ភ្ញាក់​ផ្អើលដោយ​សារតែ​វត្តមួយ​នៅ​​ជប៉ុនព្យួររូបភាពប្រុស​កំ​ពុង​​ទាក់​ទាញ​ស្រ្តី

សម័យ​កាល Heisei មាន​រយៈពេល​ជាង ៣០​ ឆ្នាំជិតបញ្ចប់ហើយសម័យ​កាល​ថ្មី “RAIWA” ក៏ត្រូវបានសម្រេចជាផ្លូវការផងដែរ។ ប្រទេសជប៉ុនកំពុងប្រឈមនឹងការផ្លាស់ប្តូរដ៏សំខាន់នៅក្នុងប្រវត្តិសាស្ត្រ។ ប្រហែល​មិន​មែន​ដោយ​សារ​ការ​ផ្លាស់​ប្តូរ​សម័យ​កាល​ថ្មី​ប៉ុន្តែ​វត្ត​នៅ​ប្រទេស​ជប៉ុន​ពី​មុន​គឺ​ចម្លែក​បែប​នេះទៅ​ហើយ។

ថ្មី​ៗ​នេះ​ប្រជាជន​ជប៉ុន​ហួស​ចិត្ត​ដោយ​សារ​តែ​វត្ត​មាន​រូប​ភាព​ Ikemen (ប្រុស​ស្អាត)។ វត្ត Kokujouji នៅក្នុងទីក្រុង Tsubame, Nigata ល្បី​ឈ្មោះ​ព្រោះ​ផ្ទាំង​គំនូរ​ចម្លែក​នៅ​លើជញ្ជាំង។

រូបភាព https://irorio.jp/nagasawamaki/20190422/523748/

ដូច​ជា​មាន​អ្វី​ម្យ៉ាង​មិន​សមរម្យ

រូបភាព https://irorio.jp/nagasawamaki/20190422/523748/

រូបភាព https://irorio.jp/nagasawamaki/20190422/523748/

គំនូរ​ត្រូវ​បាន​គូសតាមរបៀបទំនើប និង​​មាន​រូប​ប្រុស​ស្អាតនៅ​ក្នុង​នោះទៀត​ផង។

គំនូរទាំងនេះផ្តល់នូវអារម្មណ៍មិនសមរម្យ​។ ហេតុ​អ្វី​វត្ត​មានលក្ខណៈបែបនេះ? តាម​ការ​ពិត​វត្ត​នេះ​មាន​ប្រវត្តិ​ជាង ១៣០០ ឆ្នាំ​មក​ហើយ។ នេះ​ជា​វត្ត​មាន​អាយុ​កាល​យូរ​បំ​ផុត​នៅ​ក្នុង​តំ​បន់។

មូលហេតុដែលគំនូរទាំងនេះត្រូវបានដាក់នៅទីនោះគឺដើម្បីទាក់ទាញយុវជនជាពិសេសនារី អ្នកដែលមិនសូវចាប់អារម្មណ៍លើសកម្មភាពរបស់​វត្ត​ និង​អ្នក​ដែល​មិន​ទៅ​វត្ត​។

នៅ​ក្នុង​ន័យ​នេះ​ប្រហែល​វា​ក៏​ល្អពេល​មាន​អ្វី​ម្យ៉ាងអាច​ទាក់​ទាញយុវជន​ចាប់​អារម្មណ៍​អំពី​សាសនា។ ប៉ុន្តែក្រោម​ទស្សនៈនៃ​មនុស្សមាន​វ័យ​ជំនាស់ ខ្ញុំ​បែរជា​យល់​ថាមិន​គួរ​ទុ​ក​អោយ​កន្លែង​ទីសក្ការៈបូជាទៅ​ជាបែប​នេះទេ។

នេះ​ក៏​មិន​មែន​ជា​លើក​ដំ​បូង​ដែល​វត្ត​នៅ​ប្រទេស​ជប៉ុន​បង្ក​អោយ​មាន​ភាព​ភ្ញាក់​ផ្អើល​លើ​បណ្តាញ​ផ្សព្វ​ផ្សាយដែរ ដូចជាបទ​ចម្រៀង​ព្រះ EDM និងមាន​​វត្ត​ថ្វាយ​បង្គំដើម​ទ្រូង។

មិន​ដឹង​ថា​នូវ​មាន​ល្បិច​កល​អ្វី​ទៀត​ដែរឬទេ?

Kengo Abe

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: