ឈ្មោះបទល្មើសទាំង ១០ ដែលកម្រឃើញនៅក្នុងច្បាប់របស់ជប៉ុន
ថ្ងៃទី ១៣/៦/២០១៨ កម្មវិធី 水曜日のダウンタウン បានប្រកាសតារាងបទល្មើសចំនួន ១០ ដែលកម្រនៅប្រទេសជប៉ុន (レア犯罪ランキング)។ តារាងបទល្មើសត្រូវបានរៀបតាមលំដាប់អាស្រ័យលើចំនួននៃការបំពាន។ ក្នុងនោះមាន ៣ ករណីមិនធ្លាប់មានការផ្តន្ទាទោសពីមុនមកទេ។
ភ្លាមៗនោះបន្ទាប់ពីបទល្មើសចំនួន ១០ ត្រូវបានប្រកាស អ្នកប្រើបណ្តាញអនឡាញភ្ញាក់ផ្អើលដោយសារតែភាពសាមញ្ញនៃបទល្មើស ងាយជាប់ទោស ឬត្រូវអូសទាញប្រសិនបើមិនចាប់អារម្មណ៍។
តើអ្នកដឹងអំពីបទល្មើសចំនួន ១០ ទោះបីកម្រប៉ុន្តែអាចនឹងត្រូវដាក់ទោសដែរឬទេ? សូមមើលទាំងអស់គ្នា។
No.10 : បទល្មើសវាយតប់គ្នាមានបក្សពួក (決闘罪) ១៣ ករណី
ជាបទល្មើសដែលត្រូវបានបង្កើតឡើងតាំងពីសម័យ Meiji។ ពេលក្រុម Yankee ប្រយុទ្ធ ប្រឆាំង ហើយសងសឹកគ្នាទៅវិញទៅមក។
No.9 : បទល្មើសប្រមាថព្រះ បំផ្លាញកន្លែងសាសនា (礼拝所不敬罪) ៧ ករណី
បំផ្លាញប្រសាទ វត្ត ទីបញ្ចុះសព ជាមួយនឹងកន្លែងសក្តិសិទ្ធិផ្សេងទៀត។ អ្នកអាចជាប់គុករយៈពេលយូរ។
No.8 : បទល្មើសរារាំងពិធីសាសនា (説教等妨害罪) ៤ ករណី
ដូចជានៅក្នុងពិធីបុណ្យគោរពបូជា ថ្វាយបង្គំ ឬបុណ្យសព កុំបង្កការរំខាន។
No.7 : បទល្មើសល្បួង ចាប់ជំរិតក្នុងគោលបំណងរៀបការ (結婚目的略取・誘拐罪) ២ ករណី
ព្រោះចង់បានប្រពន្ធ/ប្តីទើបប្រើល្បិចដូចជាចាប់ជំរិត ល្បួង គំរាមកំហែង -ល- បង្កគ្រោះថ្នាក់ដល់ភាគី អ្នកអាចនឹងជាប់ទោស។
No.6 : បទល្មើសបំផ្លាញបំពង់បង្ហូរទឹក (水道損壊罪) ២ ករណី
សកម្មភាពដូចជាមានចេតនាបំផ្លាញបំពង់បង្ហូរទឹក អ្នកត្រូវជាប់ទោស។
No.5 : បទល្មើសត្រៀម និងផ្តើមសង្គ្រាម (私戦予備陰謀罪) ១ ករណី
ធ្លាប់មាននិស្សិតម្នាក់នៃសាកលវិទ្យាល័យ Hokkaido សរសេរលិខិតឃោសនាដល់សិស្សក្នុងសាលាប្រឆាំងនឹងប្រទេសជប៉ុន។ រហូតដល់បិទសេចក្តីជូនដំណឹងលើភោជនីយដ្ឋានមួយកន្លែងជួបជុំសមាជិក។ ប៉ុន្តែភោជនីយដ្ឋាននេះបានសរសេរថា “ពួកយើងមិនពាក់ព័ន្ធ” ទោះបីនិស្សិតម្នាក់នោះសរសេរច្បាស់ថាមានទំនាក់ទំនងជាមួយបុគ្គលិកភោជនីយដ្ឋានក៏ដោយ។
លិខិតអំពាវនាវជ្រើសរើសមនុស្សត្រៀមដើម្បីសង្គ្រាម
当店とは関係ありません
(ហាងរបស់យើងខ្ញុំគ្មានពាក់ព័ន្ធ)
No.4 : បទល្មើសប្រមាថអត្តសញ្ញា ឬទង់ជាតិប្រទេសផ្សេង (外国国章損壊罪) ១ ករណី
ទោះបីជាខឹង ឬស្អប់ប្រទេសផ្សេងក៏មិនត្រូវដុតទង់ជាតិរបស់ប្រទេសផ្សេងដែរ។
No.3 : បទល្មើសចូលរួម និងធ្វើជាចារកម្មអោយប្រទេសផ្សេង (外患誘致罪) ០ ករណី
ទោសធ្វើជាចារកម្មទោះបីមិនធ្លាប់មានពីមុនមកប៉ុន្តែជាទោសធ្ងន់។
No.2 : ទោសបំផ្លិចបំផ្លាញរនាំងការពារទឹកជំនន់ (水防妨害罪) ០ ករណី
គ្រាន់តែបំផ្លាញប៉ាវខ្សាច់ទប់ទឹកជំនន់អាចធ្វើអោយមនុស្សជាច្រើនបាត់បង់ជីវិត បំផ្លាញ់ដំណាំ និងផ្ទះសំបែង។ មិនអាចមើលស្រាលទោសនេះទេ។
No.1 : ទោសបង្កទឹកជំនន់ និងលេចលង់ក្នុងទំហំធំ (出水危険罪) ០ ករណី
ដូចជាបទល្មើសខាងលើប៉ុន្តែធ្ងន់ជាង។ នោះគឺបំផ្លាញបំពង់បង្ហូរទឹក ឬទំនប់វារីអគ្គិសនី។
រូបភាព tr.twipple.jp
អាចឃើញថាជនជាតិជប៉ុនអោយតម្លៃប្រភពទឹកណាស់។ ក្នុងចំណោមបទល្មើសចំនួន ១០ មាន ៣ បទល្មើសទាក់ទងនឹងទឹក។ ទោះបីទឹកម៉ាសីុននៅប្រទេសជប៉ុនសុទ្ធតែអាចផឹកបានប៉ុន្តែវាមិនមានន័យថាជនជាតិជប៉ុនមិនអោយតម្លៃធនធានមានកំណត់ទេ។
អ្នកដែលកំពុង និងត្រៀមទៅប្រទេសជប៉ុនសូមមើលបទល្មើសកម្រប៉ុន្តែងាយនឹងជាប់ទោសនេះ។
Chee