មើលពីលើផ្លូវចរាចរណ៍របស់ប្រទេសជប៉ុនពិតជាខ្វាត់ខ្វែង
ផ្លូវហាយវេត្រូវបានកសាងក្នុងគោលបំណងជួយអោយអ្នកចូលរួមចរាចរណ៍អាចធ្វើដំណើរផ្លូវឆ្ងាយក្នុងរយៈពេលខ្លី។ ផ្លូវហាយវេមានផ្លូវបំបែកច្រើនដើម្បីអោយរថយន្តអាចផ្លាស់ប្តូរទិសដៅបាន។
នៅប្រទេសជប៉ុនផ្លូវខ្វាត់ខ្វែងដោយសារតែភ្នំបង្កការលំបាកក្នុងការកសាងផ្លូវហាយវេ។ ទោះបីជាដូច្នេះនេះជាឳកាសដើម្បីអោយជនជាតិជប៉ុនអាចបញ្ចេញសមត្ថភាពរបស់ខ្លួន។ ផ្លូវហាយវេនៅប្រទេសជប៉ុនមិនត្រឹមតែជាហេដ្ឋារចនាសម្ព័ន្ធធម្មតាប៉ុណ្ណោះទេប៉ុន្តែវាជាការកសាងយ៉ាងពិសេស។ ពិតជាអស្ចារ្យប្រសិនបើអ្នកអាចមើលពីលើផ្លូវហាយវេនៅប្រទេសប្រទេសជប៉ុនបាន។
សូមមើលរូបភាពផ្លូវហាយវេខាងក្រោមនេះ។
ពេលនិយាយពីស្ថាបត្យកម្មការកសាងផ្លូវហាយវេស្អាតបំផុតនៅប្រទេសជប៉ុនស្ថិតនៅ Takaosan។ មានទីតាំងស្ថិតនៅជាយក្រុងភាគខាងលិច Tokyo ត្រូវបានកសាងនៅឆ្នាំ ២០១២ ផ្លូវហាយវេនេះរួមមាន ១២ ផ្លូវចរាចរណ៍តភ្ជាប់កណ្តាល Route 20 និង Ken’odo។
ផ្លូវនេះស្ថិតនៅតាមចន្លោះភ្នំហើយគេត្រូវការវិស្វករដែលមានបទពិសោធច្រើន។ ទីបំផុតការកសាងចេញជាផ្លូវមានរាងកោងពិតជាល្អឥតខ្ចោះ។
ក្រៅពីនេះមានផ្លូវចរាចរណ៍ផ្សេងទៀតនឹងធ្វើអោយអ្នកចាប់អារម្មណ៍។
ផ្លូវប្រសព្វ Ohashi នៅ Tokyo
ទោះបីមិនអាចប្រៀបទៅនឹងផ្លូវហាយវេ Takaosan ផ្លូវប្រសព្វ Ohashi ក៏ជាស្នាដៃពិសេសពេលទទួលបានរង្វាន់ Good Design Award ក្នុងឆ្នាំ ២០១៣។ ផ្លូវប្រសព្វ Ohashi ត្រូវបានរចនាឡើងដោយមានផ្លូវ ២ ជុំមានប្រវែង ៧០ ម៉ែត្រ។ ពីព្រោះវាត្រូវបានសាងសង់ឡើងនៅកណ្តាលក្រុង Tokyo វិស្វករបានបញ្ចូលកត្តាជាច្រើនដើម្បីកាត់បន្ថយភាពស្មុគស្មាញ។ ទន្ទឹមនឹងនោះអ្វីដែលគួរអោយចាប់អារម្មណ៍បំផុតគឺ Rooftop garden រួមបញ្ចូលជាមួយនឹងការរចនាតាមបែបរ៉ូម៉ាំងនាំមកនូវអារម្មណ៍បុរាណ និងភាពទាន់សម័យស្ថិតនៅចំកណ្តាលទីក្រុង។
ផ្លូវប្រសព្វ Kiyosu នៅ Aichi និងផ្លូវប្រសព្វ Misato Junction នៅ Saitama
ផ្លូវប្រសព្វទាំងពីរនេះមានចំនុចដូចគ្នាគឺត្រូវបានសាងសង់នៅលើប្រព័ន្ធអ័ក្ស និងស៊ីមេទ្រី។ ការរចនានេះមិនត្រឹមតែមានសោភ័ណភាពប៉ុណ្ណោះទេប៉ុន្តែក៏មានប្រសិទ្ធិភាពខ្លាំងណាស់សម្រាប់រថយន្តធ្វើដំណើរផងដែរ។
ប្រហែលជាមានមនុស្សជាច្រើនបានធ្វើដំណើរលើផ្លូវនេះប៉ុន្តែនរណាខ្លះអាចមើលឃើញទេសភាពស្រស់ស្អាតនៃការសាងសង់នេះ។
ការធ្វើចរាចរណ៍នៅប្រទេសជប៉ុនមិនមែនជារឿងងាយស្រួលនោះទេ។ អ្នកនឹងមិនអាចទៅដល់គោលដៅប្រសិនបើគ្មានឧបករណ៍កំណត់ទីតាំង។
ធ្វើដំណើរនៅលើផ្លូវតែមួយ ទៅដល់ទិសដៅតែមួយ ប៉ុន្តែបែរជាបែងចែកផ្លូវខាងឆ្វេង និងខាងស្តាំ។
ប្រភពបន្ថែម Spoon – Tamago
Sacchan