ផលប៉ះពាល់នៃកាក់សំណល់ និងជំនោរសមុទ្រខ្មៅ
ប្រហែលជាអ្នកដឹងនៅឆ្នាំ ២០១១ ប្រទេសជប៉ុនធ្លាប់ប្រឈមនឹងរញ្ជួយដី រលកយក្សធ្វើអោយមនុស្សស្លាប់ និងបាត់បង់ទ្រព្យសម្បត្តិជាច្រើន។ ការបំផ្លាញនៃរលកយក្សធ្វើអោយមនុស្សច្រើនស្លាប់ដោយសារបាតុភូតជំនោរសមុទ្រខ្មៅ។
រូបភាព https://www3.nhk.or.jp/news/special/shinsai8portal/kuroinami/
មូលហេតុបណ្តាលអោយរលកយក្សមានពណ៌ខ្មៅ។
នេះគឺជាគំរូទឹកសមុទ្រពេលដែលមានបាតុភូតជំនោរសមុទ្រខ្មៅកើតឡើង មានមនុស្សម្នាក់ឃើញហើយបានរក្សាទុក។
រូបភាព https://www3.nhk.or.jp/news/special/shinsai8portal/kuroinami/
រូបភាព https://www3.nhk.or.jp/news/special/shinsai8portal/kuroinami/
តើពណ៌ខ្មៅបណ្តាលមកពីអ្វី? នេះគឺជាកាក់សំណល់ពីលូទឹកស្អុយដែលហូរចូលទៅក្នុងសមុទ្របង្កអោយមានបាតុភូតនេះ។ ក្នុងមួយលីត្រទឹកដែលចម្រុះមាន ១១៣០ ក្រាមសំណល់ ហេតុនេះទឹកពណ៌ខ្មៅធ្ងន់ជាង ១០% ទម្ងន់ធម្មតារបស់ទឹក។ ទម្ងន់នេះច្រើនជាងទ្វេដងនៃកម្រិតបំផ្លាញពេលមានរលកយក្សកើតឡើង។
កម្លាំងបំផ្លាញនេះអាចអូសបណ្តែតផ្ទះ និងអគារធំៗ។
រូបភាព https://www3.nhk.or.jp/news/special/shinsai8portal/kuroinami/
គេបានប៉ាន់ស្មានថាផ្ទះឈើធម្មតាអាចត្រូវទឹកជំនន់ទាញបណ្តែតទៅ។ ប៉ុន្តែបើជំនោរសមុទ្រខ្មៅសូម្បីតែរលកដែលមានកម្ពស់ទាបបំផុតនូវតែមានកម្លាំងបំផ្លាញផ្ទះសំបែង។
ផ្ទះដែលរលំនាំអោយផ្ទះនៅជិតនោះរលំតាម ផលប៉ះពាល់ Domino ជាបន្តបន្ទាប់ហើយកម្រិតប៉ះពាល់កើនឡើង។
ជំនោរសមុទ្រខ្មៅធ្លាប់បង្កអោយមានរលកយក្សខ្មៅនៅទីក្រុង Kesennuma ខេត្ត Miyagi។ ពេលរលកខ្លាំងមានប្រហែល ១០០ តោនកាក់សំណល់ពីសមុទ្រចូលមកផ្ទៃដីហើយបង្កអោយមានផលប៉ះពាល់ធ្ងន់ធ្ងរក្នុងតំបន់នេះ។
មិនត្រឹមតែបំផ្លាញហេដ្ឋារចនាសម្ព័ន្ធ នេះក៏ជាមូលហេតុកើនឡើងនៃចំនួនអ្នកស្លាប់ផងដែរ។ ពេលដែលរឿងនេះកើតឡើង មានការរាយការណ៍មនុស្សស្លាប់ជាច្រើនបណ្តាលមកពីលង់ទឹក និងអត់ឃ្លាន។ ប៉ុន្តែពេលយកសពទៅពិសោធន៍អាជ្ញាធររកឃើញបរិមាណដី ខ្សាច់ ភក់ក្នុងមាត់ និងច្រមុះរបស់ជនរងគ្រោះ។ ប្រហែលមិនមែនជាករណីឆ្លក់ទឹកបណ្តាលអោយស្លាប់ទេ ប៉ុន្តែដោយសារតែឆ្លក់ទឹកដែលមានបរិមាណសំណល់ច្រើន ធ្វើអោយស្ទះផ្លូវដង្ហើមហើយស្លាប់។
មិនត្រឹមតែជាមូលហេតុបង្កអោយស្លាប់ប៉ុណ្ណោះទេ ជំនោរសមុទ្រខ្មៅធ្វើអោយមានជំងឺជាច្រើនកើតឡើង។
រូបភាព https://www3.nhk.or.jp/news/special/shinsai8portal/kuroinami/
ម៉ូលេគុលដែលផ្ទុកក្នុងសំណល់ចូលសួតបណ្តាលអោយមានជំងឺរលាកសួត។ ក្រៅពីនេះសំណល់ភក់មានបាក់តេរីច្រើន។ ប្រភេទបាក់តេរីទាំងនេះចូលខួរក្បាលបង្កអោយមានជំងឺដែលពិបាកព្យាបាល។
ប្រទេសជប៉ុនមានផ្លូវសមុទ្រច្រើនហើយស្អាត។ ប៉ុន្តែក្រោមឥទ្ធិពលនៃការអភិវឌ្ឍឧស្សាហកម្ម មនុស្សធ្វើអោយមហាសមុទ្រប្រែប្រួល។ ទោះបីមានការសំអាតជាច្រើនដើម្បីរក្សាអនាម័យសមុទ្រ។ សមុទ្រត្រូវបានបំពុលតាំងពីនៅក្នុងដីពិតជាពិបាកដើម្បីត្រលប់ទៅសភាពដើមវិញ។
រញ្ជួយដី រលកយក្សជាគ្រោះមហន្តរាយបង្កឡើងដោយធម្មជាតិមិនអាចដឹងមុន។ ប៉ុន្តែបើគិតអោយបានច្បាស់គ្រប់យ៉ាងមកពីសកម្មភាពរបស់មនុស្ស។
សូមយកចិត្តទុកដាក់បន្ថែមទៀតចំពោះបរិស្ថានធម្មជាតិដើម្បីកុំអោយជួបប្រទះករណីខាងលើម្តងទៀត។
Kengo Abe