តើទៅច្រៀង Karaoke នៅកម្ពុជា និងជប៉ុនមានអ្វីខុសគ្នា – ទៅជាក្រុម ឬម្នាក់ឯង?
ប្រទេសជប៉ុនជាអ្នកបង្កើតចម្រៀង Karaoke សម្រាប់ច្រៀងកំសាន្ត។
អ្នកអាចរកឃើញកន្លែងច្រៀង Karaoke នៅគ្រប់ទីកន្លែងក្នុងប្រទេសជប៉ុន ជាកន្លែងជួបជុំមិត្តភក្តិ។ អ្នកអាចច្រៀង Karaoke ទាំងពេលព្រឹក និងពេលយប់ជាមួយនឹងតម្លៃខុសគ្នា។
ប៉ុន្តែច្រៀង Karaoke នៅប្រទេសជប៉ុនមិនមែនពេលណាក៏មានមនុស្សច្រើនទេ។ ពិតជាចម្លែកប្រសិនបើអ្នកទៅច្រៀង Karaoke ម្នាក់ឯងឯកោ។
ទៅច្រៀង Karaoke ម្នាក់ឯងជារឿងធម្មតានៅប្រទេសជប៉ុន។ មិនមែនមានតែមនុស្សចាស់ដែលមានជម្ងឺផ្លូវចិត្តទេ ប៉ុន្តែយុវជនក៏មានអ្នកទៅម្នាក់ឯងដែរ។
១. បំបាត់ភាពតានតឹង
ជីវិតនៅក្នុងទីក្រុងដែលមមាញឹកដូចជា Tokyo ពិតជាធុញថប់ អ្នកត្រូវរងសម្ពាធរាប់ពាន់ពីការងារ គ្រួសារ ទំនួលខុសត្រូវ -ល-។
រូបភាព Live Japan
ហេតុនេះគេជ្រើសទៅច្រៀង Karaoke ម្នាក់ឯងជាមធ្យោបាយដើម្បីបន្ថយសម្ពាធ។ ទៅម្នាក់ឯងមានន័យថាអ្នកអាចច្រៀងនូវបទចម្រៀងដែលខ្លួនចូលចិត្ត មិនចាំបាច់ចែករំលេក micro ជាមួយអ្នកផ្សេង និងមិនបាច់រង់់់ចាំ។ អាចស្រែកច្រៀងអោយអស់ចិត្តមិនខ្លាចអ្នកដទៃវាយតម្លៃសម្លេងរបស់ខ្លួន។
២. ហ្វឹកហាត់
និយាយពីខ្លាចអ្នកផ្សេងវាយតម្លៃសម្លេងច្រៀងរបស់ខ្លួន យុវជនជប៉ុនជាច្រើនទៅច្រៀង Karaoke តែឯងក៏ដោយសារមូលហេតុនេះដែរ។
ទៅច្រៀង Karaoke ម្នាក់ឯងអ្នកអាចព្រួយបារម្ភអំពីសម្លេងរបស់ខ្លួនពេលបញ្ចេញសម្លេង។ ពេលខ្លះច្រៀងមិនត្រូវចង្វាក់ អានអក្សរមិនទាន់ -ល-។ មានស្ថានភាពជាច្រើនអាចនឹងកើតឡើង។ ដូច្នេះយុវជនជប៉ុនរើសទៅច្រៀងម្នាក់ឯងមុនដើម្បីហ្វឹកហាត់សម្លេងរបស់ខ្លួនមុនពេលទៅច្រៀងជាក្រុម។
រូបភាព Tofugu
៣. ច្រៀងចម្រៀងដែលខ្លួនចូលចិត្ត
បន្ទាប់ពីហាត់បទចម្រៀងរបស់ខ្លួនអោយស្ទាត់ ភាគច្រើនយុវជនជប៉ុននឹងរើសបទនេះពេលច្រៀងជាមួយក្រុម។
រូបភាព YouTube
ចំណែកបទចម្រៀងដែលខ្លួនចូលចិត្តប៉ុន្តែមិនស្ទាត់ តើត្រូវធ្វើយ៉ាងណា? ប្រាកដជាទុកច្រៀងម្នាក់ឯងហើយ។ មានបទចម្រៀងពិរោះជាច្រើនប៉ុន្តែមិនសមនឹងសម្លេងរបស់អ្នក។ ហេតុនេះដើម្បីជៀងវាងភាពភ័យខ្លាចពេលច្រៀងមានមនុស្សច្រើន ហាត់សម្លេងម្នាក់ឯងមុនជាជម្រើសល្អ។
៤. ហាង Karaoke សម្រាប់ដេកម្នាក់ឯង
រូបភាព Life in Japan
ទៅជាក្រុមច្រៀងជាមួយគ្នា ម្នាក់ច្រៀងម្នាក់ទៀតអាចដេកបាន។
នៅប្រទេសជប៉ុនមានមនុស្សមួយចំនួនចូលច្រៀង Karaoke ដោយសារតែចង់ដេកតែប៉ុណ្ណោះ។
នេះជាករណីរបស់អ្នកដែលទៅមិនទាន់រថភ្លើងពេលយប់ មិនបាច់ជួលសណ្ឋាគារជាមួយនឹងតម្លៃថ្លៃទេ អ្នកអាចរកបន្ទប់ Karaoke មានតម្លៃថោកជាង។
ច្រៀងប៉ុន្មានបទមុនពេលចូលគេងក៏ល្អម្យ៉ាងដែរ។
ប្រសិនបានទៅប្រទេសជប៉ុនអ្នកអាចសាកល្បងទៅច្រៀងម្នាក់ឯងម្តង។
ប្រភព https://jpninfo.com/120494
Sachiko