ផឹកស្រាជាវិធីសាស្រ្តជួយកាត់បន្ថយគ្រុនក្តៅ
តើអ្នកធ្លាប់គ្រុនក្តៅដែរទេ? សីតុណ្ហភាពក្នុងខ្លួនកើនឡើង រាងកាយទាំងមូលនឿយហត់ អារម្មណ៍បែបនេះពិតជាពិបាកទ្រាំណាស់។
រូបភាព https://web.smartnews.com/articles/fKjZXu9zC64
តើធ្វើយ៉ាងណាអាចកាត់បន្ថយគ្រុនក្តៅបានលឿន?
មូលហេតុពេលដែលគ្រុនក្តៅរាងកាយរបស់យើងឡើងកម្តៅដោយសារតែរាយកាយកំពុងកម្ចាត់វីរុសដែលបណ្តាលអោយគ្រុនក្តៅ។ ហេតុនេះមនុស្សជាច្រើនយល់ថាមិនចាំបាច់ប្រើវិធីសាស្រ្តអ្វីដើម្បីកាត់បន្ថយកម្តៅទេ។ កាត់បន្ថយកម្តៅគឺធ្វើអោយរាងកាយបែកញើស ប៉ុន្តែមនុស្សជាច្រើនយល់ខុស និងធ្វើខុសរបៀប។ វិធីនេះតាមត្រូវគឺរក្សាសីតុណ្ហភាពរាងកាយរហូតដល់ពេលចេញញើសច្រើន។
ក្រៅពីនេះ វិធីសាស្រ្តញ៉ាំការ៉េមដើម្បីកាត់បន្ថយកម្តៅក៏ជាកំហុសមួយដែរ។
នៅពេលដែលសីតុណ្ហភាពក្នុងខ្លួនជិតឡើងដល់ ៤០ អង្សាវីរុសនឹងត្រូវបានកម្ចាត់។ ដូច្នេះនៅពេលអ្នកគ្រុនក្តៅ រក្សាកម្តៅរាងកាយរហូតដល់បែកញើស បន្ទាប់មកផ្លាស់សម្លៀកបំពាក់កុំអោយរាងកាយរងា។ ការញ៉ាំការ៉េពិតជាជួយកាត់បន្ថយសីតុណ្ហភាពរាងកាយ ប៉ុន្តែមិនអាចកម្ចាត់វីរុសនោះទេ។
ទោះជាយ៉ាងណា នៅមានវិធីកាត់បន្ថយគ្រុនក្តៅដែល JAPO នឹងណែនាំអោយអ្នកទាំងអស់គ្នា។
ផឹកស្រាក្តៅអុនៗ
ស្រាជប៉ុន (Sake) អាចជួយរក្សាកម្តៅក្នុងរាងកាយ ដូច្នេះបើអ្នកផឹកស្រាក្តៅអុនៗមួយកែវពេលគ្រុនក្តៅ អាចជួយកាត់បន្ថយកម្តៅបានលឿន។
ប្រហែលមានមនុស្សមួយចំនួនយល់ថា វិធីនេះមិនត្រឹមត្រូវ ប៉ុន្តែនៅពេលដែលវិភាគប្រសិទ្ធិភាពពិតជាល្អ។ មិនត្រឹមតែរក្សាកម្តៅក្នុងខ្លួន ផឹកស្រាក្តៅអុនៗមួយកែវក៏ធ្វើអោយអ្នកងងុយគេងដែរ។ ហើយវិធីដ៏ល្អបំផុតដើម្បីជៀសវាងភាពនឿយហត់ពេលដែលគ្រុនក្តៅគឺទៅដេក។
ប្រាកដណាស់អ្នកមិនគួរផឹកស្រាច្រើនពេកទេ។
ខាងក្រោមនេះសូមណែនាំវិធីកម្តៅស្រា Sake ជួយកាត់បន្ថយគ្រុនក្តៅនៅផ្ទះ។
រូបភាព https://www.kikusui-sake.com/home/jp/fun/kanzake/
អ្នកអាចដាក់ស្រាក្នុងថូស្រាបែបជប៉ុនដើម្បីកុំអោយភាយជាតិអាកុល។ ចាក់ទឹកចូលពាក់កណ្តាលឆ្នាំង បន្ទាប់មកដាំរហូតដល់ពេលទឹកពុះ បិទភ្លើង ហើយដាក់ដបស្រាចូល។
រូបភាព https://www.kikusui-sake.com/home/jp/fun/kanzake/
ត្រាំប្រហែល ២ ទៅ ៣ នាទីដើម្បីអោយសា្រក្តៅ។
រូបភាព https://www.kikusui-sake.com/home/jp/fun/kanzake/
ត្រូវប្រាកដថាអ្នកបានបិទភ្លើងកុំអោយភាយជាតិអាកុល។
សង្ឃឹមថាវិធីនេះអាចជួយអោយអ្នកកាត់បន្ថយគ្រុនក្តៅបានឆាប់រហ័ស។
សូមចាំថាមិនអាចប្រើស្រាបៀរមកជំនួសបានទេ។
មិនត្រូវផឹកស្រាច្រើនហួសហេតុពេកទេ។
Kengo Abe