រឿងខ្មោចម៉ាលាកាំងនៅក្នុងអាគារដែលឆេះ
តើអ្នកធ្លាប់ភ័យខ្លាចពេលដែលមើលឃើញរូបម៉ាលាកាំងនៅខាងក្រៅហាងលក់សម្លៀកបំពាក់ដែរឬទេ? ទោះបីវាគ្រាន់តែជាម៉ាលាកាំងសម្រាប់តាំងសម្លៀកបំពាក់ប៉ុន្តែពេលខ្លះអាចធ្វើអោយអ្នកខ្លាច។
រូបភាព malaga.com
នៅវេលាម៉ោង ២២ៈ២៧ នាទី នៅថ្ងៃទី ១៣ ខែឧសភា ឆ្នាំ ១៩៧២ ភ្លើងឆាបឆេះចេញពីមជ្ឈមណ្ឌលពាណិជ្ជកម្ម Sennichi, Chuo-ku, Osaka។ នៅលើអគារមានហាងស្រាមួយជាកន្លែងជប់លៀងចុងសប្តាហ៍។ ភ្លាមនោះអ្នកពន្លត់អគ្គីភ័យបានបង្ហាញខ្លួននៅវេលាម៉ោង ២២ៈ៤០ នាទីហើយចាប់ផ្តើមពន្លត់ភ្លើង។ បុគ្គលិក និងភ្ញៀវជាច្រើនជាប់គាំងនៅក្នុងហាងស្រាទើបស្ថានភាពកាន់តែចលាចល។ មនុស្សមួយចំនួនស្លាប់ដោយសារផ្សែង មួយចំនួនទៀតស្លាប់ដោយសារលោតចេញតាមកញ្ចក់បង្អួច។ សម្លេងស្រែក សម្លេងកញ្ចក់បែក និងសម្លេងប៉ះទង្គិចគ្នា។
រូបភាព SoraNews24
មូលហេតុនៃអគ្គីភ័យត្រូវបានកំណត់ដោយការជក់បារីរបស់កម្មករសំណង់ដែលបន្សល់ទុក។ ប៉ុន្មានថ្ងៃក្រោយមកទើបអាចពន្លត់ភ្លើងទាំងស្រុងដោយសារមានហាងច្រើនហើយប្រព័ន្ធពន្លត់អគ្គីភ័យដំណើរការមិនល្អ។ ក្រៅពីនេះការរឹតបន្តឹងផ្នែកច្បាប់សម័យនោះបង្កការលំបាកធ្វើអោយខូចខាតធ្ងន់ធ្ងរ និងមានជនរងគ្រោះច្រើន។
រូបភាព What bring you to Japan
សរុបមានចំនួន ១១៨ នាក់ស្លាប់ និង ៧៨ នាក់រងរបួស។ ក្នុងចំណោមនោះមាន ៩៣ នាក់ស្លាប់ដោយសារតែផ្សែង ៣ នាក់ស្លាប់ដោយសារការប៉ះទង្គិច និង ២២ នាក់ស្លាប់ដោយសារលោតពីលើចុះមកក្រោម។ មនុស្ស ២៧ នាក់រងរបួសមានទាំងអ្នកពន្លត់អគ្គីភ័យ។ នេះជាអគ្គីភ័យដែលធ្ងន់ធ្ងរបំផុតនៅប្រទេសជប៉ុន ចាប់តាំងពីពេលនោះគេនិយាយតគ្នាថាព្រលឹងខ្មោចកំពុងជាប់គាំងនៅកន្លែងកើតហេតុ។ មានមនុស្សខ្លះមើលឃើញស្រមោលចម្លែកតាមផ្លូវ ក្នុងបន្ទប់ទឹក ឬនៅក្នុងកញ្ចក់។ ជាមួយនឹងពាក្យចចាមអារ៉ាមថារូបថតមានបណ្តាសា។
ក្នុងចំណោមនោះមានរូបម៉ាលាកាំងត្រូវឆេះខាងក្នុងហាងលក់សម្លៀកបំពាក់។ មនុស្សជាច្រើនក្រោយពេលមើលឃើញរូបភាពបាននិយាយថាជួបសុបិន្តអាក្រក់រាល់យប់។ ពួកគេបានអោយដឹងថាស្តាប់ឮសម្លេងនៅលើជញ្ជាំង បង្អួច ហើយឃើញមាននរណាម្នាក់កំពុងមើលពួកគេ។
ខាងក្រោមនេះជា Link រូបម៉ាលាកាំងត្រូវឆេះ។
បច្ចុប្បន្នអគារនេះត្រូវគេវាយបំបែកទាំងស្រុងប៉ុន្តែនូវតែមានពាក្យចចាមអារ៉ាមជំុវិញកន្លែងកើតហេតុ។
ប្រភពបន្ថែម AMINO
Sacchan