រឿងរ៉ាវដ៏រំជួលចិត្តនិយាយពីលោកយាយម្នាក់ និងសត្វឆ្កែចាស់មួយក្បាល
នៅខែមេសាកន្លងទៅមានរឿងមួយត្រូវបានផ្សាយតាមកញ្ចក់ទូរទស្សន៍ជប៉ុន ទទួលបានមតិគាំទ្រជាច្រើន មិនត្រឹមតែអ្នកទស្សនាក្នុងប្រទេសប៉ុណ្ណោះទេ ថែមទាំងមានជនបរទេសទៀតផង ជាពិសេសនៅប្រទេសចិន។
រឿងនិយាយពីឆ្កែមួយក្បាលមានឈ្មោះថា Koro ត្រូវបានទទួលចិញ្ចឹមដោយប្តីប្រពន្ធចាស់នៅឆ្នាំ ២០០០។ ព្រោះតែអាយុច្រើន ប្តីប្រពន្ធចំណាស់ជាមួយនឹងឆ្កែតូចនៅតែផ្ទះ ការរស់នៅតាមបែបសាមញ្ញកន្លងទៅជារៀងរាល់ថ្ងៃ។ រហូតដល់ឆ្នាំ ២០០៥ លោកតាទទួលមរណៈភាព។ លោកយាយនៅតែបន្តចិញ្ចឹមថែទាំ Koro បែបនេះរយៈពេល ១២ ឆ្នាំ ប៉ុន្តែលោកយាយមានជម្ងឺភ្លេចភ្លាំងសារត្មីធ្ងន់។ ជម្ងឺភ្លេចភ្លាំងសារត្មីភាគច្រើនកើតនៅលើមនុស្សចាស់ មិនត្រឹមតែធ្វើអោយបាត់បង់ការចងចាំ ថែមទាំងលុបការចងចាំមួយចំនួនក៏ដូចជាប៉ះពាល់អវិជ្ជមានលើការយល់ដឹង សមត្ថភាពក្នុងការសម្រេចចិត្តរបស់អ្នកជម្ងឺ។
លោកយាយមានអារម្មណ៍ថា ខ្លួនជាបន្ទុកដល់អ្នកដែលនៅជុំវិញគាត់ ដូច្នេះបានសម្រេចចិត្តទៅមជ្ឈមណ្ឌលថែទាំមនុស្សចាស់។ ទោះបី Koro មិនចង់ចាកចេញពីលោកយាយ ប៉ុន្តែខ្លួនវាក៏ចាស់ ហើយមានជម្ងឺវង្វេងស្មារតីដូចជាលោកយាយដែរ។ ហេតុនេះក្រុមគ្រួសាររបស់លោកយាយបានរកឃើញមជ្ឈមណ្ឌលថែទាំសត្វចិញ្ចឹមសម្រាប់ Koro ។
ពេលវេលាកន្លងទៅជម្ងឺរបស់លោកយាយ និងសត្វឆ្កែកាន់តែអាក្រក់ទៅ។ ដូច្នេះអ្នកទាំងពីរនឹងមិនចងចាំអំពីអានុស្សាវរីយ៍ដែលកន្លងទៅឡើយ។
ក្នុងស្ថានភាពម្ចាស់ និងសត្វចិញ្ចឹម កម្មវិធីសម្រេចបង្កើតឱកាសអោយអ្នកទាំងពីរបានជួបគ្នា។ អ្នកបង្កើតកម្មវិធីនឹងទទួលលោកយាយនៅមជ្ឈមណ្ឌលថែទាំមនុស្សចាស់ហើយនាំលោកយាយទៅមជ្ឈមណ្ឌលថែទាំសត្វចិញ្ចឹម។
Koro មានអាយុ ១៩ ឆ្នាំវាចាស់រហូតដល់ភ្នែកមិនអាចមើលឃើញ ហើយភ្លេចទាំងឈ្មោះរបស់វា។ ប៉ុន្តែនៅពេលដែលម្ចាស់បានមកដល់ វាស្គាល់លោកយាយ និងបក់កន្ទុយទទួលម្ចាស់។
ទាំងមនុស្ស និងសត្វទោះបីរាងកាយខ្សោយ ការចងចាំចុះខ្សោយ ប៉ុន្តែនៅតែមិនភ្លេចពេលវេលារស់នៅសប្បាយរីករាយជាមួយគ្នា។
“បានជួបកូនជាសុភមង្គលបំផុតក្នុងជីវិតរបស់យាយ”
សត្វចិញ្ចឹមគ្រាន់តែជាសត្វដែលត្រូវគេចិញ្ចឹមក្នុងផ្ទះ ប៉ុន្តែបានក្លាយទៅជាសមាជិកក្នុងគ្រួសារ។ ទោះបីជាសត្វឆ្កែធំ កាន់តែចាស់ទៅ ក្នុងចិត្តរបស់វាតែងតែចង់រស់នៅជិតម្ចាស់ បានម្ចាស់ស្រលាញ់ និងថែទាំ។ ហេតុនេះកុំប្រងើយកណ្តើយជាមួយនឹងសត្វចិញ្ចឹមរបស់អ្នក។ សម្រាប់អ្នកវាគ្រាន់តែជាកាដូមួយ ប៉ុន្តែចំពោះវាអ្នកគឺជាទ្រព្យសម្បត្តិដ៏មានតម្លៃ។
Abe Kengo