ហេតុអ្វីបានជានិស្សិតមហាវិទ្យាល័យជប៉ុនគេចសាលា និងដេកក្នុងថ្នាក់?
大学は人生の春休み (Daigaku wa jinsei no haruyasumi) – សាកលវិទ្យាល័យគឺជាវិស្សមកាលនៃនិទាឃរដូវក្នុងជីវិត។
遊ぶのは大学のうち (Asobu no wa daigaku no uchi) – ពេលនៅរៀនសាកលវិទ្យាល័យសប្បាយអោយអស់ចិត្ត។
ផ្ទុយស្រឡះជាមួយនឹងបុគ្គលិកការិយាល័យដែលឧស្សាហ៍ព្យាយាម ស្មារតីទទួលខុសត្រូវខ្ពស់ ធ្វើការថែមម៉ោង ឬអាចនិយាយបានថាតស៊ូដើម្បីការងារ ចំណែកនិស្សិតជប៉ុនអាចធ្វើអោយយើងយល់អំពីភាពខ្ចិលច្រអូស។
រូបភាព Twitter
តាមការពិតនិស្សិតសាកលវិទ្យាល័យជប៉ុនតិចជាងបើប្រៀបជាមួយនិស្សិតនៃប្រទេសផ្សេងទៀត។ ត្រឹមតែ ៦៦,៩% និស្សិតជប៉ុនសិក្សាមុខវិជ្ជាឯកទេសក្នុងរយៈពេលប្រហែល ៥ ម៉ោងក្នុងមួយសប្តាហ៍ឬតិចជាងនេះ។ មាននិស្សិតខ្លះមិនចង់រៀនផង ផ្ទុយទៅវិញមាន ៥៩,៤% និស្សិតអាមេរិកចំណាយ ១១ ម៉ោងក្នុងមួយសប្តាហ៍ដើម្បីរៀន។ ចុះពេលវេលាទំនេរនិស្សិតជប៉ុនប្រើសម្រាប់ធ្វើអ្វី?
ចម្លើយគឺទៅធ្វើការថែមម៉ោងឬចូលរួមក្រុមនៅសាលា។
វិស្សមកាលនៃនិទាឃរដូវ
大学は人生の春休み (Daigaku wa jinsei no haruyasumi) – សាកលវិទ្យាល័យគឺជាវិស្សមកាលនៃនិទាឃរដូវក្នុងជីវិត។
遊ぶのは大学のうち (Asobu no wa daigaku no uchi) – ពេលនៅរៀនសាកលវិទ្យាល័យសប្បាយអោយអស់ចិត្ត។
នេះជាឃ្លានិយាយអំពីជីវិតរស់នៅរបស់និស្សិតជប៉ុន។
ដើម្បីកាន់តែច្បាស់អំពី “វិស្សមកាលនិទាឃរដូវ” ខាងលើយើងអាចអានអំពីជីវិតនិស្សិតសាកលវិទ្យារបស់ Takashi ម្នាក់ជាឧទាហរណ៍។
រូបភាព Twitter
Takashi មិនរៀនច្រើនហើយក៏មិនមែនជានិស្សិតប្លែកពីគេដែរ។ ប៉ុន្តែតួលេខជាក់ស្តែងបង្ហាញថានិស្សិតសាកលវិទ្យាល័យជប៉ុនមិនចាំបាច់រៀន។ Takashi គេចសាលាញឹកញាប់ហើយទោះបីជាទៅរៀន Takashi ប្រើពេលវេលានៅថ្នាក់សម្រាប់ដេក។
ជាមួយនឹងពេលវេលាដែលមាន Takashi និងមិត្តរួមថ្នាក់របស់គាត់ធ្វើអ្វី? ពួកគេធ្វើពិធីជប់លៀង ចូលរួម Gokon (ណាត់ជួបក្រុម) ឬលេងហ្គេម។ ជួនកាល Takashi ទៅផ្ទះមិត្តស្រីដើម្បីលេង Mahjong។
មិត្តភក្តិមួយចំនួនរបស់គាត់ធ្វើការថែមម៉ោង ខ្លះបង្រៀនអោយសិស្សថ្នាក់វិទ្យាល័យចំណែកមួយចំនួនទៀតចូលរួមក្រុមកីឡាឬសកម្មភាពផ្សេងៗទៀត។
សរុបអ្វីទាំងអស់លើកលែងតែសៀវភៅសិក្សា។
មូលហេតុរបស់និស្សិត
Takashi ធ្លាប់មានសម្ពាធច្រើនទៅលើការរៀនស្រដៀងគ្នាទៅនឹងនិស្សិតដទៃទៀត (នេះអាចជាស្ថានភាពទូទៅនៃវិស័យអប់រំនៃបណ្តាប្រទេសនៅអាស៊ី)។ ចាប់ពីឆ្នាំទី ២ នៃថ្នាក់វិទ្យាល័យ Takashi ត្រូវរត់ប្រណាំងជារៀងរាល់ថ្ងៃដើម្បីប្រឡងចូលសាកលវិទ្យាល័យ។ ចំណេះរបស់ Takashi ក្នុងពេលនេះអាចប្រៀបជាមួយនឹង Mini-Wikipedia។ និយាយទៅការប្រឡងចូលមហាវិទ្យាល័យពិតជាពិបាកណាស់។
រូបភាព ディースパーク
ដូចជានិស្សិតប្រទេសមួយចំនួនមិនអាចប្រឡងជាប់ចូលមហាវិទ្យាល័យគឺជាបញ្ហាសម្រាប់និស្សិតជប៉ុន។ ប្រសិនបើធ្លាក់មានន័យថាអ្នកត្រូវខាតពេលមួយឆ្នាំទៀតដើម្បីត្រៀមខ្លួនហើយប្រឡងម្តងទៀត។
Takashi ត្រូវតស៊ូដើម្បីចូលរៀនថ្នាក់មហាវិទ្យាល័យ គាត់បានផ្លាស់ពីតំបន់ជាយក្រុងទៅ Tokyo។ ថ្ងៃដំបូងចូលរៀន Takashi ជិះរថភ្លើងទៅសាលាម៉ោង ៨ៈ៣០ នាទីព្រឹកក្នុងស្ថានភាពងងុយគេង។
រូបភាព フリー素材ドットコム
គាត់បានបញ្ចប់ការសិក្សាថ្ងៃដំបូងនៅម៉ោង ៦ ល្ងាច។ ប៉ុន្មានថ្ងៃបន្ទាប់មក Takashi ចូលរួមការណែនាំក្លិបជាមួយនិស្សិតដទៃទៀតហើយត្រលប់ទៅផ្ទះនៅម៉ោង ៩ យប់។
នៅលើរថភ្លើងនូវតែមានមនុស្សច្រើន ភាគច្រើនគឺបុគ្គលិកធ្វើការថែមម៉ោង។ ថ្ងៃផ្សេងទៀតគាត់ចូលរួម Shinkan (ពិធីជប់លៀងស្វាគមន៍) ហើយត្រលប់ទៅផ្ទះម៉ោង ១១ យប់។ រថភ្លើងពេលនេះមិនសូវមានមនុស្សទេប៉ុន្តែមានអ្នកពាក់ឯកសណ្ឋានធ្វើការ។ មួយចំនួនគេត្រលប់មកពី Nomikai (ពិធីជប់លៀង) ស្រវឹងដេកលើរថភ្លើង។
ពេលមើលអ្នកទាំងនេះ Takashi គិតថាបន្ទាប់ពីបញ្ចប់ការសិក្សា។ ព្យាយាមរៀន ទទួលបានសញ្ញាប័ត្រ ធ្វើ CV ចាប់ផ្តើមធ្វើការ និងរស់នៅក្នុងជីវិតបែបនេះជារៀងរាល់ថ្ងៃ។
ថ្ងៃបន្ទាប់មកទៀត Takashi ត្រូវទៅរៀននៅម៉ោង ៩ ព្រឹក។ ប៉ុន្តែគាត់គេចសាលាព្រោះគ្រោកមិនរួច។ ទោះជាយ៉ាងណាត្រូវព្យាយាមរៀនមានប្រយោជន៍អ្វី? ការរៀនសូត្រអាចរង់ចាំបានប៉ុន្តែងងុយគេងមិនអាចចាំបានទេ។
មានគំនិតជាច្រើនផ្សេងទៀត
ប្រសិនអ្នកកំពុងគិតថាគំនិតរបស់ Takashi គ្រាន់តែជាលេសព្រោះខ្ជិល។
មានមូលហេតុ logic ជាច្រើនដែលនិស្សិតជប៉ុនមើលស្រាលការសិក្សា។
រូបភាព ディースパーク
១. ក្រុមហ៊ុនជប៉ុនមិនផ្តោតសំខាន់លទ្ធផលការសិក្សារបស់បេក្ខជនទេ
ពិតជាសំណាងពេលជ្រើសរើសបុគ្គលិកក្រុមហ៊ុនជប៉ុនតែងចាប់អារម្មណ៍លើសមត្ថភាពទំនាក់ទំនង និងបទពិសោធធ្វើការថែមម៉ោងរបស់បេក្ខជនជាជាងឈ្មោះសាកលវិទ្យាល័យ និងនិទេសអ្វី។ ហេតុនេះនិស្សិតដែលគេចសាលាដើម្បីចូលរួមសកម្មភាពក្រៅម៉ោងឬធ្វើការថែមម៉ោងមានប្រយោជន៍ជាង។
២. គ្មានការលើកទឹកចិត្ត និងគោលដៅ
និស្សិតហុងកុងម្នាក់បានអោយដឹង “និស្សិតជប៉ុនភាគច្រើនមើលទៅគ្មានភាពក្លៀវក្លា និងកម្លាំងចិត្តទេ”។
តើអ្នកដែលកំពុងសិក្សានៅប្រទេសជប៉ុនមានយោបល់បែបណា?
៣. ប្រឡងចូលមហាវិទ្យាល័យពិតជាពិបាកណាស់
មិនមែនម៉ោងសិក្សានៅមហាវិទ្យាល័យសុទ្ធតែមានប្រយោជន៍ទេ ម៉ោងរៀនមួយចំនួនមិនត្រូវការវត្តមានឬប្រឡងហេតុនេះមិនចាំបាច់ទៅទេ។
ពិតណាស់សាស្រ្តចារ្យមហាវិទ្យាល័យនៅជប៉ុនក៏មិនសូវចាប់អារម្មណ៍លើលទ្ធផលការសិក្សារបស់និស្សិតដែរ។
៤. តើគោលបំណងទៅរៀននៅមហាវិទ្យាល័យជាអ្វី?
ដើម្បីស្វែងរកការងារធ្វើ គេមិនវាយតម្លៃផ្អែកលើលទ្ធផលសិក្សាទេ។
ដើរលេងជាមួយមិត្តភក្តិ ចូលរួមសកម្មភាពសង្គម មិនចាំបាច់ទៅសាលាក៏បានដែរឬ?
សរុបនិស្សិតមហាវិទ្យាល័យរៀនច្រើនណាស់ប៉ុន្តែមិនមែនចេញពីសៀវភៅរបស់ពួកគេទេ។
ទោះជាយ៉ាងណាត្រូវចាប់យកពេលវេលាសិក្សាដើម្បីបំពេញចំណេះដឹង និងឳកាសពេលដែលអ្នកចាប់ផ្តើមធ្វើការ។
ប្រភពបន្ថែម Tofugu
Japanese University Student Don’t Study
Sacchan