តើកន្លែងណានៅប្រទេសជប៉ុនមានកម្រិតចំណាយប្រចាំថ្ងៃខ្ពស់?
ប្រៀបជាមួយនឹងប្រទេសផ្សេងទៀតកម្រិតចំណាយសម្រាប់ជីវភាពនៅប្រទេសជប៉ុនគឺខ្ពស់។ ហេតុនេះមនុស្សជាច្រើនចង់ជៀសវាងកន្លែងមានកម្រិតចំណាយច្រើន។
សូម្បីពេលអ្នកធ្វើដំណើរទៅប្រទេសជប៉ុនអ្នកក៏ត្រូវតែដឹងអំពីកម្រិតចំណាយនៅតំបន់នោះដើម្បីត្រៀមប្រាក់។
ខាងក្រោមនេះ JAPO សូមណែនាំកន្លែង ២ មានការចំណាយថ្លៃនៅប្រទេសជប៉ុន។
១. តំបន់ភ្នំ Fuji
រូបភាព https://www.camp-outdoor.com/tozan/fujisan/yamagoya.shtml
នៅពាក់កណ្តាលផ្លូវឡើងភ្នំ Fuji មានហាងតូចមួយ។ មនុស្សជាច្រើនជ្រើសរើសសម្រាកនៅកន្លែងនេះដើម្បីភ្ញាក់ពីព្រលឹមឡើងភ្នំមើលថ្ងៃរះនៅលើកំពូលភ្នំ។ ប៉ុន្តែការចំណាយសម្រាប់តំបន់នេះគឺថ្លៃជាពិសេសម្ហូបនៅក្នុងហាង។
បាយការីមួយចានមានតម្លៃ ១២០០ យ៉េន។ ទោះបីជាញ៉ាំការីនៅ Tokyo តម្លៃប្រហែល ៤០០ ដល់ ៥០០ យ៉េនប៉ុណ្ណោះ។
ទឹកផ្លែឈើមានតម្លៃ ៥០០ យ៉េនប៉ុន្តែបើនៅខាងក្រោមភ្នំមានតម្លៃត្រឹមតែ ១២០ យ៉េន។ Ramen មានតម្លៃ ៦០០ យ៉េនខាងក្រោមគេលក់ត្រឹមតែ ១៥០ យ៉េនប៉ុណ្ណោះ។
ហេតុតែមុខម្ហូបទាំងនេះថ្លៃជាងតម្លៃធម្មតាដោយសារតែថ្លៃដឹកជញ្ជូនឡើងលើភ្នំ។ មួយសប្តាហ៍ប្រហែល ៦ ដងរថយន្តនឹងដឹកទំនិញទៅអោយហាង។ តម្លៃសម្រាប់ការដឹកជញ្ជូនគឺ ១០០,០០០ យ៉េន។
សូម្បីតែទៅបន្ទប់ទឹកក៏គិតលុយដែរ។ ក្នុងម្តងទៅបន្ទប់ទឹកចំណាយ ១០០ យ៉េនសម្រាប់ភ្ញៀវដែលជួលបន្ទប់នៅហាង ចំណែកអ្នកក្រៅគិតតម្លៃ ២០០ យ៉េន។ មិនមែនគេមានបំណងគិតថ្លៃទេប៉ុន្តែដោយសារនៅលើភ្នំខ្វះខាតទឹក។
ប្រជាជនរស់នៅតំបន់នេះត្រូវប្រឈមនឹងអាកាធាតុអាក្រក់ សម្ភារៈប្រើប្រាស់មិនគ្រប់។ សម្រាប់អ្នកនោះគ្រាន់តែជាដណើរកំសាន្ត ប៉ុន្តែវាជាជីវភាពប្រចាំថ្ងៃរបស់អ្នករស់នៅទីនោះ។
កន្លែងមួយទៀតដែលមានកម្រិតចំណាយថ្លៃនៅប្រទេសជប៉ុនគឺពន្ធនាគារ។
រូបភាព https://webronza.asahi.com/culture/articles/2018011100003.html
នៅក្នុងពន្ធនាគារអ្នកមិនអាចទិញបានភ្លាមរបស់ប្រចាំថ្ងៃទេ។ មិនមែនគ្មានទំនិញស្រាប់ទេប៉ុន្តែដោយសារតែតម្លៃថ្លៃពេក។
កន្សែងក្រដាសមានតម្លៃ ៥៩៤ យ៉េន (ថ្លៃជាង ៤,៥ ដងនៅខាងក្រៅ)។
ខោវបុរសមួយតម្លៃ ៧០២ យ៉េន មនុស្សធម្មតានៅខាងក្រៅទិញខោវពីរត្រឹមតែ ៥០០ យ៉េន។
អ្នកនៅក្នុងពន្ធនាគារនៅប្រទេសជប៉ុនមានឳកាសធ្វើការងារ។ ការងាររបស់ពួកគេមានច្រើនដូចជា ផលិតឧបករណ៍ប្រើប្រាស់ ឬបោកអ៊ុតសម្លៀកបំពាក់។ ទោះបីធ្វើការងារនៅក្នុងពន្ធនាគារប៉ុន្តែនៅតែមានប្រាក់ខែដដែល ក្នុងមួយខែត្រឹមតែ ៥០០០ យ៉េន។ សម្ភារអ្នករស់នៅក្នុងពន្ធនាគារភាគច្រើនគឺសាច់ញាតិផ្ញើជូន។ ប៉ុន្តែសម្រាប់អ្នកដែលគ្មានសាច់ញាតិនៅខាងក្រៅពួកគេត្រូវរស់នៅដោយខ្វះខាតព្រោះមិនគ្រប់ប្រាក់ទិញសម្ភារប្រើ។
ទោះបីដឹងថាការរស់នៅលំបាកដើម្បីដាក់ទណ្ឌកម្មកំហុសពីមុនប៉ុន្តែភាពខុសគ្នានៃតម្លៃជាបញ្ហាមួយនៅប្រទេសជប៉ុន។
សង្ឃឹមថាអ្នកអាចរកឃើញកន្លែងកំសាន្តដែលមានកម្រិតចំណាយសមរម្យ។
Kengo Abe