តើឈ្មោះនរណាដែលគេប្រើនៅលើក្រដាសប្រាក់ថ្មីរបស់ជប៉ុន?
ថ្មីៗនេះប្រទេសជប៉ុនទើបតែបានប្រកាសថាខ្លួននឹងផ្លាស់ប្តូរការរចនាក្រដាសប្រាក់។ គេរំពឹងទុកថានៅឆ្នាំ ២០២៤ នឹងចាប់ផ្តើម ហើយប្រទេសជប៉ុនបានសម្រេចឈ្មោះអ្នកដែលមាននៅលើក្រដាសប្រាក់ថ្មី។ សូមមើលទាំងអស់គ្នាថាជានរណា និងមានសមិទ្ធផលអ្វី?
អ្នកដែលមាននៅលើក្រដាសប្រាក់ ១០០០ យ៉េនគឺលោក Kitasato Shibasaburou (北里柴三郎)។
រូបភាព https://nikkan-spa.jp/1565661?cx_clicks_art_mdl=4_title
គាត់ជាអ្នកបង្កើតសាកលវិទ្យាល័យ Kitasato និងសមាគមពេទ្យជប៉ុន។ គឺជាអ្នកស្រាវជ្រាវវីរុស គាត់ត្រូវបានគេស្គាល់តាមរយៈការស្រាវជ្រាវជម្ងឺ Plague (disease) នៅហុងកុងឆ្នាំ ១៨៩៤ ជាមួយ Alexandre Yersin។
សម្រេចបាននូវជោគជ័យដ៏អស្ចារ្យនៅក្នុងការងាររបស់គាត់ប៉ុន្តែគំនិតនៃជីវិតរស់នៅរបស់គាត់ពិតជាសាមញ្ញណាស់។
終始一貫 (Shuushiikkan) – ភាពស្ថិតស្ថេរ
យល់អំពីគំនិត អាកប្បកិរិយា និងពឹងទៅលើការប្រកាន់ខ្ជាប់ទ្រឹស្តីមូលដ្ឋានបន្ទាប់ពីបរាជ័យត្រូវត្រលប់ទៅជំហានដំបូង មិនបាក់ទឹកចិត្តដោយសារបរាជ័យប៉ុន្តែ Kitasato អាចសម្រេចបានសមិទ្ធិផលដ៏អស្ចារ្យ។
នេះជាអត្តចរិកតំណាងអោយភាពប្រាកដប្រជា និងការប្តេជ្ញាចិត្តរបស់ប្រជាជនជប៉ុននៅក្នុងការងារ។
អ្នកដែលមាននៅលើក្រដាសប្រាក់ ៥០០០ យ៉េនគឺលោកស្រី Tsuda Umeko (津田梅子)
រូបភាព https://nikkan-spa.jp/1565661?cx_clicks_art_mdl=4_title
ក្នុងសង្គមជប៉ុនដែលនៅតែអោយតម្លៃបុរសជាងស្រ្តីអាចនិយាយបានថា Tsuda ជាស្រ្តីដែលនាំផ្លូវវិស័យអប់រំ អ្នកបង្កើតសាកលវិទ្យាល័យ Tsuda។ អ្នកស្រ្តីបានសម្តែងនូវគំនិតដ៏អស្ចារ្យនៃស្រ្តីតាមរយៈឃ្លាខាងក្រោម។
“មនុស្សគ្រប់រូបត្រូវតែប្រឈមមុខនឹងជីវិតផ្ទាល់ខ្លួនរបស់ពួកគេ។ មនុស្សគ្រប់គ្នាមានបញ្ហា និងការលំបាកខុសគ្នា”។
យុវជនជប៉ុនតែងចែករំលេកពាក្យទាំងនេះលើបណ្តាញសង្គមដូចជាការណែនាំសម្រាប់ជីវិត។ សព្វថ្ងៃនេះមនុស្សត្រូវគិត និងមានគំនិតឯករាជ្យដោយសារតែតម្លៃនៃជីវិតមនុស្សម្នាក់ៗខុសគ្នា។ ទោះបីជាអំណរឬភាពសោកសៅក៏មិនដូចគ្នាទេ។ បច្ចុប្បន្នការអភិវឌ្ឍនៃ Internet គឺការចែករំលែកក្នុងសហគមន៍ដូច្នេះគំនិតបុគ្គលត្រូវមានដែនកំណត់។ ជាពិសេសនៅក្នុងសង្គមដូចជាប្រទេសជប៉ុន បុគ្គល និងភាពឯករាជ្យត្រូវបានលើកដំកើន។ នេះជាមូលហេតុនៃសម្តីរបស់លោកស្រី Tsuda សមស្រប និងតម្រង់អត្តចរិកល្អសម្រាប់មនុស្សសម័យថ្មី។
អ្នកដែលមាននៅលើក្រដាសប្រាក់ ១០,០០០ យ៉េនគឺលោក Shibusawa Eiichi (渋沢栄一)
រូបភាព https://nikkan-spa.jp/1565661/2
នេះគឺជាអ្នករួមចំណែកក្នុងការបង្កើតក្រុមហ៊ុនជាច្រើន ធនាគារនៅក្នុងប្រទេសជប៉ុន និងជាអ្នកបង្កើតផ្សារមូលបត្រ Tokyo។
Shibusawa Eiichi គឺជាអ្នកជះឥទ្ធិពលខ្លាំងរួមចំណែកក្នុងការផ្លាស់ប្តូររូបរាងនៃសេដ្ឋកិច្ចជប៉ុន ដើម្បីធ្វើអោយប្រទេសជប៉ុនក្លាយជាអំណាចសេដ្ឋកិច្ចដូចសព្វថ្ងៃ។
គាត់មានពាក្យមួយឃ្លាដែលយុវជនគួរតែចងចាំ
“ទោះបីប្រឹងប្រែងរៀនយ៉ាងណាក៏ដោយ មានរឿងជាច្រើនដែលមិនអាចបញ្ចប់ដោយរលូន។ នោះដោយសារតែឳកាសមិនទាន់មកដល់។ ពេលនោះប្រាកដជាមិនត្រូវបាក់ទឹកចិត្ត ត្រូវអត់ធ្មត់ និងលើកទឹកចិត្តខ្លួនឯងជានិច្ច”។
មានពាក្យមួយក្នុងព្រះពុទ្ធសាសនាពោលថា 啐啄同時 (sottaku douji) អាចនិយាយបានថាពេលវេលាមកដល់។ ទោះបីការច្នៃប្រឌិតរបស់អ្នកល្អដល់កម្រិតណាប៉ុន្តែមិនសមស្របជាមួយសម័យកាលគឺគ្មានន័យទេ។
ក្រៅពីនេះ Shibusawa Eiichi នៅមានពាក្យមួយឃ្លាទៀតគឺ
“មនុស្សគ្រប់រូបត្រូវតែឯករាជ្យ ស្មារតីឯករាជ្យជាមួយការអាណិតអាសូរអ្នកដទៃ នេះគឺជាគោលដៅនៃជីវិត”។
សព្វថ្ងៃមនុស្សជាច្រើនមានទំនោរធ្វើការឯករាជ្យដូចជា Freelancer និង Youtuber។ ទោះបីជាធ្វើការនៅក្រុមហ៊ុនមានភាពជាងប៉ុន្តែគោលដៅរបស់យុវជននៅទូទាំងពិភពលោកកំពុងតែឆ្ពោះទៅរកការងារឯករាជ្យ។ ទោះជាយ៉ាងណាអ្នកមិនអាចធ្វើការងាររបស់ខ្លួនដោយមិនគិតពីអ្នកដទៃទេ។ សហការនាំមកនូវការអភិវឌ្ឍនេះជាមូលហេតុដែលឯករាជ្យត្រូវការទំនាក់ទំនង។
ឈ្មោះអ្នកដែលមាននៅលើក្រដាសប្រាក់ថ្មីរបស់ជប៉ុន ជាអ្នកដែលរួមចំណែកច្រើនក្នុងសង្គម និងជាអ្នកនាំមកនូវគំនិតរីកចម្រើនស្របតាមយុគសម័យថ្មី។ ជាអ្នកតម្រង់ទិសដៅនៃគំនិត ការរស់នៅរបស់យុវជនសម័យបច្ចុប្បន្ន និងកំណត់ផ្លូវអភិវឌ្ឍសម្រាប់ប្រទេសជប៉ុន។
Kengo Abe