សហគ្រាស​ចិន​បោក​បញ្ឆោតទាញយកប្រយោជន៍ពី​ប្រាក់ឧបត្ថម្ភជី​វភាព​​រស់​នៅ​របស់​ប្រជាជន​ក្នុង​តំ​បន់​ក្រី​ក្រនៃ​ប្រទេសជប៉ុន

Osaka និង Tokyo ជា​ទី​ក្រុង​ធំហើយ​​ជា​កន្លែង​គួរ​អោយ​ចង់​រស់​នៅបំផុត​លើពិភព​លោក​។

ទោះ​យ៉ាង​ណា​នៅ​កន្លែង​ណា​ក៏​មាន​មុខ​ពីរ​របស់​វា​ដែរ។ ពី​ក្រោយ​អគារខ្ពស់​នៅ​មាន​តំបន់​ក្រី​ក្រដូចជា Nishinari កន្លែង​នេះ​មាន​មនុស្ស​ក្រី​ក្រ​ច្រើនហើយ​ការ​គ្រប់​គ្រង​សណ្តាប់​ធ្នាប់​មិន​ទាន់​ល្អ​នៅ​ឡើយទេ។

រូបភាព https://tocana.jp/2019/03/post_87971_entry.html

នៅ​ Airin ត្រូវ​បាន​គេ​ចាត់​ទុកជា​តំបន់ក្រី​ក្រ​បំផុត​នៅ​ប្រទេសជប៉ុន មាន​មនុស្ស​ច្រើន​មក​កន្លែង​នេះ​ដើម្បី​ស្វែង​រក​កន្លែង​ជួល​​ថោក។ បញ្ហា​នៅ​ទី​នេះ​ចាប់​ផ្តើម​មាន​ដោយ​សារ​ការ​ប្រឈម​ក្លា​យ​ទៅ​ជា​តំបន់​លក់​ថ្នាំត្រូវ​គេ​​​​ហាម​​ឃាត់។

មិន​ត្រឹម​តែ​ប៉ុណ្ណឹង​ការ​បោក​ប្រាស់ដើម្បី​ទាញ​យក​ប្រយោជន៍​របស់​សហគ្រាស​កាន់​តែ​ច្រើន​ទៅ។

នៅ​ទូ​ទាំង​ទី​ក្រុង​ Osaka ជា​មធ្យម​ ១៩ នាក់មាន​ម្នាក់បាន​​ទទួល​ប្រាក់​ឧបត្ថម្ភពី​រដ្ឋាភិបាល។ ចំ​ណែក​នៅ Nishinari ក្នុង​ចំ​ណោម​​មនុស្ស​មាន ៤ នាក់​មាន​ម្នាក់ទទួល​ប្រាក់​ឧបត្ថម្ភ។ កាន់​តែនៅ​​ជិត​តំបន់ Airin មានអ្នក​​ទទួល​បាន​​ប្រាក់ឧបត្ថម្ភ​ជីវភាពកាន់​តែ​កើន​។

ប្រាក់​ឧ​បត្ថម្ភ​ជី​វភាព​រស់​នៅគឺ​ជា​ប្រាក់​ដែល​រដ្ឋាភិ​បាល​ផ្តល់​អោយ​ដើម្បី​ជួយ​មនុស្ស​ក្រលំ​បាកដែល​ត្រូវ​ការ​។ ប៉ុន្តែ​បច្ចុប្បន្ន​នេះទម្រង់​អាជីវកម្ម​ខុស​ច្បាប់ជាមួយនឹង​គោល​បំ​ណង​ចង់​ទាញ​យក​ផល​ប្រយោជន៍ប្រាក់​ឧបត្ថម្ភរបស់​ប្រជាជន​កាន់​តែ​ច្រើនឡើង។

ដូចជា​ការបើក​ហាង​ Karaoke ឬហាង Bar នៅ​តំបន់ Airin ដែល​គ្រប់​គ្រង​ដោយ​ជនជាតិ​ចិន​។ អាជីវកម្ម​បោក​ប្រាស់​ប្រជាជន​អោយ​ចំ​ណាយ​លុយលើ​ដំ​ណើរ​ការ​អាជីវកម្ម​របស់​ពួកគេ។ ឧទាហរណ៍ដើម្បី​ប្រើ​សេវានៅ​ហាង​ Karaoke ឬ ហាង​ Bar ​គ្រាន់​តែ​បង្ហាញ​ឯកសារបញ្ជាក់​ថាជា​អ្នក​ទទួល​ប្រាក់ឧបត្ថម្ភជីវភាព។ ពេល​នោះអ្នក​អាច​ផឹក​ស្រាជំពាក់ឬទទួល​ការ​បញ្ចុះ​តម្លៃ។

បុរស​ម្នាក់​រស់​នៅ​តំបន់ Airin ជា​អ្នក​ទទួលប្រាក់​ឧបត្ថម្ភ​សម្រាប់​ជីវភាព។

រូបភាព https://tocana.jp/2019/03/post_87971_entry_2.html

គាត់ត្រូវបានគេល្បួងអោយផឹកស្រាជំពាក់ក្នុង​រយៈពេលយូរ ​គេ​អនុញ្ញាត​អោយ​ជំពាក់​រហូត​ដល់​ថ្ងៃ​ទទួល​បានប្រាក់ឧបត្ថម្ភ។ បន្ទាប់​មក​បំ​ណុល​ច្រើន​ជាង ១០០,០០០ យ៉េន​ ប៉ុន្តែ​​ប្រាក់​ឧបត្ថម្ភមាន​​តែ ១០០,០០០ យ៉េន​ព្រោះនេះ​គ្រាន់​តែ​ជា​ប្រាក់​ឧបត្ថម្ភនូវ​កម្រិតអប្បរមាប៉ុណ្ណោះ។

ដោយ​យល់​ថា​បុរស​ម្នាក់​នេះ​គ្មាន​លទ្ធភាព​សង​បំ​ណុល ម្ចាស់​បំ​ណុលចិន​បាន​ដាក់​ទណ្ឌកម្មដោយ​កាត់​ម្រាម​ដៃ​របស់​គាត់។

រូបភាព https://tocana.jp/2019/03/post_87971_entry_3.html

ជាការពិតណាស់ពួកគេមានផែនការនៅពីក្រោយអំពើអមនុស្សធម៌នេះ។ ពួក​គេ​បាន​កាត់​ម្រាម​ដៃ​របស់​គាត់​នៅ​ការដ្ឋាន​សំ​ណង់កន្លែង​ដែល​គាត់​ធ្វើ​ការ។ បន្ទាប់ពី​ករណីបុរស​ម្នាក់​នេះ​ត្រូវ​កាត់​ម្រាម​ដៃ ត្រូវ​ចាត់​ទុក​ថាជាគ្រោះថ្នាក់ការងារ ក្រោយមក​គាត់ទទួលបានអត្ថប្រយោជន៍ខាង​ការ​ព្យាបាលជាមួយនឹង​ប្រាក់ខែក្នុងកំឡុងពេលព្យាបាល។ ពិត​ជា​គួ​រអោយ​សោក​ស្តាយ​ប្រាក់​ឧបត្ថម្ភ​របស់​គាត់បាន​ធ្លាក់​ចូល​ដៃ​ម្ចាស់បំណុលចិន។

វាពិតជាលំបាកណាស់ក្នុងការស៊ើបអង្កេតព្រោះវាត្រូវបានគេលាក់បាំងនៅពីក្រោយទម្រង់ពាណិជ្ជកម្ម mafia គ្រោះ​ថ្នាក់​ជាច្រើន។

ពេល​ដែល​ហាង​ Bar នៅ​តែ​បន្ត​បើក​នៅ​តំ​បន់ក្រី​ក្រ​ដូចជា Airin ជនរង​គ្រោះ​បន្តមក​ទៀតនឹង​ជា​នរណា?

Kengo Abe

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: