បុរសជនជាតិជប៉ុនពិការភ្នែកម្នាក់បើកទូកឆ្លងកាត់មហាសមុទ្រប៉ាសុីហ្វិកអស់រយៈពេល ២ ខែ
បុរសម្នាក់ឈ្មោះ Mitsuhiro Iwamoto អាយុ ៥២ ឆ្នាំបានបញ្ចប់ដំណើរទេសចរណ៍លើមហាសមុទ្រប៉ាសុីហ្វិកអស់រយៈពេល ២ ខែ។ គាត់បានចេញពីទីក្រុង San Diego នៅថ្ងៃទី ២៤ ខែ កុម្ភៈនៅលើទូក Dream Weaver មានប្រវែង ១២ ម៉ែត្រជាមួយនឹងមិត្តរួមដំណើររបស់ខ្លួនគឺ Douglas Smith ជាបុរសជនជាតិអាមេរិចម្នាក់ដែលមានចំនេះដឹង និងចក្ខុវិស័យ។ អ្នកទាំងពីរបានរួមដំណើរជាមួយគ្នាចម្ងាយ ៨៧០០ ម៉ាយ (ប្រហែល ១៤ ពាន់គីឡូម៉ែត្រ) តាមផ្លូវសមុទ្រ។
នៅម៉ោង ៩ ថ្ងៃអាទិត្យគេចូលផែ Iwaki, Fukushima សម្រេចដំណើររយៈពេល ៥៥ ថ្ងៃលើសមុទ្រ (ប្រភព Asahi Shimbun)។
Iwamoto ពិការភ្នែកតាំងពីអាយុ ១៦ ឆ្នាំនៅក្នុងដំណើរលើកដំបូងឆ្លងសមុទ្រប៉ាសុីហ្វិកជាមួយនឹងមិត្តម្នាក់ទៀត។ ទោះបីជាយ៉ាងណាការធ្វើដំណើរពី Fukushima ទៅដល់ San Diego ត្រូវបានបញ្ចប់។ ទូករបស់ Iwamoto បានបុកត្រីបាឡែនហើយត្រូវលិច។ ពិតជាសំណាងគាត់ និងមិត្តភក្តិរបស់គាត់ត្រូវបានជួយសង្គ្រោះដោយកងកម្លាំងទាន់ពេល។
រូបភាព NextShark
ទោះបីឆ្លងកាត់រឿងជាច្រើនបុរសម្នាក់នេះមិនបានបោះបង់ចោលឡើយ។ ដើម្បីរៀបចំសម្រាប់ការធ្វើដំណើរលើកទីពីរ គាត់បានចូលរួមការហ្វឹកហាត់ខ្លួនគាត់ដើម្បីប្រឈមនឹងស្ថានភាពអាក្រក់នៃមហាសមុទ្រប៉ាសីុហ្វិក។
ទីបំផុតដំណើរនៃភាពក្លាហាន និងការប្តេជ្ញាចិត្តបាននាំមកនូវថាមពលទៅដល់ Iwamoto។
ជាមួយនឹងការសម្ភាសរបស់ Kyodo News គាត់បាននិយាយ “ខ្ញុំមិនបានបោះបង់ហើយធ្វើអោយក្តីស្រមៃក្លាយទៅជាការពិត។ ខ្ញុំជាមនុស្សមានសុភមង្គលបំផុតនៅលើភពផែនដីនេះ”។
ភាពជោគជ័យបានធ្វើអោយ Iwamoto ក្លាយទៅជាអ្នកបើកទូកឆ្លងកាត់មហាសមុទ្រប៉ាសីុហ្វិកដំបូង។ ជាមួយនឹងភាពជោគជ័យនេះគាត់ក៏មានគោលដៅផ្សេងទៀតគឺការរៃអង្គាសមូលនិធិដើម្បីការពារភាពពិការភ្នែកសម្រាប់កុមារ។
“ពួកយើងទទួលយកការធ្វើដំណើរមិនមែនដោយសារតែលទ្ធផលផ្ទាល់ខ្លួនទេ ខ្ញុំចង់ប្រាប់អ្នកទាំងអស់គ្នាថាអ្វីគ្រប់យ៉ាងអាចធ្វើទៅបានប្រសិនយើងចេះសហការគ្នា”។
អ្នករួមដំណើរគឺលោក Smith មិនមានបទពិសោធបើកទូកទេប៉ុន្តែបានសម្រេចចិត្តចូលរួមក្រោយពេលដឹងអំពីរឿងរបស់ Iwamoto។
រូបភាព The New Nation
កម្លាំងចិត្តអាចធ្វើអោយមនុស្សទទួលបានជោគជ័យទោះបីជារងការលំបាក និងឧបសគ្គនៃរាងកាយ។ ក្រៅពីនេះដៃគូរួមដំណើរត្រូវមានទិសដៅដូចគ្នាអាចជួយអោយយើងឆ្ពោះទៅរកភាពជោគជ័យ។
សង្ឃឹមថារឿងរបស់ Iwamoto អាចជួយអោយអ្នកទាំងអស់គ្នាហ៊ានសម្រេចក្តីស្រមៃរបស់ខ្លួន។
ប្រភព JAPAN TIMES
Sacchan