ក្រុម​ហ៊ុនអគ្គិសនី TEPCO បោក​បញ្ឆោត​ពលករ​បរទេសធ្វើការក្នុងបរិយាកាសរង​វិទ្យុសកម្ម

នៅឆ្នាំ ២០១១ ករណី​លេចធ្លាយរោងចក្រថាមពលនុយក្លេអ៊ែរនៅ Fukushima ធ្វើ​អោយ​រន្ធត់ទូទាំង​ប្រទេសជប៉ុន និង​នៅ​លើ​ពិភព​លោក​។ បច្ចុប្បន្ន​នេះ​ការ​ដោះ​ស្រាយ​បញ្ហា​នេះ​មិន​ទាន់​រួច​រាល់​ និង​មិន​ទាន់​មាន​វិធាន​ការចាត់​ចែង​នៅ​ឡើយ​ទេ។

រូបភាព http://news.livedoor.com/article/image_detail/16348769/?img_id=20810115

ទោះ​បី​ជា​មាន​សារធាតុ​ពុល និង​គ្រោះ​ថ្នាក់​យ៉ាងណា​ នៅ​តែ​មាន​ការ​ងារ​ជាច្រើន​ត្រូវ​​ធ្វើ​ហើយ​ទទួល​រង​វិទ្យុ​សកម្ម​។ TEPCO (ក្រុម​ហ៊ុន​អគ្គិសនី Tokyo) បាន​សម្រេច​ប្រើសិក្ខាកាម​បរទេសដើម្បី​ធ្វើ​ការងារគ្រោះ​ថ្នាក់​ដូច​នេះ។ ទោះបីជាដឹងអំពីហានិភ័យ TEPCO នៅតែបញ្ជាក់ពីបរិយាកាសការងារមានសុវត្ថិភាព និង​ជ្រើស​រើស​មនុស្ស​ដោយ​ស្រប​ច្បាប់។

តាម​ច្បាប់​របស់​ជប៉ុនបរិយា​កាស​ឈាន​ ១០០ mSv (ឯកតា​រង្វាស់​ស្រូប​វិទ្យុសកម្ម​អ៊ី​យ៉ូដ) ក្នុង​រយៈពេល ៥​ ឆ្នាំ ឬពី ៥០ mSv ​រាល់​ឆ្នាំឡើងទៅគឺបរិយាកាសគ្រោះថ្នាក់។ ជាមួយ​នឹង​បរិយាកា​ស​ធ្វើ​ការ​ងារ​ដូច្នេះ ទោះ​បី​ប្រាក់​ខែខ្ពស់​យ៉ាង​ណា​ក៏​មិន​សូវ​មាន​អ្នក​ព្រមធ្វើ​ដែរ។ ហេតុ​នេះ​ស្ថាន​ភាព​ខ្វះ​ខាតធនធាន​មនុស្ស​ពិតជា​ធ្ងន់​ធ្ងរ។

ប្រសិនបើជាកម្មករជប៉ុន TEPCO ត្រូវទទួលខុសត្រូវ​បង់ធានារ៉ាប់រង ផ្តល់ជំនួយ​ និង​ដោះ​ស្រាយ​បញ្ហា​នៅពេលមានបញ្ហាកើតឡើងចំពោះសុខភាពរបស់កម្មករ។ ប៉ុន្តែ​ក្នុង​ករណី​ជួលកម្មករ​បរទេស​ TEPCO គ្រាន់​តែ​បញ្ចូនកម្មករត្រលប់​ទៅ​ប្រទេស​វិញ។ លើសពី​នេះកម្មករបរទេសមិន​ចេះ​ភាសាជប៉ុន​ ឳកាសដែល​ពួក​គេ​យល់​ព្រម​ធ្វើ​ការ​ងារក្រោមលក្ខខណ្ឌមាន​វិទ្យុសកម្ម​លើសកម្រិតសុវត្ថិភាពច្រើន​ជាង​ប្រជាជន​ជប៉ុន។

ក្នុង​ឆ្នាំ ២០១៥ សិក្ខា​កាម​បច្ចេកទេសនៅវៀតណាមត្រូវ​បញ្ចូន​ទៅ​ធ្វើ​ការក្នុង​បរិយាកាសមាន​វិទ្យុ​សកម្ម​ដោយ​គ្មាន​ការពន្យល់ច្បាស់​លាស់។ មិនត្រឹមតែប៉ុណ្ណឹង​ក្នុង​ចំ​ណោម​អាជីវកម្ម​ ២៩០ ត្រូវ​បានរកឃើញថាជ្រើស​រើសមនុស្ស​មិនស្រប​ច្បាប់។

បច្ចុប្បន្ន​នេះ TEPCO មាន​ ៣៨,០០០​ បុគ្គលិក​។ ប្រសិន​បើ​ការ​ងារពិត​ជា​មាន​សុវត្ថិភាព ហេតុ​អ្វី​គេ​មិន​ទុក​អោយ​បុគ្គលិក​របស់​គេធ្វើ​ការ​ងារនេះ?

ហេតុ​អ្វី​ត្រូវ​ប្រើ​កម្លាំង​ពល​កម្ម​បរទេស​សម្រាប់​ការ​ងារដែល​ដឹង​ថាមិន​សុវត្ថិ​ភាព​ដូចនេះ​?

TEPCO គឺជា​ក្រុម​ហ៊ុន​ធំ​មួយ​ ដូច្នេះពលករបរទេសជាច្រើនទុក​ចិត្ត​​មិន​មើល​អោយ​​ច្បាស់​អំពី​លក្ខខណ្ឌ​ការ​ងារក៏​ដូចជា​បរិយាកាស​ធ្វើ​ការ។ ជាមួយ​គ្នា​នេះ​គឺ​ការ​សន្យា​ប្រាក់​ខែ​ជាឧបករណ៍​បញ្ឆោត​ដ៏​មាន​ប្រសិទ្ធិ​ភាព។ ទោះ​បីជា​រក​លុយ​បាន​ច្រើន​យ៉ាង​ណា​ក៏​ដោយ​ប៉ុន្តែ​សុខភាព និង​ជីវិត​របស់​អ្នក​រងការ​​គំ​រាម​កំ​ហែង តើគួរ​តែ​លះ​បង់ដែរឬទេ?

Kengo Abe

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: