រថភ្លើងល្បឿនលឿន Shinkansen ជាក្តីសង្ឃឹមរបស់ប្រជាជនជប៉ុនក្រោយសង្គ្រាមលោកលើកទី ២
តើអ្នកធ្លាប់ឃើញរថភ្លើងល្បឿនលឿន? ឬគេហៅថា Shinkansen ដែរឬទេ?
រូបភាព https://toyokeizai.net/articles/-/245764
Shinkansen ដំណើរការនៅឆ្នាំ ១៩៦៤ រហូតមកដល់ពេលនេះវានៅតែត្រូវបានគេចាត់ទុកថាជាប្រព័ន្ធដឹកជញ្ជូនសាធារណៈដ៏ល្អបំផុតលើពិភពលោក និងជាមោទនភាពរបស់ប្រទេសជប៉ុន។
ប៉ុន្តែតើអ្នកដឹងទេថាការផលិត Shinkansen កើតចេញពីព្រឹត្តិការណ៍សំខាន់ពីរ។
ព្រឹត្តិការណ៍សង្គ្រាម និងការកាន់កាប់ពីប្រទេសដទៃ។
តាមរយៈព្រឹត្តិការណ៍ទាំងពីរខាងលើ Shinkansen ត្រូវបានផលិតជាមួយនឹងអត្តន័យថា “សង្គ្រាមបានបញ្ចប់”។
រូបភាព Wikipedia
ទទឹងផ្លូវរថភ្លើង
នៅលើពិភពលោកមានផ្លូវដែក ២ ប្រភេទ។ ប្រភេទទី ១ គឺ Standard gauge (ផ្លូវដែកធំ) ទទឹង ១៤៣៥ mm និង Narrow gauge (ផ្លូវដែកតូច) ទទឹង ១០៦៧ mm។
ប្រទេសអង់គ្លេសជាប្រទេសបង្កើតផ្លូវដែកដំបូងបច្ចុប្បន្នកំពុងប្រើប្រភេទផ្លូវដែក Standard gauge។ ហេតុផលមកពីអ្វី?
ទីមួយត្រូវនិយាយអំពីការចំណាយលើការផលិត Standard gauge អស់ថវិកាច្រើនចំណែកប្រភេទ Narrow gauge បែរជាមិនអាចធ្វើដំណើរបានលឿន និងដឹករបស់ធ្ងន់បានទេ។
ប្រភេទផ្លូវរថភ្លើងដែលពេញនិយមរបស់ជប៉ុនជា Narrow gauge។
មូលហេតុមកពីភូមិសាស្រ្តប្រទេសជប៉ុនមានភ្នំច្រើន។ មើលទៅផ្លូវរថភ្លើងតូចហើយមិនអាចជួសជុលឡើងវិញដើម្បីសាកសមនឹងល្បឿន។ ហេតុនេះហើយប្រទេសជប៉ុនបានផ្លាស់ប្តូរផ្លូវដែកមួយចំនួនទៅជាផ្លូវដែកធំដើម្បីឆ្លើយតបទៅនឹងល្បឿនរបស់ Shinkansen។
រូបភាព https://chuplus.jp/blog/
“ផ្លូវរថភ្លើងល្បឿនលឿននេះធ្វើដំណើរទន្ទឹមនឹងប្រព័ន្ធផ្លូវដែកចាស់ប៉ុន្តែនៅដោយឡែកមិនប៉ះគ្នានៅកន្លែងណាទេ។ នេះជាចំនុចពិសេសរបស់ Shinkansen ខុសគ្នាជាមួយប្រព័ន្ធផ្លូវដែកល្បឿនលឿនរបស់បារាំង (TGV) និងប្រទេសអាល្លឺម៉ង់ (ICE)។ ផ្អែកលើគោលការណ៍នេះ Shinkansen មិនត្រូវរំខានដោយផ្លូវដែកផ្សេងទៀត កាត់បន្ថយហានិភ័យនៃគ្រោះថ្នាក់។ លើសពីនេះដោយសារតែមានផ្លូវដែកដាច់ដោយឡែក Shinkansen មានល្បឿនលឿន និងមានទម្ងន់ស្រាលប៉ុន្តែផ្ទុយទៅវិញងាយនឹងរងការខូចខាតប្រសិនបើប៉ះទង្គិច (crashworthiness)”។ ប្រភព Wikipedia
រូបភាពខាងលើគឺជាខ្សែរថភ្លើង Akita Shinkansen ជាខ្សែរថភ្លើងល្បឿនលឿន Mini-shinkansen ប្រើបច្ចេកវិទ្យាដើម្បីធ្វើផ្លូវដែកចាស់ទៅផ្លូវដែកឯកទេស។ ហេតុនេះមានផ្លូវដែករហូតដល់ទៅ ៣ មិនមែនដូចពីមុនទេ។
អ្នកបង្កើត Shinkansen
អ្នកបង្កើតរថភ្លើងល្បឿនលឿន Shinkansen ឈ្មោះថា Matsudaira Tadashi ហើយក៏ជាអ្នកផលិតយន្តហោះកំឡុងសង្គ្រាមលោកលើកទី ២ ដែរ។
រូបភាព https://gendai.ismedia.jp/articles/-/56783
ដោយសារតែរំញ័រខ្លាំងធ្វើអោយមានគ្រោះថ្នាក់លើអាកាសច្រើន។ ហេតុនេះ Matsudaira ស្រាវជ្រាវ និងពិសោធដើម្បីស្វែងរកដំណោះស្រាយសម្រាប់ផលិតយន្តហោះចម្បាំង Reisen (Japanese Zero)។ ដូច្នេះហើយធ្វើអោយមានការព្រួយបារម្ភយ៉ាងច្រើនទៅលើបណ្តាប្រទេសចូលរួមសង្គ្រាមផ្សេងទៀត។
ប៉ុន្តែប្រទេសជប៉ុនបានចាញ់សង្គ្រាម Matsudaira ធ្លាក់ក្នុងស្ថានភាពពិបាក។ យោងតាមការណែនាំរបស់កងកម្លាំងសម្ព័ន្ធមិត្ត ប្រទេសជប៉ុនត្រូវហាមឃាត់រាល់សកម្មភាពទាក់ទងផ្លូវអាកាស។ អ្នកវិទ្យាសាស្ត្របច្ចេកទេសល្បីឈ្មោះនៅប្រទេសជប៉ុនបានបាត់បង់ការងារធ្វើ។
ពេលវេលាបានមកដល់ពួកគេប្រមូលផ្តុំគ្នា ប្រើប្រាជ្ញារបស់អ្នកទាំងអស់ផលិត Shinkansen ដែលជាមោទនៈភាពនៃប្រទេសជប៉ុន។
បរាជ័យនៅក្នុងសង្គ្រាម ត្រូវកាន់កាប់ និងស្ថិតក្នុងស្ថានភាពពិបាក ជនជាតិជប៉ុនបែរជាអាចធ្វើអោយពិភពលោកទាំងមូលមើលឃើញស្នាដៃរបស់ពួកគេ។ ប្រហែលជាដូច្នេះបានជាគេដាក់ឈ្មោះរថភ្លើងល្បឿនលឿនថា SHINKANSEN។
Kengo Abe