ខំអោយ​ធ្វើ​កិច្ច​ការ​ផ្ទះពេល​ចេញ​ទៅ​ផ្ទះ និងអំឡុងពេលសម្រាក។​ សម្រាប់​ក្មេង​ប្រុស​មិត្ដភក្ដិទាំងអស់តែងតែស្ដាប់តាម​​គ្រូដូចជាមនុស្សយន្ត។ បច្ចុប្បន្ន​នេះក្មេង​ប្រុស​រស់​នៅ​តាម​បែប “ពេល​ណា​ខ្ញុំ​ចូល​ចិត្ត​ទៅ​រៀនខ្ញុំ​នឹង​ទៅ”។

ក្មេង​ប្រុស​មាន​គម្រោង​សហការជាមួយអ្នកនិពន្ធ តារាកំប្លែងល្បីឈ្មោះដើម្បី​បង្កើត​ជា​កម្មវិធីទូរទស្សន៍ “គ្រាន់តែ​សរសេរ​មេរៀនក្នុងសៀវភៅមិនមែន​រៀន​ទេ ជួបមនុស្សផ្សេង​​គ្នាទើប​ហៅថាការរៀនសូត្រ”។

ក្តី​ស្រមៃ​របស់​ក្មេង​ប្រុស​គឺ​រួមជាមួយ​មិត្ត​ភក្តិនៅលើពិភពលោកបង្កើត​ទូក​មួយ​មាន​ឈ្មោះ “Peace Boat” អនុញ្ញាតអោយក្មេងៗឡើងប៉ុណ្ណោះ ឆ្ពោះទៅរកពិភពលោកដែលគ្មានសង្រ្គាម។

ចំពោះ​គំនិតនេះ មានអ្នក​សង្ស័យ មាន​អ្នក​គាំទ្រ មាន​អ្នក​ទន្ទឹង​រង់​ចាំ​​គំនិតរបស់​ក្មេង​ប្រុស​។

ពិតណាស់ថាការអប់រំរបស់ជប៉ុនមានបញ្ហាជាច្រើន (នៅ​កន្លែង​ណា​ក៏​បែប​នេះ​ដែរ) ប៉ុន្តែ​ប្រសិន​បើ​មាន​ក្តី​ស្រមៃដើម្បី​ពិ​ភព​លោក​មាន​សន្តិភាព ការបដិសេធតួនាទីសាលាទាំងស្រុងថាអវិជ្ជមានសមហេតុសមផលទេ?

ចំ​ពោះទស្សនៈរបស់មនុស្សពេញវ័យខ្ញុំនៅតែគិតថាក្មេងប្រុសនេះគួរតែទៅសាលារៀន។

Kengo Abe

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: