រឿង​រ៉ាវ​ស្រ្តី​ម្នាក់​ប្តូរ​មុខដើម្បី​រត់​គេចពី​ទោស​រយៈពេល ១៥ ឆ្នាំ

អ្នក​និពន្ធ Sakai Junko បានប្រៀបធៀបរឿង​មួយដូចខាងក្រោម៖

រូបភាព アマゾン

負け犬生活を長く続けた人が結婚した時、幸福というよりは安堵の表情に包まれているのも、「これで長い逃亡生活が終わった」という福田和子的心情が湧き上がってくるからなのでしょう。

ពេលដែលស្ត្រីម្នាក់រស់នៅក្នុងជីវិតអាពាហ៍​ពិពាហ៍ដែល​បែក​បាក់​រយៈពេល​យូរ​ ​អារម្មណ៍​សុភមង្គលមិន​ស្មើអារម្មណ៍​រួច​ផុត​ទេ​។ នាង​មាន​អារម្មណ៍​ថា​ធូរ​ស្រាល​ដូចជា​ Fukuda Kazuko ព្រោះ “នៅទីបំផុតជីវិតដែលរត់គេចត្រូវបាន​បញ្ចប់”។

តើនរណា​ជា Fukuda Kazuko ហើយ​ការ​ប្រៀបធៀប​នេះ​មាន​ន័យ​អ្វី?

ឃាតកម្មបុគ្គលិក​ស្រី​នៅ​ Matsuyama (松山ホステス殺害事件)

រូបភាព NAVER まとめ

ក្នុង​ឆ្នាំ ១៩៨២ នៅទី​ក្រុង​ Matsuyama ខេត្ត Aichi មាន​ស្រ្តី​ម្នាក់​ឈ្មោះ Fukuda Kazuko អាយុ ៣១ ឆ្នាំធ្វើ​ការ​ hostess (ស្រី​ទទួល​ភ្ញៀវ) ក្នុង​ហាង​ស្រាមាន​បុគ្គលិក​ម្នាក់​បាន​ច្របាច់​កមិត្តរួមការងាររហូត​ដល់​ស្លាប់​នៅ​ផ្ទះ​។ ប៉ូលីស និងព្រះរាជអាជ្ញាបាននិយាយថា Fukuda បាន​សម្លាប់​ស្រី​ទទួល​ភ្ញៀវក្នុង​គោល​បំ​ណង​ចង់បានទ្រព្យសម្បត្តិដើម្បី​សង​បំណុល ១០០,០០០ យ៉េនក្នុង​មួយ​ខែ​របស់​ខ្លួន។ ឃាតកម្មត្រូវបានគិត​ទុក​មុនហើយ​​ឃោរឃៅ​ណាស់។ ដូចជាឧក្រិដ្ឋជនដទៃទៀត Fukuda មិនចង់ជាប់គុកទេ។

ភាព​ភ័យ​ខ្លាច​ពន្ធនាគារ Matsuyama (松山刑務所事件)

ករណីខាងលើមិនមែនជាបទ​ល្មើស​ដំបូង​របស់ Fukuda Kazuko ទេ។ តាំងពី​ក្មេងអនាគត​របស់​នាង​គ្មាន​អ្វី​ល្អ​ ម្ដាយរបស់នាងបានប្រើផ្ទះដែលគ្រួសាររស់នៅដើម្បីបើកផ្ទះ​បន។ នៅអាយុ ១៨ ឆ្នាំ (១៩៩៦) Fukuda និង​បុរសម្នាក់​រស់​នៅ​ជាមួយ​នាងបាន​រៀប​ចំ​ផែន​ការប្លន់ទ្រព្យសម្បត្តិរបស់ប្រធានពន្ធដារជប៉ុន។ ពួកគេត្រូវបានចាប់ខ្លួនហើយ​បន្ទាប់​មក Fukuda ត្រូវ​បញ្ចូន​ចូលពន្ធនាគារ Matsuyama។

រូបភាព Twitter

នៅក្នុង​ពន្ធនាគារដូចជា​ឋានរកលោកីយ។ ពួក Gangster ផ្តល់​ប្រាក់អោយ​ឆ្មាំពន្ធនាគារដើម្បីគ្រប់គ្រងកន្លែងនេះ។ ពួក​វា​ជក់​បារី ផឹក​ស្រា​ លេង​ល្បែក​សីុ​សង ដើរ​ទៅ​មក​នៅ​​សាលធំ​​ និងរំលោភអ្នកទោសស្រី។ Fukuda Kazuko ក៏​ត្រូវ​ពួក​វា​បំពាន​ដែរ។

ក្នុងអំឡុង​ទសវត្សរ៍ទី ៦០ ការស៊ើបអង្កេតមួយ​ត្រូវ​បាន​ធ្វើឡើង​ប៉ុន្តែគ្មាន​ការចោទប្រកាន់ឡើយ។ រហូតដល់ពេល​កំណត់​ហេតុ​របស់​ Fukuda ត្រូវបានបោះពុម្ពផ្សាយ រឿងនេះ​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ពី​សាធារណៈជន និង​មតិរិះ​គន់។

ដំណើរ​រត់គេចរបស់​ Fukuda (逃亡)

ដក់​ជាប់នឹងស្រមោល​អតីតកាល Fukuda មិន​ខ្វល់អ្វីទាំង​អស់ក្រៅពី​​រត់គេច​ការ​កាត់ទោស។ នាង​ជាមួយនឹង​ប្តីបាន​បំ​ផ្លាញ​សាក​សព បញ្ចូន​ទ្រព្យ​សម្បត្តិរបស់​ជនរង​គ្រោះទាំង​អស់​ទៅ​ផ្ទះ​មួយទៀត​​ដើម្បីបង្កើត​​កន្លែង​កើត​ហេតុ​ក្លែង​ក្លាយបន្លំដូចជាករណី​រត់​គេចខ្លួនពេល​យប់ (夜逃げ ពាក្យនេះ​​សំ​ដៅ​លើ​ករណី​រត់​គេច​ខ្លួន​ពេល​យប់ក្នុង​គោល​បំ​ណង​មិន​សង​បំណុក)។ ​ផ្ទះ​នេះជារបស់​ប្រុស​ស្នេហ៍ដែលមិន​ដឹងថា Fukuda មាន​ប្តី​ និង​កូន​ទេ។

រូបភាព 大众点评

ជាការពិតណាស់រឿង​នេះមិនអាចលាក់បាំង​បាន​យូរ​។ យប់​មួយ​ប៉ូលីស​បាន​ទូរស័ព្ទ​ទៅ​ផ្ទះ​របស់ Fukuda ​ស្នើរសុំ​អោ​យ​នាង​មកបង្ហាញ​ខ្លួនដើម្បី​សាក​សួរ​។ Fukuda យល់​ព្រម​ជួប​ប៉ូលីស​ប៉ុន្តែ​ក្រោយ​មក​បាន​រៀប​ចំ​ឥវ៉ាន់ និង​ប្រាក់ ៦០០,០០០ យេ៉នហើយ​ចាក​ចេញពី Matsuyama។

តើ​ត្រូវ​រត់​គេច​អស់​​មួយ​ជីវិតឬ? ជាក់​ស្តែង​រយៈពេលកំ​ណត់​កាត់​ទោសនៅ​ប្រទេសជប៉ុន​សម័យ​នោះត្រឹម​តែ ១៥ ឆ្នាំ។ ហេតុ​នេះ Fukuda គ្រាន់​តែ​គេច​ខ្លួន​ផុត​​រយៈពេល​នេះ នាង​នឹង​រួច​ផុតពី​ទោស (ច្បាប់បច្ចុប្បន្នមិនចែងពីពេលវេលានៃការកាត់ទោសទេ)​។

តាំងពី​ពេល​នោះ Fukuda បាន​រត់​គេចរយៈពេល ៥៤៧៥ ថ្ងៃ​។

ស្រ្តី​មាន​មុខ ៧ (七つの顔を持つ女)

រូបភាព YouTube

Fukuda ជាស្រ្តី​ម្នាក់​មាន​ល្បិច​ច្រើន​ រាល់​ជំហាន​របស់​នាង​សុទ្ធ​តែ​គិតគូរ​​ច្បាស់​លាស់​។ នៅ​លើ​រថភ្លើងទៅ Osaka នាង​បាន​ទូរ​ស័ព្ទ​ទៅ​ផ្ទះ និង​ប្រុសស្នេហ៍ចាស់។ ប្រាកដណាស់ Fukuda ដឹង​ថា​ពេល​និយាយ​ទូ​រស័​ព្ទ​មាន​អ្នក​លួច​ស្តាប់ប៉ុន្តែ​វា​គ្រាន់​តែ​ជាការ​បង្វែង​ដានការស៊ើបអង្កេតប៉ុណ្ណោះ។

ក្នុងពេលតែមួយ Fukuda បានចំណាយពេលវះកាត់កែសម្ផស្សជាច្រើនដងដើម្បីផ្លាស់ប្តូរមុខ។ សារព័ត៌​មាន​ហៅ​នាង​ថាជា 七つの顔を持つ女 (ស្ត្រី​មាន​មុខ​ ៧)។

សកម្មភាព​របស់ Fukuda ពិត​ជា​មិន​អាច​ទាយ​ទុក​​មុនប៉ុន្តែ​នៅ​តែ​មាន​ចន្លោះ​ប្រហោង​។ បន្ទាប់​ពី​រៀប​ការ​ជាមួយ​បុរស​ម្នាក់នៅ​ខេត្ត Kanezawa។ Fukuda បាន​ទំនាក់​ទំនង​ទៅ​កូន​ប្រុស​របស់​ខ្លួន​ បញ្ចុះ​បញ្ចូលកូន​ប្រុសទៅ​រស់​នៅ​ជាមួយ​ខ្លួនក្នុង​នាម​ជាចៅ​ប្រុស។ អ្នកទាំងពីរបានធ្វើសកម្មភាពនេះ​មួយរយៈរហូតដល់អ្នក​ជិត​ខាងសង្ស័យ​ហើយ​រាយការណ៍​ប្រាប់​ប៉ូ​លីស​។ ប៉ុន្តែ Fukuda ដឹង​មុន​រឿង​នេះហើយ​ប្រញាប់​រត់​គេចទៅ Fukui។

ត្រូវ​ចាប់​ខ្លួន (逮捕)

ទី​បញ្ចប់ Fukuda ត្រូវ​បាន​ចាប់​ខ្លួន​នៅ Fukui គ្រាន់តែប៉ុន្មានថ្ងៃមុនពេលទោស​របស់​នាង​ត្រូវ​បញ្ចប់។ Fukuda ត្រូវ​បាន​ម្ចាស់​ហាង Oden កន្លែង​ដែលនាង​​មក​ញឹក​ញាប់ ម្ចាស់​ហាង​បាន​សហការជាមួយ​ប៉ូលីសដើម្បី​យក​ស្នាម​ម្រាម​ដៃរបស់​នាង​លើ​ដប​ស្រាបៀ។ លទ្ធ​ផល​បាន​អោយ​ដឹង​ថាជាមនុស្ស​តែ​មួយ។ រឿង​នេះ​ត្រូវ​បាន​បញ្ចប់​កំ​ឡុង​រយៈពេលរត់គេច​ជិត ១៥ ឆ្នាំ។

រូបភាព 動画マニア

ក្រោយ​មក​ពេល​នៅ​ក្នុង​គុក Fukuda សរសេរសៀវភៅ​មួយ​រៀបរាប់​អំពី​ជី​វិត​របស់​ខ្លួន។ សៀវភៅ​កំ​ណត់​ហេតុ​របស់ Fukuda មាន​ឈ្មោះ​ថា “រន្ធដៅ​ទឹក​ភ្នែក​”។ នៅ​ឆ្នាំ ២០០៥ Fukuda បាន​ស្លាប់​ក្នុង​គុកមាន​អាយុ ៥៧ ឆ្នាំ។

តើ​មនុស្ស​ស្រី​ម្នាក់​នេះអាច​មាន​អារម្មណ៍​ថា​ធូរ​ស្រាលក្រោយ​រយៈពេល​រត់គេច រៀបចំ​គម្រោង​ការ ទ្រាំនឹង​ភាព​ឈឺ​ចាប់រាងកាយ​ដែរឬទេ? ទោះបី​​គំនិត​​មនុស្ស​ល្អឥតខ្ចោះប៉ុន្តែ​នៅ​តែ​មិន​អាច​រត់គេច​ពី​ទោសដោយ​សារតែ​សំ​ណាញ់​ច្បាប់​ញឹក។

Sacchan

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: