ការ​ស្រាវ​ជ្រាវ​សត្វ​ឆ្មា​ស្គាល់​ឈ្មោះ​របស់​ពួក​វា ចេះ​សង្កេត និង​ធ្វើ​តម្រាប់​តាម​ម្ចាស់

ការ​ស្រាវ​ជ្រាវ​ថ្មី​ពី​ប្រទេសជប៉ុន​បាន​អោយ​ដឹងសត្វ​ឆ្មា​ចិញ្ចឹម​ក្នុង​ផ្ទះ​អាច​បែរទៅ​មើល​អ្នក​ពេល​មាន​នរណា​ម្នាក់ហៅ​ឈ្មោះ​របស់​វា។

ទោះ​បី​ការ​ស្រាវ​ជ្រាវ​នេះ​ចម្លែក​សម្រាប់​អ្នក​ដែល​ចិញ្ចឹម​ឆ្មា ​ប៉ុន្តែនេះគឺជាភស្តុតាងការពិសោធដំបូងបង្ហាញ​ថា​សត្វ​អាច​ស្គាល់ និង​យល់​សម្លេង​របស់​មនុស្ស​។

រូបភាព Nextshark

ការស្រាវជ្រាវត្រូវបានចេញផ្សាយនៅក្នុងទស្សនាវដ្តី Scientific Reports ដែលបាន​ប្រមូលលទ្ធផលការពិសោធជាបន្ត​បន្ទាប់​ជាមួយនឹងសត្វ​​ឆ្មាចំនួន​ ១៦ក្បាល ៣៤ ក្បាល ២៩ ក្បាល និង ៣៣ ក្បាលរស់​ក្នុង​ផ្ទះ និង​ហាង​កាហ្វេ​ឆ្មា។

ឆ្មាមួយ​ត្រូវ​បាន​គេ​អោយ​ស្តាប់​ការ​ថត​សម្លេង​របស់​ម្ចាស់ និង​សម្លេង​របស់​អ្នក​មិន​ស្គាល់។ មាន​ឈ្មោះ ៤ ក្នុង​ចំ​ណោម​នោះឈ្មោះ​មួ​យ​ដូចឈ្មោះ​របស់​វា។

លទ្ធ​ផល​បាន​អោយ​ឃើញ​ថាឆ្មា​មាន​ប្រតិកម្ម​ពេល​ឮឈ្មោះ​របស់​វា។ សត្វ​ឆ្មា​នឹង​ធ្វើ​ចលនាក្បាល ត្រចៀក បក់​កន្ទុយ​ ឬ​ស្រែក​ហៅទៅ​តាម​ឆ្មានីមួយៗ។ ទោះជាមនុស្សនៅមិនទាន់យល់អំពីប្រតិកម្ម​របស់​វាមាន​ន័យ​អ្វីក៏​ដោយ។

យោងតាមអ្នកស្រាវជ្រាវ Atsuko Saito មកពីសាកលវិទ្យាល័យ Sophia បាន​អោយ​ដឹងឆ្មា​ស្គាល់​ឈ្មោះ​របស់​វា ឆ្មា​ដឹង​ថា​ពេល​ណា​ម្ចាស់​សរសើរ ស្តី​បន្ទោស ឬ​នាំ​ទៅ​ពេទ្យ​សត្វ។

“លទ្ធផលបានបញ្ជាក់ថាឆ្មាអាចសម្គាល់ឈ្មោះរបស់ពួកវាជាមួយ​នឹង​ពាក្យ​ផ្សេង។ យើង​ជឿ​ថាឆ្មា​អាច​យល់​អត្ត​ន័យ​សម្លេង​របស់​មនុស្សតាម​រយៈភាព​ខុស​គ្នា​នៃសូរសព្ទ”។

Monique Udell ជា​អ្នក​ស្រាវ​ជ្រាវប្រតិ​កម្ម​របស់​សត្វនៃសកលវិទ្យាល័យ Oregon បាន​អោយ​ដឹង​ការ​ស្រាវ​ជ្រាវ​ខាង​លើ​បញ្ជាក់​ថា “សត្វ​ឆ្មាចាប់​អារម្មណ៍ សង្កេត​មើល​អ្នក​ អ្វី​ដែល​អ្នក​និយាយ​ និង​សកម្ម​ភាព​របស់​អ្នក​ ពួក​វា​រៀន​ហើយ​យក​តម្រាប់​តាម”។

រូបភាព Nextshark

ការស្រាវជ្រាវស្រដៀងគ្នាចំ​ពោះសត្វឆ្កែមាន​តាំង​ពី​យូរ​មក​ហើយ ប៉ុន្តែថ្មីៗនេះមនុស្សចាប់​ផ្តើម​ពិសោធទៅ​លើ​សត្វ​ឆ្មា។ Saito និង​អ្នកវិទ្យាសាស្រ្ត​ផ្សេង​ទៀត​ក្នុង​ក្រុម​ជឿ​ថាឆ្មា​ស្គាល់​ឈ្មោះ​របស់​វាដើម្បី​ធ្វើ​អោយ​ប្រសើរ​ឡើង​នៃ​ជីវិត​ប្រភេទ​សត្វ​នេះ។

“យើង​អាចប្រាប់​ឆ្មា​ថា​សត្វ​ណាឬកន្លែង​ណា​ដែល​គ្រោះ​ថ្នាក់ដោយរបៀប​និយាយ​ជាក់​លាក់​ណា​មួយ ការ​ស្រាវជ្រាវ​នេះ​បាន​អោយ​ឃើញ​ថាឳកាសធ្វើ​អោយ​ប្រសើរ​ឡើង​នូវ​ទំនាក់​ទំនង​រវាង​មនុស្ស​ និង​សត្វ”។

ប្រភព​បន្ថែម Scientific Reports, Nextshark

Sacchan

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: