ពេលបាត់បង់ស្នេហាត្រូវធ្វើអ្វី? របៀបដែលប្រជាជនជប៉ុនបង្វែរការឈឺចាប់ទៅជាប្រាក់ចំណេញ
សេចក្តីស្រលាញ់បូកបញ្ចូលនូវអារម្មណ៍ជាច្រើន មានពេលខ្លះអ្នកអាចនៅជិតមនុស្សដែលខ្លួនស្រលាញ់ ប៉ុន្តែមានពេលខ្លះក៏ខឹងគ្នា ឈ្លោះប្រកែកគ្នា ពិបាកចិត្តដូចជាគ្រប់យ៉ាងបានបញ្ចប់។
ហើយនៅពេលដែលសេចក្តីស្រឡាញ់ពិតជាបញ្ចប់វាហាក់ដូចជាទីបញ្ចប់នៃពិភពលោក អ្នកមានអារម្មណ៍ឈឺច្រើនជាងការឈឺចាប់ខាងរាងកាយ។ តើធ្វើយ៉ាងណាដើម្បីព្យាបាលបេះដូងរបស់អ្នកបាត់បង់ស្នេហា?
មានមនុស្សខ្លះបន្ថយភាពទុក្ខសោកទៅលើការញ៉ាំ ទិញទំនិញ ហើយក៏មានអ្នកខ្លះចំណាយពេលជាច្រើនក្នុងបន្ទប់ Karaoke។
ក្រៅពីនេះមានប្រជាជនជប៉ុនជាច្រើនរើសយកវិធីទៅកាត់សក់។
រូបភាព http://www.pie-pla.net/?p=100
សម្រាប់មនុស្សស្រីសក់ផ្សាភ្ជាប់ទៅនឹងជីវិត។ យោងទៅតាមគំនិតចាស់បុរាណចំណែកបច្ចុប្បន្នកាត់សក់ដើម្បីផ្លាស់ប្តូរក្លាយជាមនុស្សម្នាក់មួយផ្សេងទៀត។
លើសពីនេះទៀតការកាត់សក់ក៏មានអត្ថន័យកាត់ផ្តាច់រឿងអតីតកាលដែរ។
មានហាង Salon ថែសម្ផស្សប្រើចំនុចខាងលើនេះដើម្បីប្តូរឈ្មោះហាងទៅជា 失恋美容室 (Shitsuren biyoushitsu) – ហាងថែសម្រស់អ្នកបាត់បង់ស្នេហា។
រូបភាព https://nlab.itmedia.co.jp/nl/articles/1903/20/news131.html
ចាប់ពីថ្ងៃទី ២៥ ខែមីនាហាងនេះនឹងសាកល្បងដំណើរការក្នុងរយៈពេល ១០ ថ្ងៃ។
រូបភាព https://nlab.itmedia.co.jp/nl/articles/1903/20/news131.html
ក្នុងអំឡុងពេលកាត់សក់ប្រសិនបើអ្នកចែករំលែករឿងស្នេហារបស់អ្នកហាងនឹងកាត់សក់មិនគិតថ្លៃសម្រាប់អ្នក។
គោលបំណងរបស់ម្ចាស់ហាងគឺដើម្បីជួយអ្នកដែលជួបប្រទះភាពសោកសៅរឿងស្នេហាអាចនិយាយរឿងក្នុងចិត្តដើម្បីចែករំលេកអោយគ្នាទៅវិញទៅមក។ ជាមួយគ្នានេះដែលសម្រាប់ម៉ូតសក់ថ្មី ភ្ញៀវអាចប្រែទៅជាមនុស្សម្នាក់ទៀតបំភ្លេចរឿងអតីតកាលហើយគិតពីអ្វីដែលត្រូវធ្វើបន្ទាប់មកទៀត។
មកដល់កន្លែងនេះមាននរណាឆ្ងល់ថាតើហាងថែរក្សាសម្ផស្សនេះជាហាងស្ម័គ្រចិត្តដែរឬទេ? ធ្វើការមិនរកប្រាក់ចំណេញ?
ចម្លើយគឺមិនមែនទេ ទម្រង់ការងារថ្មីនេះគឺជាការរួមបញ្ចូលគ្នានៃអាជីវកម្មរបស់ក្រុមហ៊ុនសរសេរ Content និង Salon ថែសម្រស់។ ក្រុមហ៊ុន Content ចំណាយប្រាក់អោយហាង Salon ហើយប្រមូលមកវិញនូវរឿងរាវស្នេហារបស់ភ្ញៀវ ដូចជាទទួលបានបទពិសោធន៍ជាក់ស្តែងនៃរឿងស្នេហាដែលបែកបាក់។ មានរឿងស្នេហាខ្លះស្រលាញ់ភេទដូចគ្នា រឿងស្នេហាត្រូវគេរារាំង ឬរឿងរបស់ Idol សុទ្ធតែមាន។ ហេតុនេះប្រាក់ចំណេញទទួលបានពីរឿងស្នេហាទាំងនេះ មិនមែនជាការចំណាយប្រាក់ដើម្បីទទួលបានម៉ូតសក់ថ្មីប៉ុណ្ណោះទេ។
បន្ទាប់ពីរយៈពេល ១០ ថ្ងៃសាកល្បងក្រុមហ៊ុន Content នឹងពង្រីកដៃគូមិនត្រឹមតែ Salon ថែរក្សាសម្រស់ថែមទាំងមានបន្ទប់ហាត់ Gym ហាងធ្វើក្រចក -ល-។
តើអ្នកធ្លាប់ស្រមៃថាគ្រាន់តែទៅកាត់សក់រឿងស្នេហារបស់អ្នកអាចក្លាយទៅជា series រឿងភាគទេ? ពិតជាចម្លែកហើយ drama ជាងអ្វីដែលអ្នកបានគិតមែនទេ?
រៀនអំពីរបៀបបង្វែរអារម្មណ៍អវិជ្ជមានទៅជាបទពិសោធថ្មីសម្រាប់អ្នក។
Kengo Abe