ស្វែង​យល់ពី​​អត្តចរិតរបស់បុរស​ជប៉ុន​​នៅ​តាម​​តំបន់​ ពេល​​នោះ​​អ្នក​​អាច​​រក​​ឃើញ​​បុរស​​ក្នុង​​ក្តី​​ស្រមៃ​​របស់​​ខ្លួន

មនុស្ស​ម្នាក់​ៗ​មាន​អត្ត​ចរិក​ខុសគ្នា​ តំបន់​នី​មួយៗ​ក៏​មាន​ឥទ្ធិពលតិចតួចលើ​អត្ត​ចរិក​របស់ប្រជាជននៅទី​នោះ​ផង​​ដែរ។ ហេតុ​នេះ​ស្គាល់​គ្នា​គេ​តែង​សួរ​ថា “តើ​អូន/បងស្រុក​កំ​ណើត​នៅ​កន្លែង​ណា?”

សូម​ស្វែង​យល់​ទាំង​អស់​គ្នា​ថាតើ​បុរស​ជប៉ុននៅ​​តាម​តំបន់មាន​អត្ត​ចរិក​ខុស​គ្នា​បែប​ណា?

រូបភាព https://rank1-media.com/I0000295

ខេត្ត Aichi (ពិសេស​តំបន់ជំុវិញ​ទី​ក្រុង​ Nagoya)

រូបភាព https://www.travel.co.jp/guide/matome/99/

Nagoya ជា​ទី​ក្រុង​ធំទី ៣ នៃប្រទេសជប៉ុន។ ជិត​នោះ​មាន​ទី​ក្រុង​ Toyota ជាកន្លែងការិយាល័យរបស់​ Toyota និង​ទី​ក្រុង​ Okazaki ​ផលិត​ Misubishi ។ ក្រុម​ហ៊ុន​លក់​រថយន្ត​ដូចជា Suzuki ឬ Yamaha ក៏​នៅ​ជិត​នោះដែរ។ អាចនិយាយបានថានេះជាតំបន់ឧស្សាហកម្មរថយន្ត។

ចំណុចពិសេស​របស់​​បុរស​ដែល​​នៅ​តំបន់​នេះគឺរស់នៅជាមួយឪពុកម្តាយ។ អ្នក​ដែលកំ​ពុង​រៀន​ ឬចុះ​កម្ម​សិក្សានៅ Nagoya ភាគ​ច្រើន​សរសេរ​ក្នុង​ប្រវត្តិ​ការងារ​ដើម្បី​ងាយ​ស្រួល​សុំ​ចូលធ្វើ​ការ​នៅ​ក្រុម​ហ៊ុន។

ក្រោយ​ពេល​រៀប​អាពាហ៍​ពិពាហ៍មនុស្ស​ជាច្រើន​នៅ Nagoya រើសយកការ​រស់​នៅ​ជាមួយ​​ឪពុក​ម្តាយ​។ ផល​វិបាក​ធំ​គឺប្តី​​ប្រពន្ធ​​ថ្មី​មិន​អាច​រស់​នៅ​តែ​ពីរ​នាក់​ ប៉ុន្តែ​អាច​កាត់​បន្ថយ​ចំណាយសម្រាប់​ជីវភាព​​ដោយ​សារ​ការ​ចំ​ណាយ​នៅ​ទី​ក្រុង​​នេះ​​ខ្ពស់។ ដូច្នេះហើយ ​គេ​និយាយ​ថា ​អ្នក​ដែល​រស់​នៅ Nagoya ជា​អ្នក​មាន​ ហើយ​ដើរ​លេង​កម្សាន្ត​នៅ​​បរទេស។

Tokyo

រូបភាព https://www.travel.co.jp/guide/matome/99/

ដូចនឹង​ទី​ក្រុង​ភ្នំ​ពេញ​ជា​កន្លែងដែល​​ប្រមូល​ផ្តុំ​មនុស្ស​មក​រស់​នៅ ដូច្នេះ​ដើម្បី​យល់ពី​ចំណុច​ពិសេសនៃ​អត្តចរិករបស់​​អ្នក​ដែលរស់​នៅ​ទី​នោះពិត​ជា​ពិបាកណាស់។​

ទោះបី​ជាបុរសរូបនោះ​កើត​នៅ​ Tokyo ប៉ុន្តែ​អត្តចរិក​របស់​គាត់នឹង​ទទួលឥទ្ធិ​ពល​ពី​ឪពុក​កម្តាយ​ជា​មនុស្ស​ដែល​មក​ពី​តំបន់​ផ្សេង។

ដូចជា​ខ្ញុំ​នៅ​ Tokyo ប៉ុន្តែ​បែរជា​មាន​ស្រុក​កំ​ណើត​នៅតំបន់ Tohoku (Iwate) ។

ធម្មតា​ពេល​និយាយ​ពី​មនុស្ស​រស់​នៅ​ Tokyo ភាគ​ច្រើន​គិត​ថា ពួកគេមាន​អត្ត​ចរិក​សោះកក្រោះ ប៉ុន្តែ​មិន​មែន​បែប​នេះ​ទេ។ បុរសរស់​នៅ Tokyo មាន​អត្តចរិក​​ឆេវឆាវតែទៀង​ត្រង់។ ចំណុច​ពិសេស​របស់​បុរស​នៅ​ទី​នេះគឺខ្មាស់​អៀន​ ​​ដូច្នេះ​មិន​​សូវ​​និយាយ​​ជា​មួយ​​នារី​​មុន​​នោះ​ទេ។

Osaka

រូបភាព https://icotto.jp/presses/8202

Osaka ជាទី​ក្រុង​កម្សន្ត​ដែលមាន​តារាកំប្លែងល្បីល្បាញច្រើន​ ក្រៅពី​នេះ ​ប្រជាជន​ Osaka ក៏​មាន​ហាត់​សម​ Show របស់​ពួក​គេដែរ។

​ប្រជាជន​ Osaka ចូល​ចិត្ត​កំ​ប្លែង​លេង​ ដូច្នេះហើយ នៅ​ពេល​ដែលនិយាយ​ជាមួយ​បុរស Osaka ពួកគេអាច​នឹង​ធ្វើ​ឲ្យ​​អ្នក​​សើច​។

មនុស្ស​ជាច្រើន​ចូល​ចិត្ត​មក​ Osaka ដោយ​សារ​កន្លែង​នេះ​មាន​អ្នក​និយាយ​កំ​ប្លែង​ច្រើន។ ប្រជាជន​ Osaka ចូល​ចិត្ត​​ភ្លឺ​ភ្លេក​ សម្លេងកណ្តឹង​ ពន្លឺ​ចែង​ចាំង ភាព​សប្បាយ​រីក​រាយ មិន​លាក់​ពុត​។ ប្រជាជន Osaka ស្មោះ​​ត្រង់ ចិត្ត​​ល្អ ហើយ​​​រស់​នៅ​កន្លែង​នេះ​ស្រួល​ជាង​បើ​ប្រៀប​ជាមួយនឹង Tokyo ។

Kyoto

រូបភាព https://www.mag2.com/p/news/256765

Kyoto ល្បី​ជាមួយ​នឹង​ទេសភាព​បុរាណ និង​ភាព​ស្រស់​ស្អាតនៃប្រពៃណីប្រាសាទ Shinto ។

ប្រជាជន​ Kyoto ជាមនុស្ស​ដែល​ពិបាក​យល់​បំ​ផុត​នៅប្រទេសជប៉ុន។ បុរស​ដែល​រស់​នៅ​ Kyoto ចូលចិត្ត​វិភាគរក​ហេតុ​​ផល ​មាន​ភាព​​ស្មុគ​​ស្មាញ មាន​អំនួត​លើ​ខ្លួន​ឯង មិន​​ចូល​​ចិត្ត​​ភាព​​លាក់​​លៀម។ ប្រសិន​​បើ​​អ្នក​​មាន​​មិត្ត​​ប្រុស​/មិត្ត​​ស្រី​ជា​អ្នក​​នៅ Kyoto ពួក​គេ​នឹង​​រក​​អ្នក​ Kyoto ដូចគ្នា​ដើម្បី​រៀប​ការ។ សរុប​មក​ដោយ​​សារ​តែ​ជា​​រាជធានី​​បុរាណទើប​​​មាន​​​អត្តចរិក​​តាម​​បែប​​ប្រពៃ​ណី​​ជប៉ុន។

Kengo Abe

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: