បទបញ្ជាផ្ទៃក្នុងដែលមិនទំនងនៅសាលាជប៉ុន
បន្ទាប់ពីរឿងមាននារីម្នាក់សក់ធម្មជាតិពណ៌ត្នោតប៉ុន្តែត្រូវបង្ខំអោយលាបសក់ពណ៌ខ្មៅវិញ មានចំនុចខ្វះខាតមួយចំនួននៃបទបញ្ជាផ្ទៃក្នុងរបស់សាលាជប៉ុនត្រូវរិះគន់។ ក្រុមមួយត្រូវបានបង្កើតឡើងដើម្បីស្វែងយល់អំពីបទបញ្ជាផ្ទៃក្នុងដែលមិនទំនងនៅសាលាជប៉ុន។ ពួកគេបង្ហាញពី “black list” (បញ្ជីខ្មៅ) ហើយដឹងថាប្រហែល ២ ភាគ ៣ សិស្សវិទ្យាល័យជប៉ុនត្រូវទ្រាំជាមួយនឹងបទបញ្ជាមិនទំនងនៅសាលារបស់ខ្លួន។
បទបញ្ជាមិនទំនងរបស់សាលាជប៉ុនមានដូចជា៖
– សិស្សគួរស្លៀកខោអាវទ្រនាប់មានពណ៌ដូចដែលបានកំណត់
– សិស្សមិនត្រូវបានអនុញ្ញាតអោយចងសក់លើកខ្ពស់ទេ
– នៅក្នុងថ្នាក់អាចកណ្តាស់យ៉ាងច្រើន ៣ ដង
– សិស្សត្រូវមានការអនុញ្ញាតពីគ្រូបង្រៀនទើបអាចកាត់សក់ក្នុងរដូវវិស្សមកាល
– សិស្សប្រុស និងសិស្សស្រីត្រូវរក្សាគម្លាត ២ ម៉ែត្រ
– សិស្សមិនត្រូវបានអនុញ្ញាតអោយពាក់កន្សែងកក្នុងកំឡុងពេលប្រឡងទេ។
រូបភាព grape
ការពិតមិនមែនមានតែនៅសាលាទើបមានបញ្ហាដូចសិស្សស្រីសក់ពណ៌ត្នោតខាងលើទេ ប្រហែល ២០% សាលាវិទ្យាល័យជប៉ុនមានបទបញ្ជាផ្ទៃក្នុងសិស្សត្រូវដាក់សក់ពណ៌ខ្មៅ (មិននិយាយអំពីសក់មានពណ៌ធម្មជាតិដូចសិស្សស្រីខាងលើ) ដូច្នេះបើមាន ៦ សាលាក្នុងនោះនឹងមានសាលា ១ ចែងអំពីសម្លៀកបំពាក់ទ្រនាប់របស់សិស្ស។
ពិតជាមិនសមហេតុផលសោះ
បន្ទាប់ពីព័ត៌មាននេះត្រូវបានបង្ហាញមានមតិរិះគន់របស់អ្នកលេងអីុនធឺណេតដូចជា៖
រូបភាព BuzzFeed
“បទបញ្ជាទាំងនេះគួរអោយអស់សំណើចណាស់”
“ប្រសិនបើមានបទបញ្ជាតឹងរ៉ឹងច្រើននាំអោយសិស្សកាន់តែមិនស្តាប់សម្តីប៉ុណ្ណោះ”
“ពេលខ្ញុំមករដូវគ្រូកីឡាមិនអនុញ្ញាតអោយសម្រាកថែមទាំងត្រូវរត់ជុំវិញសាលាទៀត”
“រហូតដល់ក្រចកដៃក៏ត្រួតពិនិត្យដែរ។ គ្រាន់តែមានក្រចកដុះចេញបន្តិចគឺអោយកាត់ចោលភ្លាម”
“សាលាមិនអោយពាក់អាវក្រៅទោះបីរដូវរងារមានព្រិលធ្លាក់ពេញផ្លូវក៏ដោយ”
“បទបញ្ញាតិ្តពេលកណ្តាស់មិនគួរអោយជឿ។ ខំទ្រាំមិនកណ្តាស់អាចធ្វើអោយអ្នកកណ្តាស់កាន់តែខ្លាំងឡើងតែប៉ុណ្ណោះ”
“ខ្ញុំធ្លាប់កណ្តាស់ជាប់គ្នា ១០ ដងក្នុង ១ នាទី។ វាធ្វើអោយខ្ញុំជួបបញ្ហាច្រើន”
ប្រសិនបើអ្នកកំពុងតែស្រមៃអំពីសាលាជប៉ុនជាកន្លែងរ៉ូមែនតិច ឬជាកន្លែងផ្តើមស្នេហ៍អណ្តែតអណ្តូង គួរតែភ្ញាក់ពីសុបិន្ត។ ទោះបីដឹងថាកម្រិតថ្នាក់វិទ្យាល័យត្រូវបង្ហាត់បង្រៀនទាំងចំណេះ សីលធម៌ និងបទបញ្ញត្តិ។ ប៉ុន្តែចំពោះបទបញ្ជាផ្ទៃក្នុងដែលមិនទំនងទាំងនេះ តើនរណាអាចស្តាប់តាម?
ប្រភព YAHOO NEWS
Sacchan