ទស្សនាវដ្ដីពិសេសជួយ​​កាត់បន្ថយអត្រាប្រព្រឹត្តបទ​ល្មើស​នៅ​ប្រទេស​ជប៉ុន

នៅ​ប្រទេស​ជប៉ុន​ស្សនាវដ្ដីចម្លែកមួយត្រូវបានបោះពុម្ពផ្សាយ ក្នុងនោះមាន​ប្រកាសព័ត៌មានជ្រើស​រើស​បុគ្គលិក​។ ទស្សនាវដ្តី​នេះ​មើល​ទៅ​ធម្ម​តា​ប៉ុន្តែ​គោល​ដៅ​ពិតជា​មានអត្ថ​ន័យ​ពិសេស​។

 

ទស្ស​នា​វដ្តី​នេះ​មាន​ឈ្មោះ​ថា Chance គោល​បំ​ណង​ផ្តោតទៅ​លើ​អ្នក​អាន​ជា​អ្នក​ទោស។

នៅក្នុងព័ត៌មានជ្រើសរើសបុគ្គលិកទាំងអស់នឹងមានផ្នែក “អ្នក​ដែល​កំ​ពុង​ជាប់​ទោស​ក៏​អាច​ទទួល​បាន​ការ​ងារ”។ នៅ​ក្នុង​ករណី​នេះប្រសិនបើមិនមែនជាអ្នកទោសប្រហារជីវិត និយោជកអាចនឹង​រៀបចំការ​សម្ភាស​នៅ​ក្នុង​គុក។

ជាមធ្យម​មាន ២៤,០០០ នាក់​ទោស​ត្រូវ​បាន​ដោះ​លែង​ជារៀង​រាល់​ឆ្នាំប៉ុន្តែ​ ៥០% ក្នុង​ចំ​ណោម​នោះប្រព្រឹត្ត​បទ​ល្មើស​ឡើង​វិញហើយ​ជាប់​គុក។ ហេតុ​អ្វី​ក៏​ដូច្នេះ?

បន្ទាប់​ពី​ត្រូវ​បាន​ដោះ​លែង​ អ្នកដែលមានកំណត់ត្រាបទល្មើសពិបាករកការងារធ្វើ គ្មាននរណាអាចពឹងផ្អែកបាន គ្មាន​លទ្ធភាព​ចំ​ណាយ​ទៅ​លើជី​វ​ភាព​រស់​នៅ និង​ជួល​ផ្ទះ។ នៅ​ក្នុង​គុកពួក​គេ​មាន​ការ​ងារ​ធ្វើ​ហើយ​ក៏​មាន​ប្រាក់​ខែ ប៉ុន្តែ​ចំនួន​ទឹក​ប្រាក់​តិចតួច​​ប៉ុណ្ណោះ។ ពេល​​ចាយ​អស់​លុយ​ដែល​សន្សំ អ្នក​ទោស​ទាំង​នេះ​គ្មាន​វិធី​បន្ត​ការ​រស់​នៅបាន​​ប្រព្រឹត្ត​បទ​ល្មើសឡើងវិញហើយ​ចូល​គុក។

គោល​បំ​ណង​នៃ​ទស្សនាវដ្តី​ដើម្បី​កាត់​បន្ថយស្ថាន​ភាពខាង​លើដោយនាំ​មក​នូវ​ការ​ងារ​ដែល​សាក​សម​សម្រាប់​អ្នក​ទោស។

ភាសាដែល​គេ​ប្រើ​ក្នុង​ទស្ស​នាវដ្តីបង្ហាញ​អំពីការ​គោរព រូបភាពបោះពុម្ពពណ៌ល្អបង្កើនភាពជឿជាក់។ ដោយសារអ្នក​ធ្លាប់​ប្រព្រឹត្ត​បទល្មើស​មិនអា​ចទទួល​បាន​ការ​អប់​រំ​គ្រប់​គ្រាន់ហេតុ​នេះ Kanji បាន​ប្តូរ​ទៅ​ជា​ Hiragana ដើម្បី​អោយ​ងាយ​យល់។

អ្នក​ដែល​បំ​ផុស​គំនិត​ហើយ​ទទួល​ខុស​ត្រូវ​លើ​ការ​ផលិត និងបោះពុម្ពទស្សនាវដ្តីគឺ Miyake Akiko។

 

នៅ​ខែ​មេសា ឆ្នាំ ២០១៥ នាង​បាន​ស្គាល់​ក្មេង​ស្រី​ម្នាក់អាយុ ១៧ ឆ្នាំក្នុង​មជ្ឈ​មណ្ឌល​ថែទាំ​កុមារ។ ប៉ុន្តែ​ក្រោយ​មក​ក្មេង​ស្រី​បាន​ប្រព្រឹត្ត​បទ​ល្មើសហើយ​ត្រូវ​បញ្ជូន​ទៅវិទ្យា​ស្ថាន​វ័យ​ជំ​ទង់នៅ Fukuoka។ Miyake Akiko នៅ​តែ​បន្ត​សរសេរ​សំ​បុត្រ​អោយ​ក្មេង​ស្រីនេះ​ហើយបានសម្រេចចិត្តធ្វើជាអ្នក​គ្រប់គ្រងរបស់ក្មេង​ស្រី។

Miyake មានបំណងតែមួយគត់ថាក្មេង​ដែលធំឡើងនឹងមិនរងទុក្ខបែបនេះ នាង​ចង់ធ្វើ​អ្វី​ម៉្យា​ងប៉ុន្តែ​ជួប​ការ​លំ​បាក​ជាច្រើន។

នៅពេលទៅដល់ការិយាល័យគ្រប់គ្រងពន្ធនាគារក្នុងស្រុកដើម្បីពិភាក្សាអំពីការបោះពុម្ភផ្សាយទស្សនាវដ្តីសម្រាប់​អ្នក​ទោស អាជ្ញាធរមានសមត្ថកិច្ចបានបដិសេដពីព្រោះមិនអាចរកប្រាក់ចំណេញពីការងារនេះបាន។

ទោះ​បី​យ៉ាង​ណា Miyake មិន​បោះ​បង់​ នាងបានបោះពុម្ពទស្សនាវដ្ដីខ្លួនឯងហើយ​ផ្ញើជូនអ្នក​ទោស​ម្នាក់ៗដោយ​ផ្ទាល់​ដៃ។

តួលេខ​សរុបមាន​ ២៣៩ ពន្ធនាគារនៅគ្រប់​កន្លែង បច្ចុប្បន្នមានតែ ១០ កន្លែងអនុញ្ញាត​ចំ​ពោះទស្សនាវដ្តី​របស់ Miyake។ ប៉ុន្តែ​ជាមួយ​ទឹក​ចិត្ត​មិន​រុញ​រា បន្ទាប់​ពីចេញ​ផ្សាយ​បាន​ ៣​ ដង នាងទទួល​បាន​ជាង ២០០ សំបុត្រ​ពី​អ្នក​ទោស​គ្រប់​កន្លែង។ ពួក​គេ​បាន​លើក​សំ​ណួរ​មួយ​​​សង្ស័យ​ប៉ុន្តែ​នៅ​តែ​មាន​សង្ឃឹម​។

“តើ​អ្នក​ទោស​អាច​នឹង​កសាង​ជីវិត​ឡើង​វិញ?”

ប្រព្រឹត្ត​បទ​ល្មើស​ជា​កំហុស​ប៉ុន្តែ​អ្នក​ទោស​ចូល​គុក​ដើម្បី​កែប្រែ អាច​បន្ត​ជីវិត​ក្នុង​ផ្លូវ​ល្អ​វិញ។ ហេតុ​អ្វី​បាន​ជាចាប់គេចូលគុកប៉ុន្តែមិន​ផ្តល់​ឱកាសអោយ​ផ្លាស់​ប្តូរ?

បច្ចុប្បន្ននេះរដ្ឋាភិបាលជប៉ុនមិនទាន់បាននិយាយអ្វី ​ឬពង្រីកគំនិត​របស់ Miyake ទេ។ ប៉ុន្តែ​អំពើ​នេះ​គួរ​អោយ​លើក​ទឹក​ចិត្ត​។ មិន​ត្រឹម​តែ​ផ្តល់​អោយ​អ្នក​ទោសឳកាសលើកទី​ពីរហើយ​ថែម​ទាំង​ជួយ​កាត់​បន្ថយការ​ប្រព្រឹត្ត​បទ​ល្មើស​របស់​អ្នក​ទាំង​នេះទៀត​។

សង្ឃឹម​ថា​កម្មវិធី​​នេះ​អា​ច​នឹង​មាន​នៅប្រទេសយើង​ដែរ។

Kengo Abe

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: