មូលហេតុអ្វីធ្វើអោយប្រជាជនជប៉ុនកោរសក់?
ស្ត្រីជនជាតិជប៉ុនម្នាក់កោរសក់ព្រោះតែទៅយឺត Idol, ជប៉ុនកោរសក់ព្រោះស្នេហា, កីឡាករល្បីឈ្មោះកោរសក់ព្រោះមិនអាចឈ្នះក្នុងការប្រកួតជើងឯក -ល-។
រូបភាព Iromegane
នៅប្រទេសជប៉ុនគេកោរសក់មិនមែនដោយសារតែចង់លះបង់រឿងលោកីយ លាចាកជីវិតកាលពីមុន រក្សាចិត្តស្ងប់ស្ងាត់ ឬបួសទេ។
នៅក្នុងប្រទេសជប៉ុនកោរសក់មានអត្ថន័យដូចជាការដាក់ទណ្ឌកម្ម ឬសុំទោស។
ជនជាតិជប៉ុនទម្លាប់ជាមួយនឹងរឿងនេះតាំងពីតូច ជាពិសេសនៅក្នុងក្លឹបកីឡា។ ទោះបីជាកំហុសរបស់បុគ្គលមួយបណ្តាលអោយក្រុមបរាជ័យ មិនមែនមនុស្សម្នាក់កោរសក់ប៉ុន្តែសមាជិកទាំងអស់ត្រូវកោរសក់ក្នុងពេលដំណាលគ្នាដើម្បីបង្ហាញថាក្រុមរួមចិត្តតែមួយ។
រូបភាព Iromegane
នៅឆ្នាំ ២០១៣ ព្រោះតែ Scandal រឿងស្នេហាសមាជិក Mineghishi Minami របស់ AKB48 បានកោរសក់ដើម្បីសម្តែងអារម្មណ៍ដឹងខុសចំពោះ Fan។
Kawauchi – កីឡាករ Marathon ជប៉ុនបន្ទាប់ពីបាត់តំណែងជើងឯក Tokyo Marathon បានកោរសក់ចំពោះអ្នកដែលបានរំពឹងទុកទៅលើគាត់ (ទោះបីគាត់បញ្ឈប់នៅលេខទី ១៤ នេះមិនមែនជាលទ្ធផលអាក្រក់ទេ)។
រូបភាព Rainydayrunner
អតីតនាយករដ្ឋមន្ត្រីជប៉ុន Yoshio Mori – ជាម្ចាស់ផ្ទះសម្រាប់កីឡាអូឡាំពិក Tokyo ២០២០ ធ្លាប់កោរសក់ពេលបង្ហាញខ្លួននៅមុខសាធារណៈជន។ នោះជារបៀបដែលគាត់ទទួលខុសត្រូវចំពោះការរិះគន់លើការរៀបចំមិនល្អរបស់ក្រុមប្រឹក្សា Tokyo Olympic។ លោកមានប្រសាសន៍ “ដោយសារតែមនុស្សគ្រប់គ្នាបានប្រាប់ខ្ញុំអោយទទួលខុសត្រូវ” តើនេះជាការទទួលខុសត្រូវដោយចិត្តស្មោះដែរឬទេ?
រូបភាព Sansei
ទាំងនោះជាឧទាហរណ៍ជាក់ស្តែងបំផុត។ ប៉ុន្តែហេតុអ្វីបានជាកោរសក់នៅប្រទេសជប៉ុនបែរជាមានអត្ថន័យដូច្នេះ?
នៅក្នុងប្រទេសឥណ្ឌាប្រភពដើមនៃព្រះពុទ្ធសាសនាគេជឿថាកោរសក់គឺជាទង្វើដំបូងដែលចូលក្នុងពិភពសេរីហើយវាក៏ជាការលត់ដំខ្លួនផងដែរ។ កោរសក់ធ្លាប់ជាភាពអាម៉ាស់ និងការប្រមាថសម្រាប់អ្នកដែលព្រឹត្តខុសនៅប្រទេសឥណ្ឌាសម័យបុរាណ។ ទំនៀមទម្លាប់នេះបានហូរចូលប្រទេសចិន និងជប៉ុនហើយរក្សាអត្ថន័យការដាក់ទណ្ឌកម្ម។
រូបភាព 24h
កោរសក់ជាផ្នែកមួយនៃ ភាសាជប៉ុន (Misogi) – ពិធីបុណ្យសម្អាតនេះគឺជាឱកាសសម្រាប់អ្នកប្រព្រឹត្តខុសទទួលស្គាល់កំហុស ដាក់ទោសខ្លួនឯងដើម្បីបង្ហាញស្មារតីទទួលខុសត្រូវ។ ទន្ទឹមនឹងនេះ Misogi ក៏មានលាងសម្អាតខ្លួនប្រាណនៅក្នុងសមុទ្រ ឬទន្លេដែរ។
តាមទស្សនៈព្រះពុទ្ធសាសនាសក់ គឺជានិមិត្តរូបនៃគំនិតអាក្រក់របស់ពិភពលោកគឺជាអ្វីដែលរារាំងព្រះសង្ឃត្រាស់ដឹង (នៅក្នុងភាសាជប៉ុនគេហៅថា – Satori)។ នោះជាមូលហេតុបួសធ្វើជាព្រះសង្ឃគេត្រូវកោរសក់។ ទោះយ៉ាងណាពិធីកោរសក់នេះត្រូវបានអនុវត្ត ឬអត់អាស្រ័យលើសាសនានីមួយៗ
រូបភាព st-andrews-ac.uk
ប៉ុន្តែនៅក្នុងបណ្តាប្រទេសអឺរ៉ុប កោរសក់ក្បាលមានន័យថាម៉ូត។ មាននារីមួយចំនួនយល់ថាខ្លួននឹងកាន់តែស្អាតពេលដែលកោរសក់ក្បាលជាជាងទុកអោយសក់វែងអន្លាយ។ គ្មានអ្វីចម្លែកព្រោះព្រះពុទ្ធសាសនាមិនរីកចម្រើននៅបណ្តាប្រទេសអឺរ៉ុប។
រូបភាព Pinterest
កោរសក់ឬទេតាមការពិតវាគ្រាន់តែជាទម្រង់មួយ។ អ្នកផ្សេងអាចឃើញពីអារម្មណ៍ដឹងកំហុសរបស់អ្នក ប៉ុន្តែបន្ទាប់មកទង្វើរបស់អ្នកទើបជាអ្វីដែលគេរំពឹងទុក។ ដូច្នេះនៅពេលអ្នកធ្វើខុសអ្នកគួរតែទទួលខុសត្រូវ និងប្តេជ្ញាចិត្តមិនធ្វើខុសម្តងទៀត។
ព្រោះសក់មិនងាយដុះទេ លើកក្រោយអ្នកគ្មានសក់ដើម្បីកោរទេ។
Sachiko