សូម្បីតែឈប់ពីការងារក៏មានក្រុមហ៊ុនបម្រើសេវាកម្មសំុឈប់ជំនួសអ្នកដែរ
ប៉ុន្មានថ្ងៃដំបូងក្នុងខែមេសាជាជំហានសំខាន់ក្នុងជីវិតរបស់ប្រជាជនជប៉ុន។ និស្សិតសាកលវិទ្យាល័យដែលទើបតែបញ្ចប់ការសិក្សាត្រូវស្វែងរកការងារធ្វើ ប៉ុន្តែក្នុងពេលជាមួយគ្នាមានបុគ្គលិកការិយាល័យជាច្រើនចង់ឈប់ពីការងារ។
មិនដឹងថាមកពីក្រុមហ៊ុនមិនល្អឬមកពីមនុស្សគ្មានការតស៊ូ នាពេលថ្មីៗនេះចំនួនបុគ្គលិកថ្មីដែលឈប់ធ្វើការកំពុងកើនឡើងបន្ទាប់ពីត្រូវបានអនុញ្ញាតអោយចូលធ្វើការ។
ក្នុងស្ថានភាពបែបនេះមានសេវាកម្មថ្មីរបស់ជប៉ុនត្រូវបានបង្កើតឡើងគោលបំណងនិយាយជំនួសអ្នកដែលចង់ឈប់ធ្វើការប៉ុន្តែមិនហាននិយាយ។
រូបភាព https://taisyokudaikou.com/
តម្លៃសម្រាប់សេវាកម្មនេះគឺ ២៩៨០០ យ៉េន។
ក្នុងចំណោមអ្នកដែលប្រើសេវានេះនៅថ្ងៃទី ១ ខែមេសាមាន ២ ករណីឈប់ក្រោយពេល ១ ថ្ងៃចូលធ្វើការ ២ ករណីឈប់ក្រោយពេល ២ ថ្ងៃចូលធ្វើការ ៣ ករណីឈប់ក្រោយពេល ៣ ថ្ងៃចូលធ្វើការ និង ៤ ករណីឈប់ក្រោយពេល ៤ ថ្ងៃចូលធ្វើការ។
នៅអាយុ ១៨ ឆ្នាំខ្ញុំមានវគ្គហ្វឹកហាត់ក្រុមជាលើកដំបូងរយៈពេលមួយសប្តាហ៍ពេលទើបចូលក្រុមហ៊ុន។ ថ្ងៃទី ៣ នៃវគ្គហ្វឹកហាត់មានស្រ្តីម្នាក់បានមកដល់មជ្ឈមណ្ឌលបណ្តុះបណ្តាល។ ខ្ញុំគិតថាគាត់ជាអ្នកថ្មីប៉ុន្តែតាមការពិតគាត់ជាម្តាយរបស់បុគ្គលិកក្រុមហ៊ុន។ ម្នាក់នេះចង់ឈប់ពីការងារប៉ុន្តែមិនហាននិយាយដូច្នេះពឹងម្តាយមកនិយាយជំនួស។
នេះជារឿងកើតឡើងប្រហែល ២០ ឆ្នាំមុន មិនមែនមានតែយុវជនសម័យឥឡូវទេ។
ក្រុមហ៊ុនមិនសាកសម គោលការណ៍ក្រុមហ៊ុនមិនល្អ អ្នកធ្វើការជាមួយគ្នាមិនចុះសម្រុងពេលនោះអ្នកអាចចាកចេញ។ ប៉ុន្តែត្រឹមតែរយៈពេលប៉ុន្មានថ្ងៃធ្វើការមិនអាចគិតល្អិតល្អន់បានទេ សម្រេចចិត្តឈប់ពីការងារលឿនពេកទេ? ទោះជាយ៉ាងណាការសម្រេចចិត្តស្ថិតលើអ្នក អ្នកត្រូវតែមានទទួលខុសត្រូវចំពោះការសម្រេចចិត្តរបស់ខ្លួន ហេតុអ្វីបានជាត្រូវពឹងអ្នកផ្សេងនិយាយជំនួស។
ចំពោះការសំុឈប់ពីការងារមិនច្បាស់បែបនេះ តើអ្នកអាចនឹងធ្វើបានល្អនៅក្រុមហ៊ុនថ្មីដែរឬទេ? ឬមកពីខ្ញុំមិនយល់អំពីគំនិតយុវជនសម័យបច្ចុប្បន្ន។
Kengo Abe