Atakebune កប៉ាល់ចម្បាំង​របស់​ជប៉ុន

ជប៉ុនជាប្រទេសមួយដែលមានកោះច្រើន ហេតុ​នេះ​ហើយ​តាំង​ពី​រាប់​រយ​ឆ្នាំ​មុន​ជន​ជាតិ​ជប៉ុន​បាន​បង្កើត​កប៉ាល់​ចម្បាំង​។ កប៉ាល់​ចម្បាំង​ត្រូវ​បាន​ប្រើ​ជា​អាវុធ​ការ​ពារ​ជាតិ និងគ្រប់គ្រងនយោបាយនៅទូទាំងប្រទេស។

Atakebune – កប៉ាល់​ចម្បាំង​

Atakebune (安宅船) គឺជាកប៉ាល់ចម្បាំងរបស់ជប៉ុននៅសតវត្សទី ១៦ និង ១៧។ មុខងាររបស់កប៉ាល់ចម្បាំង​គឺដូចជាបន្ទាយអណ្តែតជាជាង​កប៉ាល់​ចម្បាំង​ទូទៅ។

Atakebune ងាយ​ស្រួល​​​ធ្វើ​ដំ​ណើរក្នុង​ល្បឿន​លឿន​​ដោយ​សារតែការ​រចនា​បាត​ចម្បាំង​មាន​រាង​អក្សរវី ប៉ុន្តែភាពធន់នៃកប៉ាល់នេះមិនសូវ​ជា​ល្អ​ទេ។

Atakebune ភាគច្រើនត្រូវបានប្រើដើម្បីដឹកជញ្ជូនសម្ភារៈយោធាអំឡុងពេល​មាន​ការ​លុកលុយរបស់កូរ៉េឆ្នាំ ១៥៩២ ។ ប្រទេស​កូរ៉េ​មិន​អាច​យក​​ឈ្នះដោយ​សារ​តែកប៉ាល់​ចម្បាំងចំនួន ៤០០ របស់​ជប៉ុន​ស្រាប់​តែ​មក​ដល់សមុទ្រ Busan។

ប្រវត្តិកប៉ាល់ Atakebune

Atakebune ចាប់​ផ្តើម​មាន​នៅ​សម័យ Sengoku ។ កប៉ាល់​ទាំងនេះត្រូវបានបំពាក់ដោយកាំភ្លើង និង​កាំ​ភ្លើង​ច្រក​​រំសេវមាន​មុខ​ងារ​ទៅ​ល្បាត​តាម​កោះ។

នៅ​ឆ្នាំ ១៥៧៦ មាន​កប៉ាល់ Atakebune ៦ មាន​បំ​ពាក់​ដែក​ជុំ​វិញត្រូវ​បាន​ផលិត​នៅ​សម័យ​ Oda Nobunaga។ កង​កប៉ាល់នេះ​ត្រូវ​បាន​គេ​ហៅ​ថា “Tekkosen” (甲) មាន​ន័យ​ថា​កប៉ាល់​ដែក​។

សព្វថ្ងៃនេះ ប្រវត្តិវិទូជាច្រើននៅតែជជែកវែកញែកនូវអត្ថន័យពិតនៃពាក្យ “ដែក” ដែល​ទាក់​ទង​នឹង​កងក​ប៉ាល់។ តើ​កប៉ាល់​ទាំង​មូល​ធ្វើ​អំពី​ដែក ឬត្រឹម​តែ​ផ្នែក​ណា​មួយ​ទេ? មិនមានទិន្នន័យ និងភស្តុតាងប្រវត្តិសាស្ត្រសម្រាប់ព័ត៌មាននេះទេ។

រូបភាព Oda Nobunaga

ប្រសិនបើការសន្មត់ដំបូងត្រឹមត្រូវ​កប៉ាល់ទាំង​មូល​ធ្វើ​ពី​ដែក អ្វី​ទាំ​ង​នេះ​មាន​ន័យ​ថាជប៉ុន​ជាប្រទេស​បង្កើត​កប៉ាល់​​ចម្បាំង​ដែក​​ដំ​បូង​គេ​។

ឯកសារប្រវត្តិសាស្ត្រមួយផ្សេងទៀតបានលើកឡើងពី ​Atakebune ជា​សំបុត្រ​របស់ João Coleues ផ្ញើឲ្យ​ Luís Fróis នៅ​ឆ្នាំ ១៥៩៣។ គេ​យល់​ថា Toyotomi Hideyoshi បាន​បង្ហាញ​ពី​ប្លង់​រចនា​ Atakebune ធ្វើពី​ដែកសម្រាប់គោល​បំណង​ឈ្លាន​ពាន​ប្រទេស​កូរ៉េ។

Atakebune (安宅丸) ជាពាក្យ​សំ​ដៅ​លើ Atakebune មាន​ទំហំ​ធំ។ កប៉ាល់ទាំងមូលត្រូវបានគ្របដោយរបាំងស្ពាន់។

រចនាសម្ព័ន្ធកប៉ាល់ Atakebune

ការរៀប​រាប់​ខាងក្រោមត្រូវបានផ្អែកលើគំរូកប៉ាល់ Atakebune នៅសារមន្ទីរ Fune no Kagakukan ។ ជាក់​ស្តែង​មិន​មាន​​​កប៉ាល់ពិត​ទេ ប៉ុន្តែមាន​ត្រឹម​តែឯកសារ និង​រូប​ភាព​របស់​កប៉ាល់នៅ​សម័យ Edo ។

Atakebune មាន​ប្រវែង​ពី ៣០ ដល់ ៥០ ម៉ែត្រ ហើយ​កប៉ាល់​អាច​ផ្ទុ​ក​មនុស្ស​ចំ​នួន ៥០០ នាក់។ ដោយ​ឡែក​ប្រភេទ Atakemaru មាន​ប្រវែងវែង​ជាង​ ៥០ ម៉ែត្រ។

១. Atakebune មាន​កម្ពស់​ទាបតែ​ទទឹង​ធំ

២. នៅខាង​ក្រោមកប៉ាល់មាន​ប្រហែល ៣​ បន្ទប់

៣. ​កន្លែង​បញ្ជា​របស់​កប៉ាល់​នៅ​ខាង​ក្រោយដើម្បីជៀសវាងការវាយប្រហាររបស់សត្រូវ

៤. ខាង​ក្រោម​មាន​កន្លែង​សម្រាប់​អ្នក​បញ្ជាកប៉ាល់

៥. នៅ​លើ​កប៉ាល់​មាន​​បំ​ពាក់​​​កាំ​ភ្លើង​ច្រក​រំ​សេវ ធ្នូ ព្រួញជាមួយ​នឹង​ព្រួញបាញ់​ជាច្រើនទៀត។

៦. ក្នុង​កាណុងមាន​គ្រាប់​រួច​ជាស្រេច

៧. គ្រាប់ត្រូវ​បាន​ធ្វើ​ពីដែក​ថែប ឬដុំ​ថ្មហើយ​អាច​បាញ់​ប្រមាណពី ២០០ ដល់ ៣០០ ម៉ែត្រ

ប្រភព​ Animo Apps

Sacchan

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: