ហេតុ​អ្វី​បាន​ជា​ស្ត្រី​ជប៉ុន​ក៏យល់ស្របថាស្រ្តីគួរតែឈប់ពីការងារនៅផ្ទះបន្ទាប់ពីរៀបអាពាហ៍ពិពាហ៍

ស្រ្តី​នៅប្រទេស​មួយ​ចំនួន​ក្រោយ​ពេល​មាន​​ប្តី ស្រ្តីត្រូ​វ​ថែ​ទាំ​កូន​ រៀប​ចំ​ផ្ទះ​សំ​បែង និង​បន្ត​ធ្វើ​ការ​ងារ​នៅ​ការិយាល័យ​។​ ភាគ​ច្រើន​ស្ត្រី​ជប៉ុន​បន្ទាប់ពីរៀបការនឹងបោះបង់ការងារ ផ្តោតសំខាន់​ទៅលើរឿងគ្រួសារ និងការថែទាំកូនប៉ុណ្ណោះ។

មនុស្សជាច្រើនមើលលើស្ថានភាពនេះគិតថាគឺជាការបង្ខិត​បង្ខំមិន​អោយ​ស្រ្តី​មាន​សិទ្ធិ​សម្រេច​ចិត្តដោយខ្លួនឯងនៅក្នុងសង្គម។ គំនិតជាច្រើនដែលផ្អែកលើការវាយតម្លៃនេះបានបង្ហាញថាសង្គមជប៉ុនអោយ​តម្លៃបុរសមើល​ងាយ​ស្ត្រី។

រូបភាព 東洋経済オンライン

​ទាំង​នេះ​មិន​មែន​មិន​ត្រឹម​ត្រូវ​ប៉ុន្តែ​មិន​ត្រូវ​ទាំង​ស្រុង​ឡើយ។ ចង់​ស្វែង​យល់អំពី​វប្បធម៌​មួយ​គួរតែដាក់ខ្លួនឯងនៅក្នុងទស្សនៈរបស់អ្នកនៅក្នុងស្ថាន​ភាពនោះដើម្បី​វាយ​តម្លៃ។

ពី​ព្រោះ​​លា​ឈប់​ពី​ការងារក្រោយពីរៀបការមិន​មែនជា​ការ​សម្រេច​របស់​ប្តីទាំង​ស្រុង​ទេដោយ​សារស្ត្រីជប៉ុនជាច្រើនក៏​យល់ស្រប។

បរិយាកាសការងារនៅជប៉ុនគឺមានភាពតានតឹងណាស់ ធ្វើ​ការ​ងារ​ថែម​ម៉ោង​គឺជា​រឿង​ធម្មតា​ទោះ​បីជា​បុគ្គលិក​ស្រី​ឬ​បុគ្គលិក​ប្រុស​ក៏​ដោយ។ ពេល​ធ្វើ​ការ​អ្នកគួរផ្តោតអារម្មណ៍លើការងារនោះគឺជាការ​វាយ​តម្លៃសម្រាប់ការដំឡើងប្រាក់ខែរបស់ជនជាតិ​ជប៉ុន។ ពេល​មាន​គ្រួ​សារ ជាពិសេស​ពេល​មាន​កូន ប្រសិន​បើ​ស្រ្តី​ត្រូវ​មើល​ថែ​ទាំ​គ្រួួសារ និង​ធ្វើ​ការ​ផងឳកាស​រីក​ចម្រើន​ក្នុង​ការ​ងារនឹង​ថយ​ចុះចំណែក​រឿង​គ្រួសារ​ក៏​មិន​ល្អ​ដែរ។ មនុស្ស​ជាច្រើន​មាន​សំ​ណួរ​ហេតុ​អ្វីប្តី​ប្រពន្ធ​មិន​ចែក​រំ​លេក​ការងារ​ផ្ទះ​ដើម្បី​អោយ​អ្នក​ទាំង​ពីរ​អាច​ធ្វើ​ការ​នៅ​ក្នុង​ការិយាល័យ? ករណី​នេះក៏​មាន​ប៉ុន្តែ​ទោះ​បី​ជា​ចែក​រំ​លេក​ការ​ងារផ្ទះ ប្តី​ប្រពន្ធ​សុទ្ធ​តែ​ទៅ​ធ្វើ​ការ ពួក​គេ​នឹង​មិន​មាន​ពេល​វេលា​សម្រាប់​កូន ហើយ​បង្ខំ​ត្រូវ​ជួល​អ្នក​មើល​ក្មេង។ គូរ​ស្វាមី​ភរិយា​មួយចំនួន​បាន​អោយ​ដឹង​ថាប្រសិន​ធ្វើ​ដូច្នេះមិន​អាច​សន្សំ​សំ​ចៃ​លុយ និងការពារសុភមង្គល​គ្រួសារល្អទេ។

រូបភាព ダイヤモンド・オンライン

ចំណែក​ផ្នែ​ក​ច្បាប់​ពេល​ស្រ្តី​ម្នាក់​បាន​រៀប​ការ បន្ទាប់មកនឹងក្លាយជាស្ត្រី​ពឹងផ្អែក និងទទួលបានធានារ៉ាប់រងពីរដ្ឋាភិបាល។ ដូច្នេះបន្ទាប់ពីរៀបការស្ត្រីជាច្រើនទោះ​បី​មិន​មាន​កូនក៏មិនបន្តធ្វើការដែរ។

ស្ត្រីជប៉ុននិយាយ​ប្រាប់​​គ្នាទៅ​វិញ​ទៅ​មក​ថារក​បុរស​មាន​ប្រាក់ម្នាក់​​ហើយឈប់ពី​ការងារ​ និង​សម្រាកដើម្បីរីករាយជាមួយជីវិត។

មាន​ស្រ្តី​ជាច្រើន​បន្ទាប់ពីលាឈប់ពី​ការងារនៅតែអាចទទួលបានការងារធ្វើបន្ថែមនៅផ្ទះ ប្រសិន​ពួកគេមាន​ពេលវេលាហើយ​ចូល​ចិត្ត។ ដូច្នេះមិនអាចនិយាយថាស្ត្រីបោះបង់ការងារនៅផ្ទះគឺជាការរើសអើងឬមិន​អោយ​តម្លៃស្រ្តី​ទេ។

រូបភាព マダムリリー

ទោះយ៉ាងណាការ​រើស​អើម​រវាង​បុរស និង​ស្រ្តី​មិន​មែន​មិន​កើត​ឡើង​នៅក្នុង​សង្គម​ជប៉ុនទេ គ្រាន់​តែ​មិន​អាច​វិនិច្ឆ័យដោយ​ផ្អែក​ទៅ​ការ​រឿង​ស្រ្តី​លាឈប់ពី​ការងារដើម្បី​មើល​ថែ​គ្រួ​សារ​ក្រោយ​ពេល​រៀប​ការ។ មាន​ស្រ្តី​មួយ​ចំនួន​ទោះបី​មិន​ទៅ​ធ្វើ​ការប៉ុន្តែនៅតែជាអ្នកកាន់ហិរញ្ញវត្ថុក្នុងផ្ទះ និង​មាន​អំណាចក្នុង​គ្រួ​សារ។

ការ​រើស​អើម​ស្ថិត​​លើ​បុរស​មួយ​ចំនួនមើល​ស្រាល​ស្រ្តី និងប្រើ​អំពើហិង្សាលើប្រពន្ធ ប្រជាជនជប៉ុនមួយចំនួនបាន​បង្ហាញអំពី​គំនិតអវិជ្ជមានចំពោះសកម្មភាពរបស់ស្ត្រីក្នុង​ការងារ​ដែល​គេ​គិត​ថាសម្រាប់​តែ​បុរស (ឧទាហរណ៍សកម្មភាពនយោបាយ) អត្ថប្រយោជន៍មួយ​ចំនួន​សម្រាប់​តែ​បុរស​តែប៉ុណ្ណោះគឺមិនមែនសម្រាប់ស្ត្រី។

Sacchan

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: