សេវា​កម្ម​ផ្តល់​កន្លែង​កំសាន្ត​សម្រាប់​បុរស​ក្នុង​ថ្ងៃ​បុណ្យ Golden Week

ប្រទេសជប៉ុនទើបតែឈានចូលយុគសម័យថ្មី Reiwa។ ធ្វើ​ឡើង​ក្នុងពេលជាមួយគ្នានឹង​ពិធី​បុណ្យ Golden Week ដូច្នេះនៅឆ្នាំនេះប្រទេសជប៉ុន​ទាំងមូលអាច​ឈប់​សម្រាករយៈពេល ១០ ថ្ងៃ​។

ប៉ុន្តែ​តាំង​ពី​សម័យ​បុរាណ​ប្រជាជន​​​ជប៉ុនមិន​សូវ​ទម្លាប់ឈប់​សម្រាក​រយៈពេល​យូរ​ទេ។ ដូច្នេះ​ទោះ​បី​ជា​បាន​ឈប់​សម្រាកក៏មិនដឹងថាត្រូវធ្វើអ្វីក្នុង​រយៈពេល​មិន​ធ្វើ​ការ​ដែរ។ ធ្វើដំណើរទៅកន្លែងណាក៏​ឃើញមាន​មនុស្សនៅ​គ្រប់ទី​កន្លែង​ ថ្លៃ​ចំណាយ​ផ្សេងៗច្រើន​​ -ល- ដូច្នេះតើគួរធ្វើអ្វី?​ សំណួរ​នេះ​​ចេះ​តែ​មាននៅ​ក្នុង​គំនិត​របស់​ប្រជាជន​ជប៉ុនរហូតដល់ថ្ងៃនៃ​សប្តាហ៍មាស។

បុរស​ផ្តោត​សំខាន់តែរឿង​ការ​ងារ គ្មាន​ចំណង់​ចំណូល​ចិត្ត​អ្វី​ពិសេស​ ពួកគេ​នឹង​ជ្រើសរើសការសម្រាកនៅ​ផ្ទះ។

ចំណែក​ប្រពន្ធ​វិញ​មិន​ទម្លាប់​ពេល​ប្តី​នៅ​ផ្ទ​ះពេញ​មួយ​ថ្ងៃ​ទើប​ធ្វើ​អោយ​មាន​ការ​ឈ្លោះ​ប្រកែក​គ្នា​។

យល់អំពី​អារម្មណ៍នេះសេវា​កម្មមួយ​ត្រូវ​​បាន​បង្កើត​ឡើង។

​សេវា​កម្ម​ផ្តល់​កន្លែង​កំ​សាន្ត​សម្រាប់​បុរ​ស​​

សេវាកម្មនេះ​មាន​រយៈពេល​តែ ១០​ ថ្ងៃនៃសប្តាហ៍មាស ២០១៩ តែ​ប៉ុណ្ណោះ។

សេវាកម្ម​នេះ​​ធ្វើ​ឡើង​នៅ​សាល​ Namba Midousuji មកកាន់ស្ថានីយ៍ Namba, Osaka។

សាល​មាន​ទំហំ 200 ម៉ែត្រការ៉ែ ជាមួយនឹងឧបករណ៍សាកថ្មគ្រប់​គ្រាន់ មាន​កន្លែង​ធ្វើ​ការ​ងារ កន្លែង​អាន​សៀវភៅ សេវាម៉ាស្សាជើង បន្ទប់ Golf បាល់​សម្រាប់​​ហាត់​លោត កន្លែង​លក់​ភេសជ្ជៈ​ ​និង​ស្រាបៀរ​ -ល-។

របស់​គ្រប់​យ៉ាង​ដែល​បុរស​​​ត្រូវ​ការ​ដើម្បី​លេងកំ​សាន្ត​​ហើយ​មិន​ត្រូវ​ប្រពន្ធរំ​ខាន​មាន​នៅ​ក្នុង​សាលនេះ។

តម្លៃ​ត្រឹម ៥០០ យ៉េន​ក្នុង​មួយ​ម៉ោង​។

តម្លៃ​ពិត​ជា​សមរម្យ​សម្រាប់​​ចំ​ណាយ​ពេលដែលអ្នកចង់រីករាយជាមួយថ្ងៃឈប់សម្រាករបស់ខ្លួនហើយ​​មិន​ប៉ះ​ពាល់ដល់​អ្នក​នៅ​ក្នុង​ផ្ទះ។

ស្តាប់​ទៅ​​គួរ​អោយ​អាណិត​បុរស​​ប៉ុន្តែ​នេះ​ក៏​ជា​វិធី​រក្សាសុភ​មង្គល​នៅ​ក្នុង​គ្រួ​សារ​របស់​ជន​ជាតិ​ជប៉ុន​ផង​ដែរ។

Kengo Abe

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: