របៀប​រស់​នៅ​តាម​បែប​សាមញ្ញ​របស់​ប្រជាជនជប៉ុន

ពេល​ដែល​សង្គម​កាន់​តែ​មមាញឹក​ចំណែក​ការ​រស់​នៅ​មានភាព​ស្មុគ​ស្មាញខ្លាំង​ឡើង។ តារា​ផ្នែក​​រៀប​ចំ​ផ្ទះ Marie Kondo និយាយថា មាន​មនុស្ស​ជាច្រើន​ចូលចិត្ត​នៅ​ជប៉ុន និង​ទូ​ទាំង​ពិភពលោក។ បាន​ចូល​រួម​ផ្សព្វ​ផ្សាយ​អំពី​គំនិត​កាត់​បន្ថយ​ឥវ៉ាន់​ក្នុង​ផ្ទះ ហើយ​ប្រើ​តែ​ឧបករណ៍​ដែល​យើង​ពិត​ជា​ត្រូវ​ការ។

គំនិត​កាត់​បន្ថយ​នេះធ្វើអោយ​ជនជាតិ​ជប៉ុន​ជាច្រើន​ចូលចិត្ត​ អ្នក​ដែល​តែង​តែ​មាន​គំ​និត​ថា “”Less is more”។

ទន្ទឹម​នឹង​នោះគំនិត​កាត់​បន្ថយ​ពិត​ជា​នាំ​មក​នូវ​សារប្រយោជន៍​ជាក់​ស្តែងដូចជា សន្សំសំ​ចៃ​ថវិកា កន្លែង។ ដោយ​សារ​តែ​ប្រទេសជប៉ុនគឺជាប្រទេសដែលរង​រញ្ជួយ​ដីញឹក​ញាប់ ការ​កាត់​បន្ថយ​ឥវ៉ាន់អាចទប់ស្កាត់ការបំផ្លាញបណ្តាលមកពីគ្រោះមហន្តរាយធម្មជាតិ។ យោងតាមស្ថិតិជាងពាក់កណ្តាលប្រជាជនបានរងរបួសនៅក្នុងការរញ្ជួយដីសុទ្ធ​តែ​ត្រូវវត្ថុធ្ងន់ធ្លាក់ពីលើខ្លួន។

សូម​មើល​រូប​ភាព​ខាង​ក្រោម​នេះដើម្បី​ដឹង​អំពីការ​រស់​នៅ​តាម​បែប​សាមញ្ញរបស់​ប្រជាជនជប៉ុន​បែប​ណា។

ជនជាតិ​ជប៉ុន​មិន​ប្រើគ្រែទេ កន្លែងគេង​គ្រាន់តែ​ត្រូវ​ការពូកតែ​ប៉ុណ្ណោះ។

គេមិន​មាន​ទម្លាប់រក្សាទុក​ម្ហូប​ក្នុង​ទូ​ទឹក​កក​ទេ។

បន្ទប់ទឹកក៏​មិន​មាន​របស់​របរច្រើន​ដែរ។

មិន​គួររៀបដាក់​ដប​សាប៊ូច្រើន​ពេកនៅ​លើអាង​ត្រាំទឹក​។ ការ​រចនា​នេះ​ពិតជា​សាមញ្ញ រៀប​រយ និង​ល្អ។

គ្រាន់តែ​ត្រូវ​ការ​ឧបករណ៍ដាក់​ច្រាស​ដុសធ្មេញ​តូច​មួយ​ប៉ុណ្ណោះ។

ឬគ្រាន់​តែ​ដាក់​ដូច​រូប​ខាង​ក្រោម​ក៏​បាន។

​វត្ថុទាំងអស់​មាន​កន្លែង​របស់​វា​មិន​ចាំ​បាច់​ចំ​ណាយ​ពេល​រក​។

សម្ភារៈញ៉ាំ​បាយ​សាមញ្ញប៉ុន្តែ​មាន​គ្រប់​គ្រាន់​។

Saeko Kushibiki ដាក់​ពូក futon ខាង​ក្នុង​ទូសម្លៀកបំ​ពាក់របស់​ខ្លួន ទុក​កន្លែងសម្រាប់​សកម្មភាព​ផ្សេងៗ​ទៀត។ ជាមួយ​​​គំនិតនេះអ្នក​គ្រាន់​តែ​ត្រូវ​ការ​បន្ទប់​តែ​មួយ​ប្រើ​សម្រាប់​គេង ធ្វើ​ការ និង​កន្លែង​ញ៉ាំ​បាយ។

អ្វី​ដែល​អ្នក​ត្រូវ​ការ​គ្រាន់​តែ​តុមួយ​​ និង​កៅ​អី​មួយ។

ឬមិន​មាន​ក៏​បានដែរ។

សូម​​ចាំ​ថា​កាន់​តែ​សាមញ្ញ និង​​អនាម័យ។

មនុស្ស​ដែល​រស់​នៅ​តាម​បែប​សាមញ្ញ​ដឹង​ពី​វិធីរៀប​ចំ​ផ្ទះ​របស់​គេមើល​ទៅ​ស្អាត។

សម្ភារៈប្រើប្រាស់​តិច​ធ្វើ​អោយ​​ងាយ​ស្រួលតុប​តែង​។

កាន់​តែ​សាមញ្ញ​អ្នក​មិន​ចំណាយ​ពេល​រៀប​ចំ​ច្រើន​។

សូម្បី​តែ​អំពូល​ភ្លើង​ក៏​រចនាសាមញ្ញបំផុត​ដែរ។

នេះ​ជា​ការ​រស់​នៅ​ល្អ​ដោយ​សារ​តែ​របស់​កាន់​តែ​តិច​ ឳកាសបាត់​របស់​កាន់​តែ​មិន​សូវ​មាន​ហើយ​អាច​ធ្វើ​អោយ​អ្នករករបស់​បាន​លឿន។

មិន​ចាំបាច់​មាន​ទូដាក់​ចាន​ កែវ ស្លាប​ព្រា ទេ អ្នក​អាច​រៀប​ចំ​ដូច​រូ​បខាង​ក្រោម។

គេ​ដាក​់របស់​តាម​គូរ​កន្លែង​ដើម្បី​មិន​បាច់​រក​យូរ។

មិន​ចាំ​បាច់​មាន​ឧបករណ៍ជូត​ផ្ទះទេ។

Clean your home, clear your mind!

ពិត​ជា​គ្មាន​អ្វី​ពិបាក​ទេ​ប្រសិន​បើ​អ្នក​ចង់ធ្វើវា។

រូប​ភាពខាង​លើ​ពិតជា​ទាក់​ទាញ និ​ង​ស្អាត​ណាស់​មែន​ទេ? តើ​នរណា​និយាយ​ថា​របស់​តិច​មិន​ល្អ? មាន​របស់​ប្រើ​ច្រើន​ទើប​ល្អ?

តាម​រយៈរូប​ខាង​លើ តើ​អ្នក​ចង់​រៀប​ចំ​ផ្ទះ​របស់​អ្នក​បែប​ណា? តើ​អ្នក​ចង់​ធ្វើ​តាម​របៀប​រស់​នៅ​សាមញ្ញបែប​ជប៉ុនទេ?

ប្រភព Thisinsider

Sachiko​

 

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: