តំ​បន់​ដែលប្រមូល​ផ្តុំ​ទៅដោយស្រី​ស្អាតជាងគេ​​នៅ​ប្រទេស​ជប៉ុន

ជាតំបន់​ដែលត្រជាក់​មាន​អាកាស​ធាតុ​រងា​ខ្លាំង​ជាង​គេ​នៅប្រទេសជប៉ុន Hokkaido ជាកន្លែងដែល​មាន​​​ស្រី​ស្អាតច្រើន​បំ​ផុត​នៅក្នុងប្រទេសជប៉ុន។ តើ​មូល​ហេតុ​ជា​អ្វី?

ពេល​និយាយ​ពី Hokkaido តើ​អ្នក​នឹង​គិត​ដល់​អ្វី​ដំ​បូង​គេដូចជា Ramen ព្រិល Sakuranbo ឬ​ក្តាម?

អ្វី​ដែល​បាន​រៀប​រាប់​ខាង​លើបាន​ដក់​ជាប់​ក្នុង​ចិត្ត​របស់​អ្នក​ដែល​ចូលចិត្ត​ប្រទេសជប៉ុន និង​សូម្បី​តែ​ប្រជាជន​ក្នុង​ស្រុក​ផងដែរ។ ប៉ុន្តែ​កន្លែង​នេះ​នៅ​មាន​ចំ​ណុច​ពិសេស​មួ​យ​ទៀត​គឺ​មាន​ស្រី​ស្អាត។

ប្រសិន​បើ​មិន​ជឿអ្នក​អាច​មើល​រូប​ភាព​ខាង​ក្រោម​នេះ​បាន​។

សម្រស់​របស់​នារី​ទាំង​នេះ​ពិត​ជា​ស្អាត​ណាស់។

កាលពី ១០០ ឆ្នាំមុន​ Hokkaido គឺជា​កន្លែង​រស់​នៅ​នៃ​ក្រុម​មនុស្ស​ខុស​ប្លែក​ពី​ជន​ជាតិ​ជប៉ុន​សព្វថ្ងៃ​នេះ។ ក្រុម​មនុស្ស​​ទាំងនេះ​ត្រូវ​បាន​គេ​ហៅ​ថា Ainu ។

ក្រៅ​ពី Hokkaido ពួកគេរស់នៅតែលើកោះតូចមួយនៅប្រទេសរុស្ស៊ី ភាសាក៏ខុសគ្នាទាំងស្រុងដែរ។ ប៉ុន្តែ​​សព្វ​ថ្ងៃ​នេះចំនួន​មនុស្ស​ដែល​អាច​និយាយ​ភាសា Ainu មិន​មាន​ច្រើន​ទេ។

តើ​សាច់​ឈាម​ជនជាតិ​​ Ainu និង​ភាព​ត្រជាក់​ខ្លាំង​ធ្វើ​អោយ​ប្រជា​ជន​នៅ​តំបន់​នេះ​មាន​ស្បែក​សរលោង​ធ្វើ​អោយ​មនុស្ស​ជាច្រើ​ន​ច្រណែន។ មូល​ហេតុ​គ្មាន​នរណា​ដឹង​ច្បាស់​ទេ ​ប៉ុន្តែ​ប្រសិន​បើ​មាន​និស្សិត​ម្នាក់​មក​ពី Hokkaido ​នាងប្រាកដ​ជា​មាន​​បុរសជាច្រើន​ចាប់​អារម្មណ៍​ហើយ​ចូល​ចិត្ត​។ ទន្ទឹម​នឹង​នោះមានកន្លែងជាច្រើនដែលប្រជាជនជប៉ុនក៏​មិនអាចអានបានដែរ។

ឧទាហរណ៍៖

屈斜路湖 (くっしゃろこ)、

択捉島(えとろふとう)

簾舞(みすまい)、

មិនត្រឹមតែមិនអាចអាន ហើយ​មិនអាចសរសេរបានទៀត។ ដោយ​សារ​តែ​ Kanji ពិត​ជា​ពិបាក។

តាម​ការពិតពាក្យទាំង​នេះមាន​ប្រភព​មកពីភាសា Ainu ប៉ុន្តែ​មិន​ដឹង​ថា​ហេតុ​អ្វី​ពេល​បក​ប្រែទៅជា Kanji បែរ​ជាក្លាយទៅ​ជាដូច្នេះ?

ប្រិសនបើ​អ្នក​មាន​ឱកាសទៅ Hokkaido សង្ឃឹម​ថា​នឹង​រក​ឃើញ アイヌの痕跡 (Ainu no Konseki) “ស្រី​ស្អាត” នៃតំ​បន់ដ៏ត្រជាក់នេះ។

Abe Kengo

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: