សារមន្ទីរដាក់តាំងស្បែកមនុស្សពិតមានរូបសាក់
គ្រាន់តែរូបសាក់តូចមួយនៅលើស្បែកក៏អាចធ្វើអោយអ្នកខ្លាច និងឈឺទៅហើយ។ ដើម្បីសាក់ bodysuit រូបសាក់ដូចជា Yakuza ជប៉ុនមិនត្រឹមតែឈឺថែមទាំងអស់លុយទៀត។ អ្នកវិទ្យាសាស្រ្តបាននិយាយថាវាពិតជាខ្ចះខ្ចាយប្រសិនបើយើងមិនរក្សាស្បែកមានរូបសាក់ទុកក្រោយពេលម្ចាស់ស្លាប់។
សារមន្ទីរវេជ្ជសាស្ត្រសាកលវិទ្យាល័យទីក្រុង Tokyo បានរក្សាទុកនូវស្នាដៃពិសេសនៃរូបសាក់លើស្បែកមនុស្ស។ មនុស្សមួយចំនួនបានបរិច្ចាគអោយសារមន្ទីរស្បែកមានរូបសាក់ពេញខ្លួនក្រោយពេលគេស្លាប់។ លោក Fukushi គឺជារោគសាស្ត្រវិទូ អ្នកដែលចាប់អារម្មណ៍ផ្នែករូបសាក់របស់ជប៉ុនតាំងពីឆ្នាំ ១៩២៦ ជាអ្នកទទួលខុសត្រូវរក្សាទុករូបសាក់ចម្លែកនេះ។
គាត់ក៏ជាអ្នកបកស្បែកដែលមានរូបសាក់របស់អ្នកបរិច្ចាគ និងរក្សាទុក។ លោក Fukushi ចូលចិត្តរូបសាក់រហូតដល់ហ៊ានចំណាយប្រាក់សម្រាប់អ្នកមានរូបសាក់ពេញខ្លួនជាមួយនឹងលក្ខខណ្ឌពួកគេត្រូវបរិច្ចាគស្បែកមានរូបសាក់ក្រោយពេលស្លាប់។ បច្ចុប្បន្នមានប្រហែល ១០៥ ស្បែក (មិនមែនទាំងអស់សុទ្ធតែមានរូបសាក់ទេ) ដាក់តាំងនៅសារមន្ទីរ។
លោក Fukushi ប្រើវិធីសាស្រ្តពីរដើម្បីរក្សាស្ងួត និងរក្សាទឹក។
រាងកាយរបស់អ្នកបិរច្ចាគត្រូវបានបកស្បែក សម្អាតជាលិកា និងសរសៃប្រសាទ បន្ទាប់មកទាញពន្លាតហើយហាលអោយស្ងួត។ ក្រោយមកស្បែកចាប់ផ្តើមរួញ ជ្រីវជ្រួញ នៅពេលនេះអាចប្រើសារធាតុគីមីមួយចំនួនដើម្បីរក្សាស្បែក។ ចំណែកវិធីសាស្រ្តទឹកធ្វើស្រដៀងនេះប៉ុន្តែត្រាំស្បែកក្នុង glycerin ឬ formalin alcohol។
ទោះបីការដាក់តាំងស្បែកមនុស្សគួរអោយចាប់អារម្មណ៍សម្រាប់មនុស្សមួយចំនួន ប៉ុន្តែការដាក់តាំងស្បែកមនុស្សជាសាធារណៈប្រាកដជាទទួលការមតិមិនពេញចិត្តច្រើន។ សារមន្ទីរនៅ Tokyo មិនមែនជាកន្លែងតែមួយគត់ដាក់តាំងរូបសាក់លើស្បែកមនុស្សទេ។ ទាំងនេះនាំអោយមានភាពសង្ស័យអំពីភាពស្របច្បាប់នៃស្បែកដែលបានដាក់តាំង។ ថាតើស្បែកទាំងនេះមកពីអ្នកស្ម័គ្រចិត្តបរិច្ចាគ ដំណើរការអនុវត្តតាមជំហាន ធានាផ្នែកវិទ្យាសាស្ត្រ និងមនុស្សជាតិដែរឬទេ?
ប៉ុន្តែនៅតែមានមនុស្សជាច្រើនចូលចិត្តផ្នែកនេះហើយស្ម័គ្រចិត្តបរិច្ចាគរាងកាយសម្រាប់ដំណើរការដាក់តាំងជាជាងទុកអោយស្បែកនេះកប់ចោលក្រោមដីក្រោយពេលស្លាប់។
ប្រភពបន្ថែម Tattoodo
Sacchan