ក្រុម Yakuza ចូលនិវត្តន៍បើកការិយាល័យបណ្តុះ​បណ្តាល​អ្នកសម្តែង​តួអាក្រក់

ក្រុម Yakuza (​សំ​ដៅ​លើ mafia ឬ​​​អ្នក​ប្រព្រឹត្ត​បទ​ល្មើស​) ខ្សែ​ភាព​យន្ត​ណា​ក៏​មាន​អ្នក​ដើរ​តួ​ឯក និង​តួ​រងដែរ។ តារា​ភាគ​​ច្រើន​ជា​​ស្រី​ស្អាត​ ប្រុស​ស្អាតដើរ​តួ​ជាមនុស្ស​ល្អ​ ហើយ​ជាតួ​អង្គ​ដែល​មាន​អ្នក​ចូលចិត្ត​ច្រើន​។ ផ្ទុយទៅវិញមានមនុស្សមួយ​ចំនួន​ដើរ​តួ​អាក្រក់​ដូចជា Yakuza។ នៅ​ប្រទេសជប៉ុនមានក្រុមហ៊ុនឯកទេស​បណ្តុះបណ្តាលតួ​អង្គ​អាក្រក់។ ​ជាង​នេះ​ទៅ​ទៀតមិន​ត្រឹម​តែ​ជាការ​សម្តែង ពួកគេ​ធ្លាប់​ជា​មនុស្ស​អាក្រក់​ពីមុន​​។

ក្រុម​ហ៊ុន​មាន​ឈ្មោះ 高倉組 – Takaragumi។ ដំបូងឈ្មោះនេះស្តាប់ទៅដូចជាក្រុមអ្នក​ប្រព្រឹត្តបទ​ល្មើសមិន​មែន​ជា​ក្រុមហ៊ុនល្អទេ​។

រូបភាព http://takaquragumi.com/about

ក្រុម​ហ៊ុន​កំ​ពុង​បណ្តុះ​បណ្តាល​តួ​អង្គ​មួយ​ចំនួន​អោយ​ដើរតួអាក្រក់សម្រាប់​ខ្សែ​ភាព​យន្ត​។

៨០% អ្នក​ទាំង​នេះ​ធ្លាប់ធ្វើ​ជា​មនុស្ស​អាក្រក់​កាល​ពី​មុន​ ពួក​គេ​ចង់​ផ្លាស់​ប្តូរ​ និង​ចូល​រួម​ក្នុង​សង្គម​ឡើង​វិញទើប​រក​ Takaragumi។

ប៉ុន្តែ​ដើម្បី​ចូល​រួម​នៅ​ក្នុង​ក្រុម​ហ៊ុនបុគ្គ​លិក​ត្រូវ​គោរព​តាម​លក្ខខណ្ឌ ៣​ យ៉ាង៖

១. មិន​ប្រព្រឹត្តអំពើ​អាក្រក់​ក្នុង​សង្គម​​រយៈពេល ៥​ ឆ្នាំឡើង​ទៅ

២. ផ្តោត​សំ​ខាន់​លើ​ការ​ងារ និង​ប្រាក់

៣. មាន​អ្នក​ការ​ពារ

អ្នក​​ធ្លាប់​ប្រព្រឹត្ត​បទ​ល្មើស​ចង់​ចូល​រួម​ក្នុង​សង្គម​វិញ​ពិតជា​ពិបាក​​ស្វែង​រក​ការងារ​ធ្វើ។ ប៉ុន្តែ​ក្នុង​ចំ​ណោម​នោះអ្នក​ដែល​ដឹង​ខ្លួន​ខុស ស្វែងរក​ការ​ងារធ្វើហើយទទួ​ល​បាន​ជោគ​ជ័យ​ក្នុង​ការ​ងារ​ក៏​មិន​តិច​ដែរ។

រូបភាព http://takaquragumi.com/about

អ្នក​ដែល​ធ្លាប់​ប្រព្រឹត្ត​បទ​ល្មើស​គ្មាន​បទ​ពិសោធ​សម្តែង​ប៉ុន្តែ​ជាមួយនឹង​អ្វី​ដែល​ធ្លាប់​ឆ្លង​កាត់ពី​មុន​ធ្វើ​អោយ​គេ​យល់​អំពី​តួ​អង្គ​របស់់ខ្លួន។

អ្នកយកព័ត៌មាន TBS បាន​សម្ភាសជាមួយនឹងតួអង្គបុគ្គលិក​ក្រុមហ៊ុន Takaragumi។ ពិតណាស់​រូប​រាងខាងក្រៅ​របស់​ពួក​គេ​ភ្លាមៗធ្វើអោយខ្ញុំគិតអំពីរឿងមួយដែលមានឈុតតួអង្គ​ Yakuza។

រូបថតបុគ្គលិកត្រូវ​បាន​ដាក់​នៅ​លើ​គេហទំព័រ៖ https://takaquragumi.com/talent

រហូត​​ដល់ពេល​​បច្ចុប្បន្ន​បុគ្គលិក​មាន ​៧០ នាក់។ ចូល​រួម​ជាង​ ៤០០ កម្មវិធី។

ពិសេស​ក្នុង​នោះ​មាន​កម្មវិធី​ធំ​ដូចជា CNN, Takeshi TV Takkuru, News 23 កាសែតអេឡិចត្រូនិក Bunshun ខ្សែភាពយន្ត NHK, Nogizaka 46, Kan Johnny 8 (関ジャニ) កម្មវិធី​ផ្សាយ​ផ្ទាល់​របស់​ KAT-TUN -ល-។

ព័ត៌​មាន​ទំនាក់​ទំនង៖

Home page : http://takaquragumi.com/about

Twitter : https://twitter.com/takaquragumi

Facebook : https://www.facebook.com/takaquragumi/

Chee

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: