រឿង​រ៉ាវ​ជីវិត​របស់ Moka ជាអ្នក​កែ​ភេទបាន​រួច​ផុត​ពី​សេចក្តី​ស្លាប់​ក្រោយ​ពេល​ធ្វើ​អត្តឃាត

ថ្មីៗនេះ​មាន​ព័ត៌​មាន​និយាយ​អំពី​មនុស្ស​ម្នាក់​កែ​ភេទលោតពីអគារ​ជាន់ទី ១២ តែ​មិន​ស្លាប់។

រូបភាព https://www.huffingtonpost.jp/entry/transgender-moca_jp_5cb6e24fe4b0ffefe3b934de

ឈ្មោះ​​មនុស្ស​ម្នាក់​នេះ​គឺ Moka មុន​ពេល​​រស់​នៅ​ក្នុង​រាងកាយ​ជានារី ឯកសារ​ផ្ទាល់​ខ្លួនរបស់​នា​ង​​ជា​បុរស។ ជីវិត​អ្នក​​ប្តូរ​ភេទ​នៅ​ប្រទេសជប៉ុនមិន​​​ងាយ​ស្រួល​ទេ​ នាង​ធ្លាប់​អស់​សង្ឃឹម​ហើយ​ព្យាយាម​ធ្វើ​អត្តឃាត​ជាច្រើន​ដង។ បន្ទាប់​ពី​ធ្វើ​អត្តឃាត​មិន​សម្រេចនាងបាន​យល់​អំពី​អត្តន័យ​នៃ​ជីវិត​ពេញ​ទៅ​ដោយ​ភាព​អស្ចារ្យ​ ហើយ​សម្រេច​ចែក​រំលេក​រឿង​រ៉ាវ​របស់​ខ្លួន​ដើម្បី​លើក​ទឹក​ចិត្ត​អ្ន​ក​ដែល​មាន​ជីវិត​ដូចជា Moka។​

“ខ្ញុំ​ធ្លាប់លោត​ចុះ​ពី​អគារ​នៅជាន់ទី ១២​”

នោះគឺ​នៅ​ក្នុង​ខែតុលា ឆ្នាំ ២០១៥

Moka ឈរ​ម្នាក់​ឯង​នៅ​អគារ​ជាន់​ទី ១២ មើល​ទៅ​លើ​មេឃដ៏​ធំទូលាយ។ មុន​នោះ​នាង​បាន​ផឹក​ថ្នាំ​រម្ងាប់​អារម្មណ៍​ជាច្រើន​គ្រាប់ហើយ​​កំពុង​ស្តាប់បទ​ចម្រៀង​ដែល​ខ្លួន​ចូល​ចិត្ត​។

ជាមួយនឹង​ប្រសិទ្ធិ​ភាព​​ថ្នាំ​ Moka បាន​លោត​ចុះ​ដោយ​មិន​គិត​អំពី​អ្វី​បន្ថែម។ ពិត​ជាចម្លែក​នាង​ធ្លាក់​លើ​​ដំបូល​ឡាន​​កំ​ពុង​ចត​ខាង​ក្រោម។ នាង​បាក់​ឆ្អឹង​ដៃ របួសធ្ងន់ធ្ងរនៅឆ្អឹងខ្នង និង​ទ្រូង​។ ពេល​ឮសម្លេង​របស់ Moka អ្នក​គ្រប់​គ្រង​អគារបាន​ហៅ​ឡាន​សង្រោះ​បន្ទាន់ និង​បញ្ជូន​​នាង​ទៅ​បន្ទីរ​ពេទ្យ​។ ទោះ​បី​រង​របួស​ធ្ងន់​ធ្ងរ​ប៉ុន្តែ​នាង​ត្រូវ​បាន​សង្រ្គោះ​រួច​ពី​សេចក្តី​ស្លាប់។

Moka មិន​ចាំ​អ្វី​អំពី​រឿង​អត្តឃាតនេះគ្រាន់​តែ​ដឹង​ថាក្រោយ​ពេល​ដឹង​ខ្លួន​ម្តាយ Moka កំ​ពុង​តែ​យំជិត​គ្រែ​របស់​នាង។ ជាមួយនឹង​ការ​ឈឺចាប់​រាង​កាយ​ Moka ស្រែក​ថា “ឈឺ​ណាស់ទុក​អោយ​ខ្ញុំ​ស្លាប់​ទៅ” ទោះ​បី​ជា​យ៉ាងណារាង​កាយ​របស់​នាង​មិន​អាច​ធ្វើ​ចលនា​បាន។ រយៈពេល​យូរ​ដេក​នៅ​លើ​គ្រែ ឆ្លង​កាត់​ការ​ព្យាបាល​ជាច្រើន​ នាង​យល់​ថា​ខ្លួន​មិន​អាច​ស្លាប់​បាន​ទេហើយ​សម្រេច​ចិត្ត​បោះ​បង់​ការ​ធ្វើ​អត្តឃាត។ ចំណាយ​ពេល​គិត​ពី​រឿង​អវិជ្ជមាន នាង​រៀន​ធ្វើអោយ​ជីវិត​មាន​ភាព​រីក​រាយ និង​រស់​នៅ​អោយ​បាន​ល្អ។

Moka ចេញ​ពីមន្ទីរ​ពេទ្យ​នៅ​ខែ ១២ ហើយ​​ចាប់​ផ្តើម​ជីវិត​ថ្មី។

រូបភាព https://www.huffingtonpost.jp/entry/transgender-moca_jp_5cb6e24fe4b0ffefe3b934de

តាំងពីអាយុ ៣​ ឆ្នាំ Moka ចាប់​ផ្តើម​មិន​យល់ជីវិត​របស់​ខ្លួន​។ ទោះ​ជា​​ស្ថិត​ក្នុង​រាង​កាយ​ក្មេង​ប្រុស​ នាង​នៅ​តែ​គិត​ថា​ខ្លួន​ជា​ក្មេង​ស្រី។ រហូត​ដល់​ពេល​រៀន​នៅ​វិទ្យា​ល័យ​ Moka ក្លាយ​ជា​យុវជន​ម្នាក់​ដែល​តែង​តែ​មិន​ពេញ​ចិត្ត​ជាមួយ​នឹង​រាង​កាយ​របស់​ខ្លួន។ អាយុ ១៥ ឆ្នាំពេល​រៀន​ថ្នាក់​វិទ្យា​ល័យ​ Moka បាន​អាន​ការ​ផ្សាយ​ព័ត៌​មាន​ចាក់ hormone ប្តូរ​​ភេទ​លើ Internet ហើយ​សម្រេច​ធ្វើ​តាម។ នាង​មិន​អាច​គិត​ពី​អ្វី​គ្រាន់​តែ​ដឹង​ថាខ្លួន​ចង់​រស់​នៅ​ក្នុង​រាងកាយ​ជា​នារី​។

ក្នុង​ពេល​នោះលើ TV កំ​ពុង​តែ​ផ្សាយ​រឿង​ភាគនិយាយ​អំពីសិស្ស​ម្នាក់ជួប​បញ្ហា​ក្នុង “ជម្រើស​បែង​ចែក​ភេទ​របស់​ខ្លួន”។ ដោយ​សារ​តែ​ឥទ្ធិពល​នៃ​រឿង​ Moka ពិតជា​ខ្លាចនាង​ចាប់​ផ្តើម​គិត​ថា​ខ្លួន​មាន​ជម្ងឺផ្លូវ​ចិត្ត។ ខណៈពេល​នេះ​ដោយ​សារ hormone នារីទ្រូងរបស់​នាង​ធំហើយចាប់​ផ្តើម​ដូច​នារី។ រូប​រាង​ខាង​ក្រៅ​កាន់​តែ​ប្លែក​ Moka​ សម្រេច​ប្រាប់​រឿង​ទាំង​អស់​ទៅ​ឪពុក​ម្តាយ​។ ពេល​ដឹង​ពី​ការ​ពិត​ឪពុក​ម្តាយ​ Moka ស្រឡាំងកាំងប៉ុន្តែ​ប្អូន​ប្រុស​របស់​នាងពីរ​នាក់យល់អំពី​អារម្មណ៍​របស់​នាង។

ក្រោយ​មក​ Moka បាន​បន្ត​ការ​សិក្សា​តាម​កម្មវិធី​អប់​រំតាមបណ្តាញ Internet។ ក្រៅពី​នេះ​នាង​ធ្វើ​ការ​ថែម​ម៉ោង​នៅ​ហាង​ស្រាជាន់ទី ២ Shinjuku។ Moka ត្រូវ​បាន​គេ​ចែក​អោយ​​ឯកសញ្ឋាននារី។ នៅ​ហាង​ស្រាមិន​សូវ​មាន​ស្រី​ស្អាត​ទេហេតុ​នេះ​វត្តមាន​របស់​នាង​ពិត​ជា​ពិសេស​ណាស់។

នៅ​អាយុ ២០ ឆ្នាំនាង​ត្រូវ​បាន​ទទួល​ចូល​ធ្វើ​ការ​នៅ​ក្រុម​ហ៊ុន​រចនា​ម៉ូត​សម្លៀក​បំ​ពាក់ ប៉ុន្តែ​នាង​​ឈប់ពី​ការ​ងារក្រោយ​រយៈពេល ១០​ ខែ។ Moka បាន​សម្រេចធ្វើ​ការ​ងារក្នុង​គោ​លបំណង​ជួយ​អោយ​អ្នក​មាន​ជីវិត​ដូចជា​នាង​។

រូបភាព https://www.huffingtonpost.jp/entry/transgender-moca_jp_5cb6e24fe4b0ffefe3b934de

ទោះបី​ជាចាក់ hormone ប៉ុន្តែ​ពេល​ងូត​ទឹក​ មើល​ប្រដាប់​ភេទ​របស់​ខ្លួន​ Moka ពិតជា​ពិបាក​ចិត្ត​ពេល​ដឹង​ថា​ខ្លួន​ជា​បុរស។ នៅ​អាយុ ២៣ ឆ្នាំ Moka ទៅ​ប្រទេស​ថៃដើម្បី​វះ​កាត់​កែ​ភេទ​ទាំង​ស្រុង​។

ចំណាយ​សម្រាប់​ការ​វះ​កាត់​គឺ ១,៦ លាន​យ៉េន​។ ក្រោយ​ពេល​វះ​កាត់​ Moka ត្រូវ​ត្រាំ​ជាមួយនឹង​ការឈឺ​ចាប់ និង​ចំណាយ​ប្រាក់​ជាប្រចាំដើម្បី​រក្សា​សម្រស់​របស់​ខ្លួន។

ប៉ុន្តែ​ជីវិត​នៅ​តែ​មាន​ភាព​លំ​បាក​ល្វីង​ជូរ​ចត់​។ ទោះ​ជា​ធ្វើ​គ្រប់​យ៉ាងដើម្បី​ក្លាយ​ជា​នារីបុ៉ន្តែ​ក្រោយ​ពេល​ក្លាយ​ជា​នារី នាង​ត្រូវ​ប្រឈម​នឹង​ការ​រើស​អើម​ភេទ​របស់​​មនុស្ស​នៅ​ជំ​ុវិញ។ ចំពោះ​សម្ពាធ​នេះ Moka បាន​ផ្លាស់​ប្តូរ​ឯកសារផ្ទាល់​ខ្លួន​ទៅ​ជា​ភេទ​ស្រី។

Moka ខំប្រឹង​ធ្វើ​ការ​ដើម្បី​បំ​ភ្លេច​រឿង​ទាំង​អស់​រហូត​ដល់​ធ្លាក់​ខ្លួន​ឈឺ បាក់​ទឹក​ចិត្ត និង​មាន​ជម្ងឺ​ផ្លូវ​ចិត្ត​។ ទោះជាការ​ងារ​ស្រាល ប្រាក់​ខែ និង​​ឋានៈសុទ្ធ​តែ​ល្អ ប៉ុន្តែ​អារម្មណ៍​រើស​អើម​ រក្សា​គម្លាតធ្វើ​អោយ Moka ប្រើ​ថ្នាំ​រម្ងាប់​អារម្មណ៍ក្នុង​រយៈពេល ៥​ ឆ្នាំ។

រូបភាព https://www.huffingtonpost.jp/entry/transgender-moca_jp_5cb6e24fe4b0ffefe3b934de

ទី​​បញ្ចប់​នាង​បាន​ស្វែង​រក​សេចក្តី​ស្លាប់​។ ពិត​ជា​សំណាង​នាង​រួច​ពី​សេចក្តី​ស្លាប់ហើយ​ត្រលប់​មក​ជីវិត​របស់​ខ្លួន​វិញ។ តាំងពី​ពេល​នោះ Moka យល់​ថា​នាង​នៅ​រស់​ និង​បន្តជីវិត​ជាមួយ​អត្តន័យ​ណា​មួយ​។ នាង​គិត​ថា​ខ្លួន​ត្រូវ​ជួយ​អ្នក​ដែល​ធ្លាក់​ក្នុង​ស្ថាន​ភាព​ដូ​ច​ខ្លួន។ ចាប់​តាំង​ពី​ពេល​នោះ​ Moka បាន​ក្លាយ​ទៅ​ជា​អ្នក​ប្រឹក្សា​តាម​បណ្តាញ​អន​ឡាញ។

រូបភាព https://www.huffingtonpost.jp/entry/transgender-moca_jp_5cb6e24fe4b0ffefe3b934de

មិន​ត្រឹម​តែ​ប្រឹក្សាអំពី​បញ្ហាទាក់​ទង​នឹង​ភេទ Moka ក៏​បាន​ជជែក និង​ជួយមនុស្ស​ជាច្រើន​ដែល​ជួប​បញ្ហា​ផ្លូវ​ចិត្ត​ផ្សេង​ទៀត។ Moka បង្ហាញ​ពី​ជីវិត​រីក​រា​យ​ និង​ភាព​អស្ចារ្យ​នៃជីវិត​។ មិន​មែន​កើត​ឡើងចំពោះ​អ្នកប្តូរភេទ​តែប៉ុណ្ណោះ​ទេ នៅ​លើ​លោក​នេះតែង​តែ​មាន​បញ្ហា​ធ្វើ​អោយ​ប៉ះ​ពាល់​ដល​់​គំនិត​របស់​អ្នក​ ធ្វើ​អោយ​ពួកគេ​កាន់​តែ​អស់​សង្ឃឹម​ហើយ​បាត់​បង់​ភាព​ជឿជាក់​ក្នុង​ជីវិត​។ ប៉ុន្តែ​មួយជំហាន​ម្តង Moka ជួយ​អោយ​ពួកគេ​ស្រលាញ់​ជីវិត​ និង​ចង់​រស់​នៅ​បន្តដោយ​សប្បាយ​រីក​រាយ។

មានវិធី​ជាច្រើន​អាច​ដោះ​ស្រាយ​បញ្ហា​​ ស្លាប់​មិន​មែន​ជាដំណោះ​ស្រាយ​ល្អ​ទេ។

ដូចជា Moka បាន​រួច​ផុត​ពី​សេចក្តី​ស្លាប់ហើយ​សម្រេចត្រលប់​មកដើម្បី​ជួយ​អ្នក​ដទៃ។

Kengo Abe

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: